សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែឧសភា : ទស្សនាវដ្ដីប៉មយាម។ ពេលដែលត្រឡប់ទៅជួបគេ និងគេបង្ហាញចំណាប់អារម្មណ៍ នោះអាចស្នើផ្ដល់ឲ្យគេជាវបានដែរ។ ស្នើផ្ដល់នូវសៀវភៅចំណេះ ឬក៏សៀវភៅស្តើងតម្រូវ ដោយមានគោលបំណងចង់ចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មិថុនា : សៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង? ឬសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ផ្ដោតអារម្មណ៍ទៅលើការចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ កក្កដានិងសីហា : អាចប្រើសៀវភៅស្តើងណាក៏បានដែលមាន៣២ទំព័រ ដូចជា តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម និងតើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
▪ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់តាំង គួរជំរះបញ្ជីគណនីរបស់ក្រុមជំនុំនៅថ្ងៃទី១ ខែមិថុនា ឬក៏ជាប្រញាប់បំផុតដែលអាចធ្វើទៅបានបន្ទាប់ពីថ្ងៃនោះ។ ពេលដែលកិច្ចការនេះបានត្រូវធ្វើហើយ សូមជំរាបក្រុមជំនុំបន្ទាប់ពីសេចក្ដីរាយការណ៍គណនីជាបន្ទាប់ត្រូវអាន។