បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០០ ទំ. ២-៣
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/០០ ទំ. ២-៣

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​តុលា

ចំរៀង លេខ​១១

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១២ នាទី: មហា​សន្និបាត​ដែល​មាន​ប្រធាន «អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ»។ អ្នក​ចាស់​ទុំ​ម្នាក់​សើរើ​ឡើង​វិញ​នូវ​ចំណុច​ណា​ដែល​ទាក់ទង​តាម​តំបន់ ពី​សន្លឹក​បន្ថែម​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​ឧសភា ឆ្នាំ​២០០០ និង​បញ្ជាក់​ថា ជា​ការ​ចាំបាច់​ឲ្យ​ទាំង​អស់​គ្នា​រៀប​ចំ​ឥឡូវ ដើម្បី​ចូល​រួម​កម្មវិធី​ទាំង​មូល​នៃ​សន្និបាត​នោះ។

២៥ នាទី: «សហស្សវត្សរ៍​ថ្មី​ តើ​សហស្សវត្សរ៍​នេះ​មាន​អនាគត​បែប​ណា​សំរាប់​អ្នក?» ការ​ពិគ្រោះ​ដ៏​រស់​រវើក​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ។ ក្រោយ​ពី​អាន​ចប់​នូវ​សេចក្ដី​ជូន​ដំណឹង​ដែល​បាន​ផ្ដល់​ឲ្យ​តាម​សំបុត្រ​ពី​សមាគម​យើង​ជូន​ពួក​អ្នក​ចាស់​ទុំ​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០០០ សូម​ចែក​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦​មួយ​សន្លឹក ឲ្យ​អ្នក​និ​មួយៗដែល​នៅ​ប្រជុំ​នោះ។ រួច​មក បន្ត​ជា​ការ​ពិគ្រោះ​នូវ​អត្ថបទ​ដោយ​សំនួរ​និង​ចម្លើយ។ រៀប​រាប់​ពី​ការ​រៀប​ចំ​តាម​តំបន់​ដើម្បី​ចែក​ក្នុង​គ្រប់​ទិស​ទី​ពេញ​តំបន់​ផ្សាយ។ គិត​ពិចារណា​ពី​របៀប​ជួយ​អ្នក​ថ្មី​និង​ពួក​ក្មេងៗបំពេញ​តម្រូវ​ការ​ធ្វើ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ បង្ហាញ​នូវ​ការ​សម្ដែង​មួយ​ដ៏​ខ្លី។ ចូរ​បញ្ជាក់​ថា ជា​ការ​ចាំបាច់​ដែល​គ្រប់​គ្នា​ចូល​រួម​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​នេះ​យ៉ាង​ពេញលេញ។

ចំរៀង លេខ​៥៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​តុលា

ចំរៀង លេខ​១០៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ រំឭក​អស់​អ្នក​ផ្សាយ​ថា ពេល​ផ្សព្វផ្សាយ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ ត្រូវ​តែ​បង្ហាញ​ទស្សនាវដ្ដី​ប៉មយាម​ជា​មួយ​នឹង​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦។

១៥ នាទី: «ឧបករណ៍​ដែល​អប់រំ ជំរុញ​ទឹក​ចិត្ត​និង​ចំរើន​កម្លាំង»។ (វគ្គ​ទី១ និង​២​ប៉ុណ្ណោះ)។ សុន្ទរកថា។ សើរើ​ឡើង​វិញ​ជា​សង្ខេប នូវ​ប្រវត្ដិសាស្ត្រ​នៃ​សមាគម​យើង​ខាង​ការ​ចាប់​ផ្ដើម​បង្កើត​កាសែត​វីឌេអូ។ (សូម​មើល​សៀវភៅ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ ទំព័រ​៦០០​-​៦០១) (ជា​ភាសា​អង់គ្លេស)។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​មើល​កាសែត​វីឌេអូ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—អង្គការ​ដែល​គាំទ្រ​ឈ្មោះ​នោះ ដើម្បី​រៀប​ចំ​សំរាប់​ការ​ពិគ្រោះ​នៅ​ឯ​កិច្ច​ប្រជុំ​អប់រំ​កិច្ច​បំរើ នៅ​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី៣០ ខែ​តុលា។ អស់​អ្នក​ដែល​មាន​កាសែត​នោះ អាច​ចែក​ឲ្យ​ពួក​អ្នក​ដែល​អត់​មាន​ទេ ឬ​ក៏​ប្រហែល​ជា​អាច​មើល​នោះ​ជា​មួយ​គ្នា។

២០ នាទី: យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​នូវ​ចិត្ត​គំនិត​ជា​អ្នក​ត្រួសត្រាយ។ ការ​សន្ទនា​រវាង​អ្នក​ដឹក​នាំ​ការ​សិក្សា​តាម​ក្រុម​ម្នាក់​និង​អ្នក​ជំនួយ​ការ​របស់​គាត់ ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩៨ ទំព័រ​២៨, ២៩។ គិត​ពិចារណា​ពី​ហេតុ​ដែល​ការ​មាន​អ្នក​ត្រួសត្រាយ​ច្រើន​ទៀត​ក្នុង​ក្រុមជំនុំ​ជា​ការ​ល្អ​ប្រសើរ ហើយ​ពី​របៀប​ដែល​គ្រប់​គ្នា​អាច​រួម​កម្លាំង​ដើម្បី​សម្រេច​គោល​ដៅ​នេះ។ ក៏​គិត​ពិចារណា​ពី​របៀប​លើក​ទឹក​ចិត្ត​អស់​អ្នក​ត្រួសត្រាយ​ឲ្យ​ធ្វើ​បន្ត និង​របៀប​ដែល​គ្រប់​គ្នា​ក្នុង​ក្រុមជំនុំ​អាច​បង្កើន​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​ខាង​កិច្ច​បំរើ​ផ្សាយ។

ចំរៀង លេខ​១៣១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​តុលា

ចំរៀង លេខ​១៥០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ចូរ​រៀប​ចំ​យ៉ាង​ហ្មត់ចត់​សំរាប់​កិច្ច​ប្រជុំ​នានា។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ ផល​ប្រយោជន៍​ដែល​យើង​ទទួល​ពី​កិច្ច​ប្រជុំ​នានា ក៏​ច្រើន​តែ​ពឹងពាក់​ទៅ​លើ​យើង​ឲ្យ​ខិតខំ​រៀប​ចំ​ប៉ុន​ណា​ទៅ។ សើរើ​ឡើង​វិញ​នូវ​យោបល់​ដ៏​ស្រួល​អនុវត្ត ពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៩៨ ទំព័រ​១៧​-​១៩ វគ្គ​៨​-​១១។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​រៀប​រាប់​ពី​របៀប​ដែល​គេ​បណ្ដុះ​ឲ្យ​មាន​ទឹក​ចិត្ត​ដ៏​ជា​ចាំបាច់ និង​រក​ឆ្លៀត​ឱកាស​ដែល​ត្រូវ​ការ​ដើម្បី​រៀប​ចំ​ឲ្យ​បាន​ល្អ។

ចំរៀង លេខ​២១១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​តុលា

ចំរៀង លេខ​១៦៧

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សព្វផ្សាយ​សំរាប់​ខែ​តុលា។

១២ នាទី: បទ​ពិសោធន៍​ពី​ការ​ស្នើ​ផ្ដល់​នូវ​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦។ សុំ​អ្នក​ផ្សាយ​ផ្សេងៗរៀប​រាប់​ពី​លទ្ធផល​ដ៏​លើក​ទឹក​ចិត្ត ដែល​គេ​បាន​មាន​ទំរាំ​ដល់​ពេល​នេះ ក្នុង​ការ​ចែក​ឲ្យ​នូវ​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦។ អញ្ជើញ​ពួក​អ្នក​ត្រួសត្រាយ​ពេញ​ពេល​និង​អ្នក​ត្រួសត្រាយ​ជំនួយ ថ្លែង​បញ្ជាក់​ពី​ចិត្ត​អបអរ​របស់​គេ​ដោយ​មាន​ការ​រីក​ចំរើន​សកម្មភាព​ឡើង​ក្នុង​កំឡុង​ពេល​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​នេះ និង​ពី​ឱកាស​ដែល​គេ​មាន​ដើម្បី​ដើរ​ផ្សាយ​ជា​មួយ​ពួក​អ្នក​ផ្សាយ​ផ្សេងៗទៀត​ដែរ។

២៥ នាទី: ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—អង្គការ​ដែល​គាំទ្រ​ឈ្មោះ​នោះ។ ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ ពិចារណា​មើល​សំនួរ​ទាំង​ប៉ុន្មាន​ក្នុង​វគ្គ​ទី៣​នៃ​អត្ថបទ​«ឧបករណ៍​ដែល​អប់រំ ជំរុញ​ទឹក​ចិត្ត​និង​ចំរើន​កម្លាំង»។ ជូន​យោបល់​ពី​របៀប​ដែល​អាច​ប្រើ​វីដេអូ​នោះ ដើម្បី​ជួយ​អ្នក​ចាប់​អារម្មណ៍​ថ្មីៗស្គាល់​កាន់​តែ​ច្បាស់​នូវ​អង្គការ​របស់​យើង​នេះ។ រួម​បញ្ចូល​បទ​ពិសោធន៍​ខ្លីៗមួយ​ឬ​ពីរ។—សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៩២ ទំព័រ​៣០​-​៣១ (ជា​ភាសា​អង់គ្លេស)។

ចំរៀង លេខ​១៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា

ចំរៀង លេខ​១៩៨

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ មើល​សារ​ជា​ថ្មី​ថា ការ​ចែក​ខិត្តប័ណ្ណ​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៦​បាន​ជឿន​ទៅ​មុខ​ប៉ុន​ណា​ទៅ។ រាយ​ការណ៍​ពី​តំបន់​ផ្សាយ​ប៉ុន្មាន​ភាគ​ដែល​បាន​ត្រូវ​គេ​ចែក​ចាយ​អស់​ហើយ និង​អ្វី​ដែល​ត្រូវ​ការ​ដើម្បី​បង្គ្រប់​នូវ​ការ​ចែក​ចាយ​នោះ​មុន​នឹង​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា។

២០ នាទី: តើ​យើង​ជឿ​អ្វី​ខ្លះ? បង​ប្រុស​ម្នាក់​ត្រឡប់​ទៅ​ជួប​នឹង​មនុស្ស​ម្នាក់​ដែល​បាន​សួរ​ថា៖ «តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បង្រៀន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​គេ​ខុស​ប្លែក​ពី​សាសនា​ឯ​ទៀត?»។ ពិគ្រោះ​ចំណុច​ដែល​មាន​ក្នុង​ប្រអប់​នៅ​ទំព័រ​ទី៦ នៃ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩៩។ ពន្យល់​ពី​របៀប​ណា​ដែល​សាសនា​ឯ​ទៀត​មិន​អើពើ​ឬ​បដិសេធ​នឹង​សេចក្ដី​ពិត​ដ៏​បឋម​ទាំង​នេះ គឺ​ដើម្បី​ប្រកាន់​សេចក្ដី​បង្រៀន​របស់​មនុស្ស​វិញ។

១០ នាទី: ការ​ច្រៀង ជា​ផ្នែក​សំខាន់​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង។ អ្នក​ដឹក​នាំ​ការ​សិក្សា​តាម​ក្រុម​ម្នាក់​និយាយ​ជា​មួយ​អ្នក​ផ្សាយ​ពីរ​នាក់​អំពី​ការ​ច្រៀង​របស់​គេ​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុមជំនុំ។ គាត់​បាន​កត់​សម្គាល់​ថា គេ​ច្រៀង​អត់​សូវ​ខ្លាំង​ប៉ុន្មាន​ទេ។ គាត់​ជំ​រាប​ជូន​ចំណុច​ខ្លះៗពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៧ ទំព័រ​២៧​-​២៨ (ជា​ភាសា​អង់គ្លេស)។ តាម​យោបល់​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៩៩ ទំព័រ​១៩ វគ្គ​១២ ពួក​គេ​មើល​ពិចារណា​នូវ​ពាក្យ​ទំនុក​នៃ​ចំរៀង​មួយ​បទ ដែល​ត្រូវ​ច្រៀង​នៅ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម ប្រចាំ​សប្ដាហ៍​នេះ។ ដោយ​យក​ចិត្ត​ទុក​ដាក់​ច្រៀង​ដូច្នេះ យើង​ថ្លែង​ការ​សរសើរ​យ៉ាង​រស់​រវើក​អស់​ពី​ដួង​ចិត្ត ថ្វាយ​ព្រះ​យេហូវ៉ា

ចំរៀង លេខ​២២៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក