ការសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
ការសើរើឡើងវិញដោយមិនមើលសៀវភៅ ហើយទាក់ទងពត៌មានដែលបានរៀនតាមរយៈសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងកំឡុងសប្ដាហ៍ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី២៣ខែមេសា ឆ្នាំ២០០១។ សូមកត់លើក្រដាសមួយសន្លឹកផ្សេង នូវចម្លើយចំពោះសំនួរទាំងប៉ុន្មានដែលអ្នកអាចឆ្លើយបាន ក្នុងកំណត់ពេលនោះ។
[សូមកត់សម្គាល់៖ ក្នុងកំឡុងពេលសរសេរសើរើឡើងវិញនេះ មានតែព្រះគម្ពីរទេដែលអាចយកមកប្រើ ដើម្បីនឹងឆ្លើយសំនួរនានា។ ឯកសារយោងដែលមានបន្ទាប់ពីសំនួរនិមួយៗ នោះសំរាប់ឲ្យអ្នកស្រាវជ្រាវផ្ទាល់ខ្លួន។ ប្រហែលជាមិនមានទំព័រនិងវគ្គលេខទាំងអស់ទេ កាលដែលសំដៅទៅលើទស្សនាវដ្ដីប៉មយាម។]
សូមឆ្លើយសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ ពិតឬមិនពិត:
១. ព្រះគម្ពីរជាប្រភពដ៏ល្អឯកខាងយោបល់ និងតែងតែនាំឲ្យមានប្រយោជន៍។ [១, gm ទំព័រ១៦៤ វគ្គ៧]
២. ក្រៅពីបញ្ជីពង្សាវលីនិមួយៗនោះ សៀវភៅរបាក្សត្រទី១គ្រាន់តែរៀបរាប់មួយសាទៀតនូវពត៌មានដែលមានក្នុងសៀវភៅសាំយូអែល និងពង្សាវតារក្សត្រ។ [៤, si ទំព័រ៧៥ វគ្គ១]
៣. សុភាសិត ១៧:១៤ លើកទឹកចិត្តឲ្យស្វាមីភរិយារស់នៅដោយឡែកពីគ្នា បើគេមានជំលោះណាមួយ។ [៤, kl ទំព័រ១៤៣ វគ្គ៨]
៤. ប្រាជ្ញារបស់ព្រះ និងការគោរពចំពោះទ្រង់ ជាអ្វីដ៏សំខាន់ដើម្បីឲ្យបានសុភមង្គល។ [៥, w៩៨ ១/១ ទំព័រ៧]
៥. ការរុករានចូលសាសន៍យូដាដោយស្តេចស៊ីសាក និងការប្លន់យកនូវ«ទ្រព្យវិសេស ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជទ្រព្យ ដែលនៅក្នុងដំណាក់ស្តេច» នោះបានត្រូវបញ្ជាក់ដោយបុរាណវត្ថុវិទ្យាថា ពិតជាកើតឡើងមែន។ (របាក្សត្រទី២ ១២:៩) [១១, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១/២ ទំព័រ២៦ វគ្គ៤]
៦. ការតស៊ូរបស់យើងក្នុងសេចក្ដីអធិស្ឋាន បង្ហាញថាយើងយកចិត្តទុកដាក់ចំពោះអ្វីៗដែលយើងទូលទៅព្រះ។ [១២, kl ទំព័រ១៥៦ វគ្គ១៦]
៧. យើងគួរតែបំរើព្រះដោយមិនបាច់គិតពីរង្វាន់នៅខាងមុខយើងទេ។ [១៣, wE៩៩ ១៥/៤ ទំព័រ១៦ វគ្គ១]
៨. ស្តីអំពី «បណ្ដាព្រះគុណណា» ដែលបានកត់ទុកនៅទំនុកដំកើង ១០៣:២ ដាវីឌបានគិតសំដៅទៅលើរបស់ដែលព្រះយេហូវ៉ាបានបង្កើតតែប៉ុណ្ណោះ។ [១៥, wE៩៩ ១៥/៥ ទំព័រ២១ វគ្គ៥-៦]
៩. ព្រះវិហារផ្សេងៗដែលស្តេចសាឡូម៉ូន ចៅហ្វាយសូរ៉ូបាបិល និងស្តេចហេរ៉ូឌបានកសាងនោះ ព្រមទាំងរោងឧបោសថដែលលោកម៉ូសេបានធ្វើដែរ គឺតំណាងរបស់តែមួយគត់ដូចគ្នា។ [១៧, si ទំព័រ៨៧ វគ្គ១៦]
១០. ពង្សាវលីនិមួយៗនៅក្នុងសៀវភៅរបាក្សត្រទី១ មិនសូវមានប្រយោជន៍ចំពោះក្រុមជំនុំគ្រីស្ទានពីដើមនោះទេ។ [៨, si ទំព័រ៧៨ វគ្គ២៣]
សូមឆ្លើយសំនួរនានាដូចតទៅនេះ:
១១. តើហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើការជំនុំជំរះយ៉ាងដំណំលើវង្សានុវង្សរបស់អ័ហាប់នោះ? (ពង្សាវតារក្សត្រទី១ ១៦:៣១; ពង្សាវតារក្សត្រទី២ ៩:៧, ២៦) [៣, si ទំព័រ៧៤ វគ្គ៣៤]
១២. តើមានលក្ខណៈបីយ៉ាងណា ដែលជួយធ្វើឲ្យគេទទួលឱវាទរឹតតែស្រួលជាង? (ភីលីព ២:២-៤; កូល៉ុស ៤:៦; កាឡាទី ៦:១) [២, w៩៩ ១/៤ ទំព័រ២៨ វគ្គ៥; ទំព័រ២៩ វគ្គ៥; ទំព័រ៣០ វគ្គ៤]
១៣. ស្តីអំពីភាពខ្លាំងពូកែរបស់ស្តេចអូសៀសដែលគ្រប់គ្រងព្រះរាជាណាចក្រយូដា តើយើងអាចរៀនមេរៀនអ្វីដ៏គួរឲ្យពិចារណានោះ? (របាក្សត្រទី២ ២៦:១៥-២១) [១៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៩ ១/១២ ទំព័រ២៦ វគ្គ១-២]
១៤. ជាជាងចង់បង្កើតរីតិ៍មួយខាងសាសនា តើព្រះយេស៊ូបានប្រទានមេរៀនអ្វីដ៏មានអានុភាពដល់ចិត្ត ពេលដែលទ្រង់លាងជើងឲ្យសាវ័កទ្រង់? (យ៉ូហាន ១៣:៤, ៥) [៧, wE៩៩ ១/៣ ទំព័រ៣១ វគ្គ១]
១៥. នៅសម័យលោកអេសាយ តើហេតុអ្វីបានជាគេចាប់អារម្មណ៍នឹងកំណត់ហេតុនៅសៀវភៅរបាក្សត្រទី១ ១៤:៨-១៧? ហើយហេតុអ្វីក៏ពិភពគ្រីស្ទសាសនាគួរចាប់អារម្មណ៍ដំណើររឿងនោះដែរនៅសព្វថ្ងៃនេះ? (អេសាយ ២៨:២១) [៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩១ ១/៦ ទំព័រ២១ វគ្គ២-៣]
១៦. តើចំណេះត្រឹមត្រូវអំពីព្រះគម្ពីរ អាចជួយកែប្រែនូវបុគ្គលិកលក្ខណៈរបស់គេយ៉ាងណា? [១២, gm ទំព័រ១៧៦ វគ្គ៥]
១៧. តើយើងអាចរៀនមេរៀនអ្វីដ៏មានប្រយោជន៍ ពីកិច្ចការរបស់ស្តេចហេសេគាដើម្បីការពារនិងចំរើននូវប្រភពទឹកសំរាប់ទីក្រុងយេរូសាឡិម? (របាក្សត្រទី២ ៣២:៣, ៤) [១៥, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៦ ១៥/៨ ទំព័រ៦ វគ្គ១-២]
១៨. តើគំរូពីស្តេចយ៉ូសៀសអាចជាទីលើកទឹកចិត្តពួកយុវវ័យសព្វថ្ងៃនេះយ៉ាងណា ឲ្យបំរើព្រះនិងឈរយ៉ាងមាំមួនទាស់នឹងការថ្វាយបង្គំមិនពិត? (របាក្សត្រទី២ ៣៤:៣, ៨, ៣៣) [១៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩០ ១/៨ ទំព័រ៥ វគ្គ២]
១៩. តើអស់ទាំងសាសន៍យូដាដែលបានបន្តរស់នៅស្រុកបាប៊ីឡូននោះ ជាមនុស្សឥតស្មោះត្រង់ឬ? និងតើនេះផ្ដល់ឲ្យមានមេរៀនអ្វីដ៏មានប្រយោជន៍? (អែសរ៉ា ១:៣-៦) [១៧, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៦ ១៥/១ ទំព័រ៨ វគ្គ៤, ៧]
២០. នៅពេលដែលគេបានធ្វើពិធីសម្ពោធន៍នូវព្រះវិហារ តើភ្លេងនិងចំរៀងបានបញ្ជាក់ពីអ្វី ពេលដែលព្រះយេហូវ៉ាបានប្រទានពពកដែលមិនមកពីធម្មជាតិឲ្យមានពេញក្នុងដំណាក់ទ្រង់នោះ? (របាក្សត្រទី២ ៥:១៣, ១៤) [៩, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៤ ១/៥ ទំព័រ១០ វគ្គ៧]
សូមរកពាក្យឬក៏ឃ្លាណាដែលត្រូវការ ដើម្បីបំពេញសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២១. នៅពេលដែលជូនឱវាទចំពោះគ្រីស្ទានគ្នីគ្នា យើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យអ្វីដែលយើងនិយាយនោះ មានមូលដ្ឋានលើ_________________________ របស់ព្រះ មិនមែនតាម_________________________ និង_________________________របស់មនុស្សនោះឡើយ។ (កូល៉ុស ២:៨) [២, w៩៩ ១/៤ ទំព័រ២៩ វគ្គ១]
២២. ព្រះគម្ពីរចែងថា គួរតែមាន_________________________តែនៅក្នុងចំណង_________________________តែប៉ុណ្ណោះទេ។ [៦, gm ទំព័រ១៦៩ វគ្គ១៩]
២៣. ព្រះគម្ពីរទូន្មានឲ្យយើង_________________________ ដ្បិតអ្នកឧស្សាហ៍តែងតែរកឃើញវិធីចិញ្ចឹមគ្រួសាររបស់គេបានប្រសើរជាងអ្នកដែល_________________________ ឬអ្នកដែលចុះញ៉មក្នុងសេចក្ដីអស់សង្ឃឹម។ (សុភាសិត ៦:៦-១១; ១០:២៦) [១០, gm ទំព័រ១៧២ វគ្គ២៧]
២៤. ដើម្បីបំពាក់បំប៉ននូវបុគ្គលិកលក្ខណៈថ្មី យើងត្រូវការមិនត្រឹមតែ_________________________ប៉ុណ្ណោះអំពីអ្វីដែលខុសនិងត្រូវ តែត្រូវការចំណេះអំពី_________________________ជាបន្ថែម។ [១៤, gm ទំព័រ១៧៨ វគ្គ៨]
២៥. ដើម្បីឲ្យគ្រីស្ទានពិតមានជោគជ័យត្រង់កន្លែងដែលស្តេចសាឡូម៉ូនបានបរាជ័យនោះ គាត់ត្រូវតែដកចោលនូវការ_________________________ ឬការមាន_________________________ ក្នុងការថ្វាយបង្គំរបស់គាត់ ដើម្បីរស់សមស្របនឹងព្រះបន្ទូលរបស់_________________________ដែលថា ‹ត្រូវស្រឡាញ់ព្រះយេហូវ៉ា ឲ្យអស់អំពីចិត្ត›។ (ម៉ាថាយ ២២:៣៧; របាក្សត្រទី១ ២៨:៩) [៨, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៦ ១/៦ ទំព័រ១៩ វគ្គ១៧-១៨]
សូមរើសរកចម្លើយមួយណាដែលត្រឹមត្រូវ ក្នុងសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២៦. ដំណើររឿងនៅសៀវភៅពង្សាវតារក្សត្រទី២ ១៧:៥, ៦ រៀបរាប់ថា (ទីកឡាត-ពីលេស៊ើរ; សាលម៉ានេស៊ើរទី៥; អេសារ-ហាដោន) បានរុករានចូលព្រះរាជាណាចក្រអ៊ីស្រាអែល ដែលមានកុលសម្ព័ន្ធដប់ និងនៅប៉ែកខាងជើង ក៏បានចាប់ផ្ដើមឡោមព័ទ្ធទីក្រុងសាម៉ារី ដែលជាទីបំផុតនោះបានចុះចាញ់នឹងពួកអាសស៊ើរនៅ(ឆ្នាំ៧៤០; ឆ្នាំ៦០៧; ឆ្នាំ៥៣៧)ម.ស.យ.។ [២, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១៥/២ ទំព័រ២៧ វគ្គ១]
២៧. ដោយរៀបរាប់អំពីព្រឹត្ដិការណ៍ដែលបានកើតមានឡើងនៅទីក្រុងយេរូសាឡិមក្រោយពីបានចាប់ផ្ដើមនូវការនិរទេសទៅស្រុកបាប៊ីឡូន នោះសៀវភៅពង្សាវតារក្សត្រទី២ ជំពូក២៥ ក៏មិនសំដៅចំៗចំពោះ(ដានីយ៉ែល; អេសេគាល; យេរេមា) ជាអ្នកសរសេរសៀវភៅនោះឯង ក៏ថែមទាំងបញ្ជាក់ថា បានសរសេរចប់ប្រហែលជានៅ(ឆ្នាំ៥៨០; ឆ្នាំ៥៣៧; ឆ្នាំ៤៥៥)ម.ស.យ.។ (ពង្សាវតារក្សត្រទី២ ២៥:២៧) [៣, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល si ទំព័រ៦៤ វគ្គ៣]
២៨. ដោយព្រោះយើងស្រឡាញ់ព្រះ យើង(ចង់; បានត្រូវបង្ខំ; ត្រូវតែ)ប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ដែលសព្វព្រះហឫទ័យទ្រង់។ [១៤, gm ទំព័រ១៧៨ វគ្គ៩]
២៩. មួយរយៈពេល៧០ឆ្នាំនោះដែលបានត្រូវកត់ទុកនៅរបាក្សត្រទី២ ៣៦:១៧-២៣ បានមកទីបញ្ចប់នៅ(ឆ្នាំ៥៣៧; ឆ្នាំ៦០៧; ឆ្នាំ៦៧៧)ម.ស.យ.។ [១៦, si ទំព័រ៨៤ វគ្គ៣៥]
៣០. ក្រុមជំនុំអាចគាំទ្រយើងតាមរយៈ(ការចែកអាហារ; អ្នកមើលខុសត្រូវ; ការរៀបចំឲ្យមានការកំសាន្ត)។ (អេភេសូរ ៤:៨, ១១, ១២)។ [១៧, kl ទំព័រ១៦៧ វគ្គ១៦]
សូមរកផ្ទឹមបទគម្ពីរនានា ជាមួយនឹងសេចក្ដីនិមួយៗដូចតទៅនេះ:
សុភាសិត ២៥:១១; រ៉ូម ១២:២; ទំនុកដំកើង ១០៤:២៤; យ៉ូហាន ១៣:៣៥; ពង្សាវតារក្សត្រទី២ ២២:១៩
៣១. យើងត្រូវសុខចិត្តខ្នះខ្នែងដើម្បីប្ដូរគំនិតរបស់យើង និងបំពេញសតិយើងទៅដោយសេចក្ដីពិតពីព្រះវិញ។ [១១, wE៩៩ ១/៤ ទំព័រ២២ វគ្គ២]
៣២. នៅពេលឲ្យឱវាទ គឺជាការសំខាន់ដែលយើងជ្រើសរើសពាក្យត្រឹមត្រូវ។ [២, w៩៩ ១/៤ ទំព័រ៣០ វគ្គ១]
៣៣. ពីភាពដ៏ប្រសើរក្រៃលែងនៃសកលលោកដ៏ធំធេង រហូតដល់លំអដ៏ប្រណីតនៃបុប្ផា របស់ទាំងនេះដែលបានបង្កើតមក គឺបញ្ជាក់ពីប្រាជ្ញារបស់អ្នកបង្កើតដែលគ្មានអ្វីប្រៀបស្មើបាន។ [១, gm ទំព័រ១៦២ វគ្គដំបូងដែលជាពាក្យលំនាំ]
៣៤. សេចក្ដីតម្រូវមួយដើម្បីចូលទៅជិតព្រះ នោះគឺជាការមានចិត្តរាបទាប។ [៩, kl ទំព័រ១៥២ វគ្គ៧]
៣៥. លក្ខណៈសម្គាល់មួយនៃរាស្ត្ររបស់ព្រះ គឺជាសេចក្ដីស្រឡាញ់។ [១៦, kl ទំព័រ១៦៦ វគ្គ១៤]