បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០១ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​មេសា
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០១ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មីនា

ចំរៀង លេខ​១១២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: «ខែ​មេសា​ជា​ពេល​ដែល​‹ឲ្យ​យើង​ធ្វើ​ការ​នឿយ​ហត់ ព្រម​ទាំង​ខំ​ប្រឹងប្រែង​ផង›» (វគ្គ​១​-​១៣)។ ប្រធាន​ត្រួត​ពិនិត្យ​គួរ​ធ្វើ​ផ្នែក​មួយ​នេះ។ ការ​ពិគ្រោះ​ដោយ​ចិត្ត​រំភើប អំពី​អ្វី​ដែល​យើង​ប្រាថ្នា​ចង់​សម្រេច​ក្នុង​ខែ​មេសា។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ក្នុង​ក្រុមជំនុំ​ឲ្យ​រួម​ចំណែក​ខ្លួន​គេ​ផ្ទាល់ ដើម្បី​បំពេញ​គោល​ដៅ​ចង់​ឲ្យ​បាន​១០០​ភាគ​រយ​នៃ​អ្នក​ផ្សាយ​ចូល​រួម​កិច្ច​បំរើ​ក្នុង​ខែ​នោះ។

ចំរៀង លេខ​១៤៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មីនា

ចំរៀង លេខ​១៦៦

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៧ នាទី: ចូរ​ទទួល​ប្រយោជន៍​ពី​សៀវភៅ​ប្រចាំ​ឆ្នាំ​ ឆ្នាំ​២០០១។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ ពិនិត្យ​មើល​«ចំនួន​សរុប​ទាំង​អស់​សំរាប់​ឆ្នាំ​២០០០» នៅ​ទំព័រ​ទី៣​១ (ជា​ភាសា​អង់គ្លេស)។ យក​មក​ពិគ្រោះ​នូវ​«សំបុត្រ​មួយ​ពី​គណៈ​អភិបាល» នៅ​ទំព័រ​៣​-​៥។ ឲ្យ​អ្នក​ខ្លះ​ពី​ពួក​អ្នក​ស្ដាប់ រៀប​រាប់​ពី​សេចក្ដី​រាយ​ការណ៍​ណា ឬ​បទ​ពិសោធន៍​ណា​មួយ​ពី​សៀវភៅ​ប្រចាំ​ឆ្នាំ​ ដែល​បាន​លើក​ទឹក​ចិត្ត​គេ​ណាស់ និង​បាន​ជួយ​ពង្រឹង​ជំនឿ​គេ​ផង​ដែរ។ លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​នានា​អាន​សៀវភៅ​ប្រចាំ​ឆ្នាំ​​ទាំង​មូល​ជា​មួយ​នឹង​គ្នា ដូច​ក្រុម​គ្រួសារ​បេតអែល​ទូទាំង​ផែនដី​ធ្វើ​ក្នុង​កំឡុង​ពេល​មួយ​ឆ្នាំ​។ បញ្ជាក់​អំពី​សំនួរ​នានា​នៅ​ទំព័រ​ទី២៥​៥ ដែល​អាច​យក​មក​ប្រើ​ដើម្បី​មើល​សើរើ​ឡើង​វិញ​នូវ​អ្វី​ដែល​យើង​បាន​រៀន។ សុំ​យោបល់​ខ្លះៗអំពី​របៀប​ប្រើ​សៀវភៅ​ប្រចាំ​ឆ្នាំ​ដើម្បី​ជួយ​សិស្ស​ព្រះ​គម្ពីរ​អបអរ​កាន់​តែ​ប្រសើរ​ឡើង​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា នឹង​ឯក​សិទ្ធិ​រួម​ចំណែក​អង្គការ​នោះ​ដែរ។

២០ នាទី: «ខែ​មេសា​ជា​ពេល​ដែល​‹ឲ្យ​យើង​ធ្វើ​ការ​នឿយ​ហត់ ព្រម​ទាំង​ខំ​ប្រឹងប្រែង​ផង›» (វគ្គ​១៤​-​៣០)។ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​គួរ​ធ្វើ​ផ្នែក​មួយ​នេះ។ សុន្ទរកថា​មួយ​និង​មាន​សំនួរ​ថែម​ទាំង​មាន​ចម្លើយ​នៅ​ផ្នែក​ខ្លះៗ។ ទាំង​អស់​គ្នា​គួរ​រៀប​ចំ​កាល​វិភាគ​មួយ​ដ៏​ស្រួល​ធ្វើ​តាម ដើម្បី​ចូល​រួម​កិច្ច​បំរើ​យ៉ាង​ច្រើន​បំផុត​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន​ក្នុង​ខែ​មេសា។ រៀប​រាប់​ប្រាប់​អំពី​កម្មវិធី​ទាំង​ឡាយ​ដែល​បាន​រៀបចំ​សំរាប់​ខែ​មេសា ស្តី​អំពី​ការ​ប្រជុំ​ត្រៀម​ចូល​ធ្វើ​កិច្ច​បំរើ​ផ្សាយ។ លើក​ទឹក​ចិត្ត​ឲ្យ​អស់​អ្នក​ណា​ដែល​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ចូរ​ធ្វើ​អ៊ីចឹង​ចុះ! និង​ទទួល​ប័ណ្ណ​ចុះ​ឈ្មោះ​ក្រោយ​ពី​ប្រជុំ​ចប់។

ចំរៀង លេខ​១៨៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មីនា

ចំរៀង លេខ​២០៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ពន្យល់​ថា មិន​ទាន់​ហួស​កំណត់​ទេ ដើម្បី​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​ខែ​មេសា។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​អាន​តាម​អំនាន​ព្រះ​គម្ពីរ​ខាង​ពិធី​បុណ្យ​រំឭក ដែល​បាន​កំណត់​សំរាប់​ថ្ងៃ​ទី៣​-​៨ ខែ​មេសា ដូច​បាន​កត់​ទុក​ក្នុង​កូន​សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០១។ ជំ​រាប​ប្រាប់​អំពី​ពេល​ណា​ដែល​យើង​នឹង​មាន​កម្មវិធី​សិក្សា​ទស្សនាវដ្ដី​ប៉មយាម ក្នុង​កំឡុង​មួយ​សប្ដាហ៍​ទាក់ទង​ពិធី​បុណ្យ​រំឭក។ កុំ​ភ្លេច​សុន្ទរកថា​សាធារណៈ​ដ៏​ពិសេស​នៅ​ថ្ងៃ​អាទិត្យ​មុខ​នេះ គឺ​ថ្ងៃ​ទី១ ខែ​មេសា ដែល​សុន្ទរកថា​នោះ​មាន​ប្រធាន​ថា៖ «តើ​អ្នក​ណា​អាច​ត្រូវ​សង្គ្រោះ​បាន?»។ ដាស់​តឿន​ឲ្យ​គ្រប់​គ្នា​ចូល​រួម​កិច្ចបំរើ​ផ្សាយ​នៅ​ថ្ងៃ​មួយ​នោះ ទាំង​មាន​ការ​ចាប់​ផ្ដើម​ផ្សាយ​ដ៏​ល្អ​ក្នុង​ខែ​មេសា។

២០ នាទី: «ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​លើក​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​របស់​ទ្រង់»។ សុន្ទរកថា​ដែល​ថ្លែង​ឡើង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ ទាំង​ជំរុញ​ទឹក​ចិត្ត​ដោយ​ប្រើ​ខ​គម្ពីរ។ លើក​ទឹក​ចិត្ត​គ្រប់​គ្នា​ចូល​រួម​យ៉ាង​ច្រើន​បំផុត​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ក្នុង​កម្មវិធី​ពិសេស​ដែល​បាន​ត្រូវ​រៀបចំ​សំរាប់​ខែ​មេសា និង​ខំ​ព្យាយាម​ជា​បន្ថែម​ដើម្បី​អញ្ជើញ​គេ​មក​ឯ​ពិធី​បុណ្យ​រំឭក។

១៥ នាទី: ការ​រៀបចំ​ស្នើ​ផ្ដល់​ទស្សនាវដ្ដី។ យើង​នឹង​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម​ក្នុង​ខែ​មេសា។ មើល​សារ​ឡើង​វិញ​នូវ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ជា​ភាសា​អង់គ្លេស ពី​ខែ​តុលា ឆ្នាំ​១៩៩៦ ទំព័រ​៨ វគ្គ​៣​និង​វគ្គ​១០។ លើក​បញ្ជាក់​នូវ (១) អត្ថបទ​មួយ (២) ប្រធាន​មួយ​ដ៏​គួរ​នឹង​យក​មក​ពិគ្រោះ (៣) សំនួរ​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​ចំណាប់​អារម្មណ៍ និង​(៤) ខ​ដ៏​សម​ត្រឹម​ត្រូវ​មួយ​ពី​ព្រះ​គម្ពីរ ដែល​អាច​មាន​ប្រ​សិទ្ធិ​ភាព​ក្នុង​ការ​បង្ហាញ​ទស្សនាវដ្ដី​ថ្មីៗនេះ។ ខំ​ប្រើ​សៀវភៅ​ស្តើង​តម្រូវ ឬ​សៀវភៅ​ចំណេះ ដើម្បី​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍។ បញ្ចប់​ផ្នែក​នេះ​ដោយ​មាន​ការ​សំដែង​មួយ​ដែល​បាន​រៀបចំ​ជា​មុន​ឲ្យ​បាន​ល្អ អំពី​របៀប​ធ្វើ​ដូច្នេះ​នៅ​ពេល​ដែល​ជួប​គេ​ជា​ដំបូង​នោះ។

ចំរៀង លេខ​២០៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​មេសា

ចំរៀង លេខ​២២០

៩ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មីនា។ ពិនិត្យ​មើល​«កំណត់​ចំណាំ​អំពី​ពិធី​បុណ្យ​រំឭក»។

១៨ នាទី: «សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​យើង​ឲ្យ​ផ្សព្វផ្សាយ»។aបញ្ជាក់​នូវ​បទ​គម្ពីរ​នានា​ក្នុង​អត្ថបទ​នេះ។ រួម​បញ្ចូល​គំនិត​ផ្សេងៗដែល​មាន​ក្នុង​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ ក្បាល​ទី២ ទំព័រ​៦៧៣ វគ្គ​១ (ជា​ភាសា​អង់គ្លេស)។ អញ្ជើញ​អ្នក​ផ្សាយ​ម្នាក់​ដែល​ធ្លាប់​មាន​សកម្មភាព​ច្រើន​ឆ្នាំ​ទៅ​ហើយ ឲ្យ​រៀប​រាប់​ប្រាប់​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​តស៊ូ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​នោះ។ ដាស់​តឿន​អ្នក​ផ្សាយ​ទាំង​ឡាយ​ឲ្យ​ចូល​រួម​កិច្ចការ​ធ្វើ​បន្ទាល់​ក្នុង​កំឡុង​ខែ​មេសា និង​ជា​រៀង​រាល់​ខែ​ក្រោយ​ពី​នោះ​ទៅ​ទៀត។

១៨ នាទី: «ជួយ​អ្នក​ឯ​ទៀត​មក​ឯ​កិច្ច​ប្រជុំ»។bពី​សន្លឹក​បន្ថែម​ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ជា​ភាសា​អង់គ្លេស ពី​ខែ​មិថុនា ឆ្នាំ​១៩៩៦ វគ្គ​១៤​-​១៦ ក៏​ជូន​យោបល់​បន្ថែម​អំពី​ការ​នាំ​ឲ្យ​សិស្ស​ព្រះ​គម្ពីរ​ទទួល​ស្គាល់​អង្គការ​យើង។ បង្ហាញ​ពី​របៀប​ដែល​យើង​អាច​ប្រើ​ភ្លាមៗ នូវ​សៀវភៅ​ស្តើង​តម្រូវ (មេ​រៀន​ទី៥ វគ្គ​៧) ព្រម​ទាំង​សៀវភៅ​ចំណេះ (ជំពូក​ទី៥ វគ្គ​២២) ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​ប្រជុំ។ ដើម្បី​បង្ហាញ​នូវ​របៀប​ធ្វើ​អ៊ីចឹង ធ្វើ​ការ​សម្ដែង​មួយ​ដែល​បាន​រៀបចំ​ជា​មុន​ឲ្យ​បាន​ល្អ អំពី​អ្នក​ផ្សាយ​ម្នាក់​ដែល​មាន​សមត្ថភាព ដែល​កំពុង​តែ​លើក​ទឹក​ចិត្ត​យ៉ាង​កក់ក្ដៅ​នូវ​សិស្ស​ម្នាក់​ឲ្យ​ឆ្លៀត​មក​ប្រជុំ។

ចំរៀង លេខ​៤៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក