បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០១ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​មីនា
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០១ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ

ចំរៀង លេខ​៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ យើង​នឹង​ពិគ្រោះ​អំពី​កាសែត​វីដេអូ​ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​ជា​សៀវភៅ​ចាស់​ជាង​គេ​តែ​នៅ​ទាន់​សម័យ នៅ​ឯ​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​ក្នុង​កំឡុង​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ។ ការ​ពិគ្រោះ​នោះ​នឹង​មាន​មូលដ្ឋាន​ទៅ​លើ​សំនួរ​ដែល​មាន​នៅ​ទំព័រ​ទី៧ នៃ​ឯកសារ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​ច្បាប់​មួយ​នេះ។

១៥ នាទី: «ចូរ​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា​ដោយ​ការ​ប្រព្រឹត្ត​ដ៏​ល្អ»។a រួម​បញ្ចូល​សេចក្ដី​ខ្លះៗពី​សៀវភៅ​អ្នក​ប្រកាស ទំព័រ​១៨៧ វគ្គ​២​-​៣ (ជា​ភាសា​អង់គ្លេស)។

២០ នាទី: «របៀប​បញ្ចុះបញ្ចូល​អ្នក​ឯ​ទៀត»។ ការ​ពិគ្រោះ​រវាង​អ្នក​ដឹក​នាំ​ការ​សិក្សា​តាម​ក្រុមជំនុំ​និង​អ្នក​ត្រួសត្រាយ​ម្នាក់ ឬ​ក៏​ជា​មួយ​អ្នក​ផ្សាយ​ម្នាក់​ដែល​មាន​ប្រ​សិទ្ធិ​ភាព ហើយ​មាន​មូលដ្ឋាន​ទៅ​លើ​អត្ថបទ​តាម​ចំណង​ជើង​ខាង​លើ ព្រម​ទាំង​លើ​ចំណុច​ខ្លះៗពី​អត្ថបទ​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​១៩៩៨ ទំព័រ​២១​-​២៣។ ពិចារណា​មើល​ប្រអប់​នៅ​ទំព័រ​ទី២៣ «ការ​ធ្វើ​ឲ្យ​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​សិស្ស​អ្នក»។ ក្រោយ​ពី​លើក​ឡើង​ដោយ​រៀប​រាប់​ពី​ជំនឿ​ម្យ៉ាង​ដ៏​មិន​ពិត ដែល​គេ​និយម​ជឿ​នា​តំបន់​របស់​អ្នក សូម​ពិគ្រោះ​អំពី​របៀប​នាំ​ឲ្យ​គេ​ជឿ​តាម​អ្វី​ដែល​ព្រះ​គម្ពីរ​រៀប​រាប់​ពី​រឿង​នោះ។

ចំរៀង លេខ​២០៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ

ចំរៀង លេខ​២២១

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២២ នាទី: «ចូរ​សម្ដែង​ពី​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​និង​អស់​ទាំង​ការ​ប្រព្រឹត្ត​របស់​ទ្រង់»។b មាន​អ្នក​ចាស់​ទុំ​ម្នាក់​សើរើ​ឡើង​វិញ​នូវ​កម្មវិធី​ពិសេស​នា​តំបន់​របស់​អ្នក ដើម្បី​ចំរើន​សកម្មភាព​ក្នុង​កំឡុង​ខែ​មីនា និង​ខែ​មេសា ដែល​រួម​បញ្ចូល​ការ​ខំ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​គ្នា​ច្រើន​នាក់​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ។ ឲ្យ​អ្នក​ខ្លះ​ដែល​បាន​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ក្នុង​ខែ​មេសា​ឆ្នាំ​មុន​នេះ រៀប​រាប់​អំពី​ការ​ពេញ​ចិត្ត​ដែល​គេ​បាន​ទទួល​ពី​កិច្ចការ​នោះ។ ចូរ​ប្រមូល​អារម្មណ៍​ជួយ​អ្នក​ផ្សាយ​អសកម្ម​ម្នាក់ៗដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ ឲ្យ​ត្រឡប់​មក​ចូល​រួម​កិច្ច​បំរើ​ជា​មួយ​នឹង​យើង ព្រម​ទាំង​ជួយ​ក្មេងៗនិង​សិស្ស​ឯ​ទៀត​បំពេញ​តម្រូវ​ការ ដើម្បី​ធ្វើ​ជា​អ្នក​ផ្សាយ​មិន​ទាន់​ទទួល​ពិធី​ជ្រមុជ​ទឹក។—សូម​មើល​ប្រអប់​សំនួរ​ក្នុង​ឯកសារ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០០។

ចំរៀង លេខ​២៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ

ចំរៀង លេខ​៤៨

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​កុម្ភៈ។

១២ នាទី: យោបល់​អ្វី​ដែល​យើង​អាច​និយាយ​ពេល​ដែល​បង្ហាញ​សៀវភៅ​ចំណេះ។ តើ​អ្នក​បាន​រើស​យក​ពាក្យ​សំដី​ណា​ហើយ ដើម្បី​បង្ហាញ​សៀវភៅ​ចំណេះ​ក្នុង​កំឡុង​ខែ​មីនា​នោះ? បើ​អ្នក​មើល​ទំព័រ​ចុង​នៃ​ឯកសារ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​ពី​ខែ​មុនៗ អ្នក​នឹង​រក​ឃើញ​នូវ​យោបល់​សំរាប់​ពេល​ទៅ​ជួប​គេ​ជា​លើក​ដំបូង និង​យោបល់​ភាគ​ច្រើន​នោះ​ក៏​មាន​គំនិត​បន្ថែម​សំរាប់​ពេល​ត្រឡប់​ទៅ​ជួប​គេ​វិញ​ដែរ។ សើរើ​ឡើង​វិញ​នូវ​យោបល់​ពីរ​ឬ​បី​នោះ។ (ខែ​ធ្នូ ឆ្នាំ​១៩៩៥; ខែ​មីនា ខែ​មិថុនា និង​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦; ខែ​មិថុនា ឆ្នាំ​១៩៩៧; ខែ​មីនា ឆ្នាំ​១៩៩៨) (ជា​ភាសា​អង់គ្លេស) ធ្វើ​ការ​សម្ដែង​ពីរ តាម​យោបល់​ក្នុង​ឯកសារ​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ ពី​របៀប​និយាយ​ចំៗដើម្បី​ចាប់​ផ្ដើម​នូវ​ការ​សិក្សា​ក្នុង​ព្រះ​គម្ពីរ។ លើក​ទឹក​ចិត្ត​ឲ្យ​ទាំង​អស់​គ្នា​ខំ​ប្រឹង​ជា​ពិសេស​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ថ្មីៗ។

២៥ នាទី: «ការ​បង្កើន​ឲ្យ​មាន​ចិត្ត​អបអរ​ចំពោះ​ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​ជា​សៀវភៅ​ចាស់​ជាង​គេ​តែ​នៅ​ទាន់​សម័យ»។ ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​ដោយ​ប្រើ​សំនួរ​ដែល​មាន​នៅ​ទំព័រ​ទី៧។ ចូរ​បញ្ជាក់​ថា ដោយ​បាន​បោះ​ពុម្ព​ព្រះ​គម្ពីរ​ជា​សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​ជាង​១០០​លាន​ក្បាល​ជា​៣៧​ភាសា មិន​ថា​ជា​គម្ពីរ​ទាំង​មូល​ឬ​ជា​ភាគ​ខ្លះៗ ក៏​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​នេះ​ជា​គម្ពីរ​មួយ​ដែល​បាន​ត្រូវ​ចែក​ចាយ​ទូទៅ​ជាង​គេ​ផង​ដែរ។ នៅ​ខែ​មេសា​យើង​នឹង​មើល​សារ​ឡើង​វិញ​នូវ​កាសែត​វីដេអូ​ភាគ​ទី​បី​នៃ​រឿង​នេះ គឺ​ថា​ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​ជា​សៀវភៅ​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក។

ចំរៀង លេខ​៦៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​មីនា

ចំរៀង លេខ​៨១

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៨ នាទី: «ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​យើង»។c ដឹក​នាំ​ឲ្យ​អ្នក​ស្ដាប់​រៀប​រាប់​ពី​របៀប​ដែល​បទ​គម្ពីរ​នានា​ទាក់ទង​នឹង​អត្ថបទ។

២២ នាទី: «ការ​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ​ដោយ​ជោគជ័យ»។d សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​អត្ថបទ​ក្នុង​ឯកសារ​ជា​ភាសា​អង់គ្លេស (កែ​ប្រែ​តាម​កាលៈទេសៈ​នៅ​តំបន់​របស់​អ្នក)។ ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ។ រួម​បញ្ចូល​សេចក្ដី​ពី​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០០០ ទំព័រ​ទី២៩ វគ្គ​១៧ ដែល​ជា​ទី​លើក​ទឹក​ចិត្ត។ មើល​សារ​ឡើង​វិញ​នូវ​ប្រអប់​ក្នុង​ឯកសារ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​ជា​ភាសា​អង់គ្លេស ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០០ ដែល​មាន​ចំណង​ជើង​ថា៖ «តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា បើ​ទូរស័ព្ទ​ឆ្លង​ឆ្លើយ​នឹង​ប្រដាប់​ថត​សម្លេង?»។ សូម​ពន្យល់​អំពី​តំបន់​ផ្សាយ​ដែល​បាន​ត្រូវ​កំណត់​ដើម្បី​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ។ ឲ្យ​គេ​រៀប​រាប់​បទ​ពិសោធន៍​ខ្លះៗដែល​បង្ហាញ​ថា កិច្ចការ​នេះ​ក៏​មាន​ជោគជ័យ​យ៉ាង​ណា​នៅ​តំបន់​របស់​អ្នក។

ចំរៀង លេខ​១០៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក