បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០១ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​ឧសភា
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០១ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​មេសា

ចំរៀង លេខ​៩៣

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ សូម​ជំ​រាប​ប្រាប់​អំពី​ចំនួន​មនុស្ស​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក​តាម​ក្រុមជំនុំ។ អញ្ជើញ​អ្នក​ស្ដាប់​រៀប​រាប់​អំពី​ទស្សនៈ​និង​សេចក្ដី​សោមនស្ស​របស់​អ្នក​ដែល​បាន​ចូល​រួម​ជា​លើក​ដំបូង​នោះ។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​មើល​នូវ​កាសែត​វីដេអូ ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​ជា​សៀវភៅ​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក ដើម្បី​រៀប​ចំ​ពិគ្រោះ​នៅ​ឯ​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​ប្រចាំ​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២៣ ខែ​មេសា។

១០ នាទី: ប្រអប់​សំនួរ។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ រួម​បញ្ចូល​កត្ដា​ផ្សេងៗដែល​គេ​យក​មក​គិត​ពិចារណា​មើល​សិន ពេល​ដែល​ជ្រើសរើស​ផ្ទះ​សំរាប់​ធ្វើ​ជា​កន្លែង​សិក្សា​សៀវភៅ​តាម​ក្រុម។—សូម​មើល​ប្រអប់​សំនួរ​ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ជា​ភាសា​អង់គ្លេស ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៨៣។

២០ នាទី: «ចូរ​ផ្សព្វផ្សាយ​‹អស់​ពី​ចិត្ត›»។a អញ្ជើញ​អ្នក​ផ្សាយ​ពីរ​ឬ​បី​នាក់​រៀប​រាប់​នូវ​បទ​ពិសោធន៍​របស់​ខ្លួន ស្តី​អំពី​ការ​ជួយ​អ្នក​ដទៃ តាម​យោបល់​នៅ​ក្នុង​វគ្គ​ទី៣ ដល់​វគ្គ​ទី៥​នោះ។

ចំរៀង លេខ​៨០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​មេសា

ចំរៀង លេខ​១៤៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ នៅ​មាន​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​សល់​តែ​ពីរ​ទៀត​ក្នុង​ខែ​មេសា​នេះ ដូច្នេះ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​ទាំង​អស់​គ្នា​រួម​ចំណែក​កិច្ចបំរើ​ផ្សាយ​មុន​ដាច់​ខែ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: «ពាក្យ​ដ៏​ស្រួល​យល់​មាន​ប្រ​សិទ្ធិ​ភាព​ច្រើន​បំផុត»។b រួម​បញ្ចូល​គំនិត​ពី​អត្ថបទ​«ចូរ​ឲ្យ​យើង‹និយាយ​ចំៗ›!» ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​កក្កដា ឆ្នាំ​១៩៩៩ ទំព័រ​ទី៤។ សូម​រៀប​ចំ​ការ​សម្ដែង​មួយ​ឬ​ពីរ​ដ៏​ខ្លីៗនិង​មិន​ស្មុគស្មាញ។

ចំរៀង លេខ​១៤៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​មេសា

ចំរៀង លេខ​១៦៣

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៥ នាទី: «រៀបចំ​ទុក​ជា​មុន​ដើម្បី​អ្វី?»។ សុន្ទរកថា​មួយ។ រួម​បញ្ចូល​ចំណុច​ណា​ដែល​ទាក់ទង ពី​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០០០ ទំព័រ​១៨​-​២១។

២៥ នាទី: «យោបល់​ចំពោះ​កាសែត​វីដេអូ ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​ជា​សៀវភៅ​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក»។ ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ អញ្ជើញ​ឲ្យ​អនុវត្ត​តាម​គំនិត​ដែល​បាន​ជូន​មក​ពី​បទ​ពិសោធន៍​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​ ឆ្នាំ​១៩៩៧ ទំព័រ​ទី៥​៤ វគ្គ​ទី១ (ជា​ភាសា​អង់គ្លេស) អំពី​ការ​ប្រើ​កាសែត​វីដេអូ​របស់​សមាគម​យើង​ឲ្យ​បាន​ច្រើន។ ក្នុង​ខែ​មិថុនា​យើង​នឹង​មើល​សារ​ឡើង​វិញ​នូវ​កាសែត​វីដេអូ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កាន់​ជំហរ​មាំមួន​នឹង​ការ​ប្រយុទ្ធ​ពី​របប​ណាត្ស៊ី។

ចំរៀង លេខ​២០២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​មេសា

ចំរៀង លេខ​២១៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មេសា។ អ្នក​ដឹក​នាំ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​គួរ​តែ​រំឭក​ទាំង​អស់​គ្នា​ក្នុង​ក្រុម​គេ ដើម្បី​ឲ្យ​អាច​បូក​សរុប​សេចក្ដី​រាយ​ការណ៍​នានា​បញ្ចូល​គ្នា​មុន​នឹង​ថ្ងៃ​ទី៦ ខែ​ឧសភា។

១៥ នាទី: «ចូរ​ធ្វើ​បន្ទាល់​ដោយ​ធ្វើ​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ»។c រៀប​រាប់​អំពី​របៀប​ផ្សេង​ទៀត​ដែល​យើង​អាច​ធ្វើ​បន្ទាល់​ដោយ​ចរិយា​របស់​យើង។—សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៨ ទំព័រ​ទី១៥ វគ្គ​១៦។

២០ នាទី: អ្នក​ត្រួសត្រាយ​កំពុង​តែ​ជួយ​អ្នក​ដទៃ។ សុន្ទរកថា​និង​ការ​សម្ភាសន៍​ខ្លះៗដែល​ដឹក​នាំ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ។ សូម​មើល​សើរើ​ឡើង​វិញ​នូវ​កម្មវិធី អ្នក​ត្រួសត្រាយ​ជួយ​អ្នក​ដទៃ ដែល​ត្រូវ​បាន​រៀប​រាប់​ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​កញ្ញា ឆ្នាំ​១៩៩៨ ទំព័រ​ទី៤។ សូម​ប្រាប់​អំពី​អ្វី​ខ្លះៗដែល​លើក​ទឹក​ចិត្ត និង​បាន​ត្រូវ​សម្រេច​ទៅ​ហើយ​តាម​តំបន់​អ្នក។ សូម​សម្ភាសន៍​អ្នក​ត្រួសត្រាយ​ម្នាក់​ដែល​បាន​ជួយ​ម្នាក់​ទៀត និង​សម្ភាសន៍​អ្នក​ផ្សាយ​ម្នាក់​ដែល​បាន​ទទួល​ជំនួយ។ បង្ហាញ​អំពី​របៀប​ដែល​អ្នក​ទាំង​ពីរ​នាក់​បាន​ទទួល​ប្រយោជន៍​ពី​ការ​ចូល​រួម​កិច្ច​បំរើ​ផ្សាយ​ជា​មួយ​គ្នា។ អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ទទួល​ប្រយោជន៍​ពី​សំវិធានការ​នេះ​ដែរ ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

ចំរៀង លេខ​២១៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​ឧសភា

ចំរៀង លេខ​៨៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៥ នាទី: « ‹ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់› »។d រៀប​រាប់​ប្រាប់​យ៉ាង​ខ្លី​អំពី​អ្វី​ដែល​បាន​ចែង​ទុក​ក្នុង​សៀវភៅ​អ្នក​ប្រកាស ទំព័រ​ទី៤​៤៣ (ជា​ភាសា​អង់គ្លេស) ដែល​បង្ហាញ​អំពី​ទំហំ​កិច្ចការ​ផ្សព្វផ្សាយ​ដែល​បាន​សម្រេច​ឡើង​នៅ​ឆ្នាំ​១៩៣៥ ទាំង​ប្រៀបធៀប​នឹង​របាយ​ការណ៍​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​ សំរាប់​ឆ្នាំ​នេះ។ សូម​បញ្ជាក់​ថា ការ​ពង្រីក​កាន់​តែ​ធំ​អស្ចារ្យ​បែប​នេះ មើល​ទៅ​ដូច​ជា​មិន​អាច​សម្រេច​ទាល់តែ​សោះ។

២០ នាទី: តើ​តាម​របៀប​ណា​ដែល​ក្រុម​គ្រួសារ​អាច​បង្ហាញ​ដោយ​អាកប្បកិរិយា​ថា យើង​បរិសុទ្ធ​នោះ? អ្នក​ចាស់​ទុំ​ម្នាក់​និង​ក្រុម​គ្រួសារ​របស់​គាត់​ពិគ្រោះ​អំពី​ទស្សនាវដ្ដី​ប៉មយាម​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ ទំព័រ​១៥​-​១៩។ សើរើ​ឡើង​វិញ​នូវ​របៀប​បង្ហាញ​ដោយ​អាកប្បកិរិយា​ថា យើង​ជា​មនុស្ស​បរិសុទ្ធ​នៅ​ផ្ទះ ជា​មួយ​ញាតិ​សន្ដាន នៅ​សាលា​រៀន និង​នៅ​កន្លែង​ធ្វើ​ការ។

ចំរៀង លេខ​៧០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក