បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០០ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​មករា
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០០ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​ធ្នូ

ចំរៀង​លេខ​៥០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​មើល​វីដេអូ ព្រះ​គម្ពីរ—សៀវភៅ​ប្រវត្ដិសាស្ត្រ​នៃ​ហេតុ​ការណ៍​ពិត​និង​បទ​ទំនាយ ដើម្បី​រៀប​ចំ​សំរាប់​ការ​ពិគ្រោះ​នៅ​ឯ​កិច្ច​ប្រជុំ​អប់រំ​កិច្ច​បំរើ​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២៥ ខែ​ធ្នូ។ អ្នក​ដែល​មាន​វីដេអូ​នោះ​អាច​ចែក​គ្នា​ឲ្យ​អ្នក​ដែល​គ្មាន​បាន​មើល​ដែរ ឬ​ក៏​អាច​មើល​ជា​មួយ​គ្នា​ក៏​បាន។

១៥ នាទី: «ចូរ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​គ្រប់​ពេល​វេលា»។a រួម​បញ្ចូល​នូវ​ការ​ពន្យល់​អំពី​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់រឭក! ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​១៩៩៨ ទំព័រ​២៦ (ជា​ភាសា​អង់គ្លេស)។ បញ្ជាក់​នូវ​ប្រយោជន៍​ដែល​មក​ពី​ការ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា។

២០ នាទី: «ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត និង​ឯក​សិទ្ធិ​របស់​អ្នក​ខាង​ការ​ផ្សព្វផ្សាយ»។ សុន្ទរកថា​និង​ការ​សម្ភាសន៍។ អញ្ជើញ​ពួក​អ្នក​ដែល​ធ្លាប់​ពិសោធន៍​នូវ​ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត ឲ្យ​ប្រាប់​ពី​របៀប​ដែល​គេ​បាន​បន្ត​មាន​សកម្មភាព​ក្នុង​កិច្ច​ផ្សព្វផ្សាយ ទោះបី​មាន​កាលៈទេសៈ​នោះ​ក៏​ដោយ​។

ចំរៀង​លេខ​៧៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​ធ្នូ

ចំរៀង​លេខ​៩៤

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ ជំ​រាប​ប្រាប់​ពី​ការ​រៀប​ចំ​ពិសេស​សំរាប់​កិច្ច​ផ្សាយ​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ និង​ថ្ងៃ​ទី១ ខែ​មករា។ ឆ្លើយ​សំនួរ: តើ​ខុស​ទេ បើសិន​ជា​យើង​ចូល​រួម​ធ្វើ​ពិធី​បុណ្យ​ដែល​ប្រហែល​ជា​មាន​ប្រភព​មិន​សម​ស្រប​នឹង​ជំនឿ​គ្រីស្ទាន ឲ្យ​តែ​យើង​ធ្វើ​នេះ​ដោយ​មិន​គោរព​សាសនា​របស់​គេ​ទេ?—សូម​មើល​សៀវភៅ វែកញែក ទំព័រ​១៧៨​-​១៨០ (ជា​ភាសា​អង់គ្លេស)។

១២ នាទី: «សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ​សំរាប់​ឆ្នាំ​២០០១»។ សុន្ទរកថា​ដោយ​អ្នក​ត្រួត​ពិនិត្យ​សាលា។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​អាន​ទាន់​តាម​កម្មវិធី​អំនាន​ព្រះ​គម្ពីរ​និង​ព្យាយាម​ឲ្យ​បាន​មក​ថ្លែង​សុន្ទរកថា​ក្នុង​សាលា។

១៨ នាទី: «តើ​អ្នក​ផ្សព្វផ្សាយ​ដោយ​ចិត្ត​មោះ​មុត​ទេ?»b អញ្ជើញ​ឲ្យ​អ្នក​ស្ដាប់​រៀប​រាប់​ពី​បទ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ។ ដោយ​ប្រើ​សៀវភៅ​កិច្ច​បំរើ​របស់​យើង ទំព័រ​៨៦ (ជា​ភាសា​អង់គ្លេស) ចូរ​បង្ហាញ​ពី​របៀប​ដែល​យើង​អាច​ទទួល​នូវ​ចិត្ត​មោះ​មុត​ច្រើន​ជាង​ និង​មាន​ប្រ​សិទ្ធិ​ភាព​ច្រើន​ជាង​ក្នុង​កិច្ច​បំរើ។

ចំរៀង​លេខ​១២៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ

ចំរៀង​លេខ​១២៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​រៀប​រាប់​ពី​បទ​ពិសោធន៍​ថ្មីៗណា ដែល​គេ​បាន​មាន​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ សើរើ​ប្រាប់​ពី​ប្រកាសនវត្ថុ​សំរាប់​ខែ​មករា។

១០ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២៥ នាទី: «ការ​រៀន​ពី​វីដេអូ ព្រះ​គម្ពីរ—សៀវភៅ​ប្រវត្ដិសាស្ត្រ​នៃ​ហេតុ​ការណ៍​ពិត​និង​បទ​ទំនាយ»។ ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ ជូន​យោបល់​អំពី​វិធី​ដែល​អាច​ប្រើ​វីដេអូ​នេះ​ដើម្បី​ជំរុញ​ចិត្ត​អ្នក​ឯ​ទៀត។ (សៀវភៅ​ប្រចាំ​ឆ្នាំ​—ឆ្នាំ​១៩៩៩ ទំព័រ​៥១​-​៥២ (ជា​ភាសា​អង់គ្លេស)) នៅ​ខែ​កុម្ភៈ យើង​នឹង​សើរើ​វីដេអូ​ទីពីរ​តាម​ផ្នែក​នេះ មាន​ចំណង​ជើង​ថា ព្រះ​គម្ពីរ—សៀវភៅ​ដ៏​ចាស់​បំផុត​ដែល​ទាន់​សម័យ​របស់​មនុស្ស​ជាតិ។

ចំរៀង​លេខ​១៥១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​មករា

សូម​កត់​សម្គាល់: ក្រុមជំនុំ​នានា​មិន​ត្រូវ​ប្ដូរ​ថ្ងៃ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី១ ខែ​មករា ទៅ​ថ្ងៃ​ផ្សេង​ទៀត​ទេ លើក​លែង​តែ​ទទួល​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ជា​ភ្ញៀវ។

ចំរៀង​លេខ​១៧១

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ បើសិន​ជា​ក្រុមជំនុំ​របស់​អ្នក​នឹង​ប្ដូរ​ម៉ោង​ប្រជុំ​សំរាប់​ឆ្នាំ​ថ្មី​នេះ សូម​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​មក​ប្រជុំ​ជា​ទៀងទាត់​នៅ​ម៉ោង​ថ្មី​វិញ។ ប្រាប់​សិស្ស​ព្រះ​គម្ពីរ​និង​អ្នក​ឯ​ទៀត​ដែល​ចាប់​អារម្មណ៍​អំពី​ការ​ផ្លាស់ប្ដូរ​ណា និង​ចាប់​ផ្ដើម​ប្រើ​ប័ណ្ណ​កម្មវិធី​ប្រជុំ​ដែល​មាន​កម្មវិធី​ថ្មី។ ជំ​រាប​ប្រាប់​ពី​សេចក្ដី​រាយ​ការណ៍​កិច្ច​ផ្សាយ​ពី​ខែ​កញ្ញា ទូទាំង​ប្រទេស និង​របស់​ក្រុមជំនុំ​ផ្ទាល់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​សំរាប់​ខែ​ធ្នូ។

១៧ នាទី: របៀប​រៀប​ចំ​ដើម្បី​ត្រឡប់​ទៅ​ជួប​គេ​វិញ។ ឪពុក​ម្នាក់​ពិភាក្សា​ជា​មួយ​ក្រុម​គ្រួសារ​នូវ​របៀប​ដែល​គេ​អាច​បង្កើត​ផល​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សាយ​របស់​គេ។ គាត់​បញ្ជាក់​ពី​បទ​គម្ពីរ​នូវ​មូលហេតុ​ដែល​យើង​គួរ​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​ទាំង​អស់។ ដោយ​ប្រើ​ការ​ណែនាំ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៩៩ ទំព័រ​២០ វគ្គ​១៨ នោះ​គេ​រៀប​ចំ​ដើម្បី​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​។ ទាំង​អស់​គ្នា​ទទួល​ស្គាល់​ថា គេ​បាន​ជួប​អ្នក​ខ្លះ​ដែល​គេ​គួរ​ត្រឡប់​ទៅ​ជួប​វិញ។ សមាជិក​និ​មួយៗប្រាប់​ពី​ការ​តប​ឆ្លើយ​របស់​ម្ចាស់​ផ្ទះ​ពេល​ជួប​ជា​លើក​ដំបូង​នោះ ហើយ​សមាជិក​ឯ​ទៀត​ជូន​គំនិត​មួយ​ជា​យោបល់ និង​បទ​គម្ពីរ​មួយ​ដែល​អាច​ត្រូវ​ប្រើ​ពេល​ត្រឡប់​ទៅ​ជួប​គេ​វិញ។ ពួក​គេ​រក​ចំណុច​ក្នុង​សៀវភៅ​ស្តើង​តម្រូវ ដែល​ប្រហែល​ជា​នឹង​មាន​ប្រ​សិទ្ធិ​ភាព។ ឪពុក​ម្ដាយ​ឲ្យ​កូន​ម្នាក់​ហាត់​អ្វី​ដែល​គេ​នឹង​និយាយ​ពេល​ត្រឡប់​ទៅ​ជួប​អ្នក​នោះ​វិញ។ ពួក​គេ​កំណត់​ម៉ោង​ច្បាស់​លាស់​សំរាប់​ការ​ត្រឡប់​ទៅ​ជួប​ក្នុង​កំឡុង​សប្ដាហ៍​ទៅ​មុខ។

២០ នាទី: «ចូរ​ប្រើ​ប្រកាសនវត្ថុ​របស់​យើង​តាម​របៀប​ដែល​ប្រកប​ដោយ​ប្រាជ្ញា»។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ ធ្វើ​ការ​សម្ដែង​ពីរ​ដ៏​ខ្លី ពី​របៀប​និយាយ។

ចំរៀង​លេខ​២១២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក