សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែមេសា និងឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលដែលត្រឡប់ទៅជួបគេ និងគេបង្ហាញចំណាប់អារម្មណ៍ នោះអាចស្នើផ្ដល់ឲ្យគេជាវបានដែរ។ ស្នើផ្ដល់នូវសៀវភៅចំណេះ ឬក៏សៀវភៅស្តើងតម្រូវ ដោយមានគោលបំណងចង់ចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មិថុនា: សៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង? ឬសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ផ្ដោតអារម្មណ៍ទៅលើការចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ កក្កដា: អាចប្រើសៀវភៅស្តើងណាក៏បានដែលមាន៣២ទំព័រ គឺ តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម និងតើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
▪ ចាប់តាំងពីខែមេសា យើងនឹងផ្ញើកាតឈ្មោះសំរាប់មហាសន្និបាតតាមតំបន់នៅឆ្នាំ២០០១។ យើងនឹងផ្ញើកាតជាភាសាអាមេនី ចិន អង់គ្លេស បារាំង ក្រិក អ៊ីតាលី ជប៉ុន កូរ៉េ ប៉ូឡូញ ព័រទុយហ្គេ រុស្ស៊ី អេស្បាញ៉ុល តាកាឡុក និងវៀតណាម ដោយស្វ័យប្រវត្តជាមួយប្រកាសនវត្ថុសំណើរឯទៀត ។ មិនបាច់ស្នើសុំកាតទាំងនេះទេ។ ស្រេចនឹងទំហំក្រុមជំនុំនិមួយៗ យើងនឹងផ្ញើកាតនេះមាន២៥សន្លឹកក្នុងមួយដុំៗ។ បើក្រុមជំនុំណាត្រូវការកាតឈ្មោះនេះជាបន្ថែម គេគួរតែស្នើសុំកាតហ្នឹងតាមរយៈបញ្ជីសំណូមប្រកាសនវត្ថុ (S-14)។ គឺត្រូវស្នើសុំស្រោមជ័រសំរាប់ទុកដាក់កាតឈ្មោះនោះ បើអ្នកណាក្នុងក្រុមជំនុំត្រូវការដែរ។
▪ គឺជាចាំបាច់ឲ្យសមាគមយើងរក្សាទុកបញ្ជីទាន់ពេលនេះ អំពីអាស័យដ្ឋាននិងលេខទូរស័ព្ទនៃប្រធានអ្នកត្រួតពិនិត្យនានា និងលេខាផងដែរ។ បើមានការផ្លាស់ប្ដូរពេលណាក៏ដោយ លេខាគួរតែបំពេញនិងផ្ញើនូវប័ណ្ណការផ្លាស់ប្រែអាស័យដ្ឋានរបស់ប្រធានអ្នកត្រួតពិនិត្យឬលេខា (S-29) ទៅឯសមាគមយើងបានភ្លាមៗនោះ។ នេះក៏រួមបញ្ចូលការផ្លាស់ប្ដូរណាខាងលេខសម្គាល់តំបន់។
▪ស្មៀនក្រុមជំនុំនានា គួរទុកឲ្យមានបញ្ជីមួយចំនួនគ្រប់គ្រាន់ នៃបញ្ជីនិមួយៗដូចតទៅនេះ គឺបញ្ជីចុះឈ្មោះជាអ្នកត្រួសត្រាយពេញពេល (S-205) និងបញ្ជីចុះឈ្មោះជាអ្នកត្រួសត្រាយជំនួយ (S-205b)។ គឺអាចស្នើសុំបញ្ជីទាំងនេះតាមរយៈបញ្ជីសំណូមសុំប្រកាសនវត្ថុ (S-14)។ សូមទុកឲ្យមានមួយចំនួនគ្រប់គ្រាន់យ៉ាងហោចណាស់សំរាប់មួយឆ្នាំ។ សូមមើលមួយសារទៀត នូវបញ្ជីចុះឈ្មោះជាអ្នកត្រួសត្រាយពេញពេល ដើម្បីប្រាកដថា បានត្រូវបំពេញទាំងស្រុង។ បើសិនជាអ្នកចុះឈ្មោះមិនអាចចាំថ្ងៃខែឆ្នាំនៃពិធីបុណ្យជ្រមុជទឹករបស់គេ គេត្រូវស្មានអំពីថ្ងៃខែឆ្នាំនោះ ហើយកត់កំណត់មួយនោះ។
▪ នៅពេលដែលយើងរៀបគម្រោងធ្វើដំណើរដើរលេងប្រទេសផ្សេងនោះ ទាំងរួមការចូលទៅកិច្ចប្រជុំក្រុមជំនុំ សន្និបាតតាមមណ្ឌល ឬមហាសន្និបាតតាមតំបន់ នោះការសុំពត៌មានអំពីថ្ងៃខែ វេលាម៉ោង និងទីកន្លែងនានា ត្រូវផ្ញើទៅការិយាល័យសាខាដែលទទួលខុសត្រូវកិច្ចការនៅឯប្រទេសនោះ។ មានបញ្ជីអាស័យដ្ឋាននានានៅទំព័រចុងក្រោយនៃសៀវភៅប្រចាំឆ្នាំ។
▪ ប្រកាសនវត្ថុថ្មីដែលយើងអាចទទួល:
ស្មរបន្ទាល់ព្រះយេហូវ៉ា—តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ?—ភាសាអារ៉ាប់ ចិន និងចិនសំរាយ
សំនួរទាំងឡាយដែលយុវជនសួរ—ចម្លើយដែលមានប្រសិទ្ធិភាព—ភាសាឡាត់វា និងវៀតណាម
▪ កាសែតវីដេអូថ្មីដែលយើងអាចទទួល:
លោកណូអេ—គាត់បានដើរជាមួយនឹងព្រះ—ភាសាអារ៉ាប់ ចិន (កុកងឺ) និងកូរ៉េ