ការសរសេរសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
ការសើរើឡើងវិញដោយមិនមើលសៀវភៅ ហើយទាក់ទងពត៌មានដែលបានរៀនតាមរយៈសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងកំឡុងសប្ដាហ៍ពីថ្ងៃទី៤ខែកញ្ញា ដល់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០០០។ សូមកត់លើក្រដាសមួយសន្លឹកផ្សេង នូវចម្លើយចំពោះសំនួរទាំងប៉ុន្មានដែលអ្នកអាចឆ្លើយបាន ក្នុងកំណត់ពេលនោះ។
[សូមកត់សម្គាល់៖ ក្នុងកំឡុងពេលសរសេរសើរើឡើងវិញនេះ មានតែព្រះគម្ពីរទេដែលអាចយកមកប្រើ ដើម្បីនឹងឆ្លើយសំនួរនានា។ ឯកសារយោងដែលមានបន្ទាប់ពីសំនួរនិមួយៗ នោះសំរាប់ឲ្យអ្នកស្រាវជ្រាវផ្ទាល់ខ្លួន។ ប្រហែលជាមិនមានទំព័រនិងវគ្គលេខទាំងអស់ទេ កាលដែលសំដៅទៅលើទស្សនាវដ្ដីប៉មយាម។]
សូមឆ្លើយសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ ពិតឬមិនពិត:
១. ដាវីឌបានឃាត់មិនឲ្យអ័ប៊ីសាយសម្លាប់ស៊ីម៉ាយ ដោយព្រោះដាវីឌមានទោសមែន តាមសេចក្ដីដែលស៊ីម៉ាយបានចោទចំពោះទ្រង់។ (សាំយូអែលទី២ ១៦:៥-១៣) [២, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៩ ១/៥ ទំព័រ៣២ វគ្គ៣]
២. ទីសំអាងពីប្រវត្ដិខាងផូស៊ីលនិងខាងផែនដីវិទ្យា ប្រហែលជាមានទំនាក់ទំនងនឹងទឹកជំនន់ធំនោះ។ [៣, gm ទំព័រ១១៤, ១១៥ វគ្គ៣៥, ៣៦]
៣. កំណត់ហេតុក្នុងពង្សាវតារក្សត្រទី១ មានតម្លៃជាប្រវត្ដិសាស្ត្រប៉ុណ្ណោះចំពោះពួកគ្រីស្ទាន ដោយព្រោះក្នុងចំណោមស្តេច១៤អង្គដែលធ្លាប់គ្រប់គ្រងនៅស្រុកអ៊ីស្រាអែលនិងស្រុកយូដាក្រោយពីសាឡូម៉ូនបានសោយទិវង្គតទៅ នោះមានស្តេចតែ២អង្គទេ ដែលបានធ្វើអ្វីដែលត្រឹមត្រូវមែនចំពោះព្រះយេហូវ៉ា។ [៥, si ទំព័រ៦៤ វគ្គ១]
៤. ការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូ ក៏អាចប្រៀបផ្ទឹមនឹងការគ្រប់គ្រងដ៏សុខសាន្តថែមទាំងរីកចំរើនឡើងអស់រយៈពេល៤០ឆ្នាំរបស់សាឡូម៉ូន។ (ពង្សាវតារក្សត្រទី១ ៤:២៤, ២៥, ២៩) [៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩០ ១/៦ ទំព័រ៦ វគ្គ៥]
៥. ការបញ្ចុះសពរបស់អ័ប៊ីយ៉ាតាមរបៀបដ៏សមរម្យនោះ ជាទីសំអាងដ៏ជាក់ច្បាស់ថា គាត់ជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ជាអ្នកស្មោះត្រង់តែម្នាក់គត់ពីពួកវង្សរបស់យេរ៉ូបោម។ (ពង្សាវតារក្សត្រទី១ ១៤:១០, ១៣) [៩, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៥ ១/៧ ទំព័រ១២ វគ្គ១១]
៦. ការទទួលពិធីបុណ្យជ្រមុជទឹកជាគ្រីស្ទាន នោះបង្ហាញថា ខ្លួនបានក្លាយជាអ្នកបំរើដ៏ចាស់ទុំរបស់ព្រះហើយ។ [១០, wE៩៨ ១/១០ ទំព័រ២៨ វគ្គ២]
៧. ព្រះយេហូវ៉ាបានប្រទានអំណាចឲ្យអេលីយ៉ាមានចិត្តក្លាហានដ៏អធិធម្មជាតិ និងបានការពារគាត់កុំឲ្យភ័យខ្លាច។ (ពង្សាវតារក្សត្រទី១ ១៨:១៧, ១៨, ២១, ៤០, ៤៦) [១១, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៨ ១/១ ទំព័រ៣១ វគ្គ២]
៨. ព្រះវិហាររបស់សាឡូម៉ូនជាសំណង់ដ៏គួរកត់សម្គាល់ មិនគ្រាន់តែដោយព្រោះសិរីលំអនិងភាពរុងរឿងខាងទ្រព្យនោះទេ តែពីព្រោះតំណាងព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា ដែលមានសិរីលំអច្រើនជាងទៅទៀត ។ [១២, si ទំព័រ៦៩ វគ្គ២៦]
៩. ការធ្វើឲ្យពលទ័ពសាសន៍ស៊ីរីមានភ្នែកងងឹតនោះតាមពាក្យអេលីសេ តាមមើលទៅជាការថ្ពឹនភ្នែកវិញ ដោយព្រោះគេអាចឃើញអេលីសេ ប៉ុន្តែមិនអាចទទួលស្គាល់ថាគាត់ជានរណាទេ។ (ពង្សាវតារក្សត្រទី២ ៦:១៨, ១៩) [១៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល si ទំព័រ៧០-៧១ វគ្គ១០]
១០. ការបំពាក់នូវ«សេចក្ដីបន្ទាល់» ដែលបានរៀបរាប់នៅពង្សាវតារក្សត្រទី២ ១១:១២ បានជាការប្រព្រឹត្តដើម្បីតំណាងពីការបញ្ជាក់ថា ការបកស្រាយព្រះបន្ទូលរបស់ព្រះដោយស្តេចនោះ ជាអ្វីដែលមិនអាចផ្លាស់ប្ដូរនិងដាច់ខាតគួរនឹងស្ដាប់តាម។ [១៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩១ ១/២ ទំព័រ៣១ វគ្គ៦]
សូមឆ្លើយសំនួរនានាដូចតទៅនេះ:
១១. សមស្របទៅតាមយ៉ូហានទី១ ២:១៥-១៧ នៅពេលដែលពួកមាតាបិតាដែលគោរពព្រះ ណែនាំជួយកូនជ្រើសរើសការងារធ្វើដ៏សមល្អនោះ តើគាត់គួរតែដាស់តឿនឲ្យកូនៗជៀសវាងពីអ្វី? [១, wE៩៨ ១៥/៧ ទំព័រ៥ វគ្គ២]
១២. ដែលសាំយូអែលទី២ ១៨:៨ចែងថា៖ «ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាស ដោយមុខដាវទៅទៀត» នោះមានន័យយ៉ាងណា? [២, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៧ ១៥/៣ ទំព័រ៣១ វគ្គ២]
១៣. សព្វថ្ងៃនេះ តើអ្នកណាគេដែលប្រៀបផ្ទឹមនឹងពួករេផែម ដែលជាគូកនរបស់កូលីយ៉ាត ហើយតើពួកគេខំរកធ្វើអ្វី? (សាំយូអែលទី២ ២១:១៥-២២) [៣, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៩ ១/១ ទំព័រ២០ វគ្គ៨]
១៤. តើមានគោលការណ៍ណាដ៏មានប្រយោជន៍ ដែលយើងរៀនពីសាំយូអែលទី២ ៦:៦, ៧? [៤, si ទំព័រ៦៣ វគ្គ៣០]
១៥. តើទំនាយដែលថា បាប៊ីឡូននឹង«គ្មានអ្នកណានៅតទៅទៀត» បានត្រូវសម្រេចយ៉ាងណា? [៦, gm ទំព័រ១២៥ វគ្គ១៩]
១៦. តើយើងអាចធ្វើយ៉ាងណា ដើម្បីត្រាប់តាមមហាក្សត្រីស្រុកសេបា ដែលបានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីស្ដាប់នូវ«ប្រាជ្ញារបស់សាឡូម៉ូន»? (ពង្សាវតារក្សត្រទី១ ១០:១-៩) [៨, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៩ ១/៧ ទំព័រ៣១ វគ្គ១-២]
១៧. យោងទៅតាមពង្សាវតារក្សត្រទី១ ១៧:៣, ៤, ៧-៩, ១៧-២៤ តើតាមវិធីបីអ្វី ដែលអេលីយ៉ាបានបង្ហាញជំនឿទៅលើព្រះយេហូវ៉ា? [១០, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩២ ១/៤ ទំព័រ១៩ វគ្គ៥]
១៨. ដែលណាបោតបានបដិសេធមិនព្រមប្រគល់ដីចំការទំពាំងបាយជូរឲ្យអ័ហាប់ ម្ដេចក៏ការនេះមិនមែនជាការបង្ហាញចិត្តមានះដោយខ្លួនគាត់អ៊ីចឹង? (ពង្សាវតារក្សត្រទី១ ២១:២, ៣) [១២, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៧ ១/១១ ទំព័រ១២ វគ្គ១៨]
១៩. តើពាក្យនៅពង្សាវតារក្សត្រទី២ ៦:១៦ បានលើកទឹកចិត្តអ្នកបំរើព្រះយេហូវ៉ាសព្វថ្ងៃនេះយ៉ាងណា? [១៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៨ ១/៩ ទំព័រ២៦ វគ្គ៥]
២០. តើទំនាយរបស់ព្រះយេហូវ៉ានៅឯសួនអេដែននោះ បានរៀបរាប់អំពីអ្នកណាខ្លះ? [១៤, gm ទំព័រ១៥០ វគ្គ៤]
សូមរកពាក្យឬក៏ឃ្លាណាដែលត្រូវការ ដើម្បីបំពេញសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២១. គ្រីស្ទានពិតមិនត្រូវចុះចាញ់នឹង_________________________ និងចូលរួមទំលាប់ណាដែលមិនផ្គាប់_________________________ ។ (សុភាសិត ២៩:២៥; ម៉ាថាយ ១០:២៨) [២, wE៩៨ ១៥/៧ ទំព័រ២០ វគ្គ៥]
២២. ព្យាការី_________________________ បានត្រូវវិញ្ញាណបណ្ដាលឲ្យកត់ទុកចក្ខុនិមិត្តខ្លះដ៏អស្ចារ្យ នៅសតវត្សទី_________________________ ម.ស.យ.។ [៧, gm ទំព័រ១២៥ វគ្គ២០]
២៣. បទទំនាយពីព្រះគម្ពីរ ដែលយើងបានឃើញសម្រេចនោះ គឺជា៖_________________________ ។ [៩, gm ទំព័រ១៣៦, ១៣៨ វគ្គ៦, ១១]
២៤. ដូចបានសឲ្យឃើញក្នុងករណីនៃឧត្តមសេនីយជាតិស៊ីរី ឈ្មោះ_________________________ ជួនកាលមានប្រយោជន៍ច្រើនណាស់ដោយបង្ហាញ_________________________ បន្ដិចបន្តួច។ [១៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៩ ១/២ ទំព័រ៣ វគ្គ៦-ទំព័រ៤ វគ្គ១]
២៥. ដូចជាយ៉ូណាដាបបានមានចិត្តគាំទ្រស្តេចយេហ៊ូវ សព្វថ្ងៃនេះដែរពួក_________________________ ក៏ទទួលស្គាល់និងធ្វើការយ៉ាងអស់ពីដួងចិត្ត ជាមួយយេហ៊ូវដ៏ឧត្តមជាង គឺ_________________________ ដែលមានអ្នកតំណាងនៅលើផែនដីនេះជា_________________________ ។ (ពង្សាវតារក្សត្រទី២ ១០:១៥, ១៦) [១៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៨ ១/៤ ទំព័រ១៥ វគ្គ៥-៦]
សូមរើសរកចម្លើយមួយណាដែលត្រឹមត្រូវ ក្នុងសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២៦. គឺជា (សាតាំង; ព្រះយេហូវ៉ា; យ៉ូអាប់) ដែលបានបណ្ដាលឲ្យដាវីឌប្រព្រឹត្តអំពើបាប ដោយ«រាប់ចំនួនពួកអ៊ីស្រាអែល»។ (សាំយូអែលទី២ ២៤:១) [៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩២ ១៥/៧ ទំព័រ៥ វគ្គ២]
២៧. សមស្របទៅតាមពង្សាវតារក្សត្រទី១ ៨:១ និងសាស្ដា ១:១ សាឡូម៉ូនបានប្រមូលពួកបណ្ដាជនដើម្បី (កសាងព្រះវិហារ; ដេញតាមពួកខ្មាំងសត្រូវនៃពួកអ៊ីស្រាអែល; ថ្វាយបង្គំព្រះយេហូវ៉ា)។ [៧, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល si ទំព័រ១១២ វគ្គ៣]
២៨. រយៈពេល២០ឆ្នាំនោះ ដែលជាកំឡុងពេលដែលសាឡូម៉ូនបានកសាងនូវព្រះវិហារនិងដំណាក់ទ្រង់នៅទីក្រុងយេរូសាឡិម ក៏អាចប្រៀបផ្ទឹមនឹងគ្រាកែតម្រង់ខាងលទ្ធិនិងរបៀបរៀបរយក្នុងអង្គការ ដែលបានចាប់ផ្ដើមនៅឆ្នាំ (១៩១៩; ១៩២៣; ១៩៣១) ហើយបានចប់នៅឆ្នាំ (១៩៣៨; ១៩៤២; ១៩៥០)។ (ពង្សាវតារក្សត្រទី១ ៩:១០) [៨, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩២ ១/៣ ទំព័រ២០ ក្នុងប្រអប់]
២៩. ពាក្យ«ស្ថានសួគ៌» ដូចជាបានត្រូវប្រើនៅពង្សាវតារក្សត្រទី២ ២:១១ សំដៅទៅលើ (ទីគង់នៅរបស់ព្រះខាងវិញ្ញាណ; សកលលោកដ៏មើលឃើញ; បរិយាកាសផែនដី ជាទីដែលសត្វស្លាបហើរនិងខ្យល់បក់)។ [១៣, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៧ ១/១២ ទំព័រ២៧ ក្នុងប្រអប់]
៣០. អត្តសញ្ញាណនៃពូជនោះ បានត្រូវបង្ហាញឲ្យដឹង នៅឆ្នាំ (២៩ ស.យ.; ២ ម.ស.យ.; ៣៣ ស.យ.)។ [១៦, gm ទំព័រ១៥៦ វគ្គ១៩]
សូមរកផ្ទឹមបទគម្ពីរនានា ជាមួយនឹងសេចក្ដីនិមួយៗដូចតទៅនេះ:
ទំនុកដំកើង ១៥:៤; សាំយូអែលទី២ ១២:២៨; សាំយូអែលទី២ ១៥:១៨-២២; ពង្សាវតារក្សត្រទី២ ៣:១១; អេសាយ ៤៣:១០, ១២
៣១. យើងគួរនឹងគោរពតាមប្រមុខភាពខាងរបៀបរៀបរយជាព្រះធិបតេយ្យរបស់ព្រះយេហូវ៉ា។ [៤, si ទំព័រ៦៣ វគ្គ៣០]
៣២. យើងត្រូវតែរក្សាទុកនូវភក្ដីភាពចំពោះអង្គការរបស់ព្រះយេហូវ៉ា និងពួកអ្នកដែលតំណាងអង្គការនោះ។ [៤, si ទំព័រ៦៣ វគ្គ៣០]
៣៣. សព្វថ្ងៃនេះ ក្រុមសាសនាដែលហៅថា ស្មរបន្ទាល់ព្រះយេហូវ៉ា កំពុងតែចូលរួមសកម្មភាពផ្សព្វផ្សាយដ៏ច្រើនលើសលប់ ដែលធ្លាប់មានក្នុងប្រវត្ដិសាស្ត្រគ្រីស្ទសាសនា។ [១១, gm ទំព័រ១៤៧ វគ្គ៣២]
៣៤. ការបង្ហាញចិត្តរាក់ទាក់ និងការបំរើដោយចិត្តរាបទាបនូវអស់អ្នកដែលបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់តាមកិច្ចបំរើដ៏ពិសេស នោះជាឯកសិទ្ធិមួយ។ [១៣, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៧ ១/១១ ទំព័រ៣១ វគ្គ១]
៣៥. អ្នកណាម្នាក់ដែលកោតខ្លាចព្រះ នោះខំរក្សាពាក្យសន្យាដោយសងបំណុលវិញ ទោះជាមានកាលៈទេសៈដែលគាត់មិនបានប្រមើលគិតជាមុន ដែលធ្វើឲ្យពិបាកជាងក៏ដោយ។ [១៥, wE៩៨ ១៥/១១ ទំព័រ២៧ វគ្គ១]