បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០១ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៤ ខែ​មិថុនា
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០១ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​ឧសភា

ចំរៀង លេខ​៣

៦ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់ និង​សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

៩ នាទី: តើ​អ្នក​មាន​គម្រោង​ធ្វើ​អ្វី​ខ្លះ សំរាប់​ប្រាំ​មួយ​ខែ​ទៅ​មុខ​នេះ? អ្នក​ចាស់​ទុំ​ម្នាក់ ឬ​អ្នក​ងារ​ជំនួយ​ម្នាក់ និង​ក្រុម​គ្រួសារ​របស់​គាត់ ពិគ្រោះ​អំពី​គម្រោង​របស់​គេ​សំរាប់​កំឡុង​រដូវ​ក្ដៅ។ គេ​និយាយ​អំពី​ការ​ចូល​រួម​គ្រប់​កម្មវិធី​ទាំង​អស់​នៃ​មហា​សន្និបាត​តាម​តំបន់ អំពី​ការ​ត្រួសត្រាយ​ជំនួយ និង​ប្រហែល​ជា​អាច​ឆ្លៀត​ពេល​សំរាប់​វិស្សមកាល​ដើរ​លេង​ខ្លះៗដែរ។ ទាំង​អស់​គ្នា​ឯកភាព​ថា គេ​មិន​ចង់​ខាន​យក​ចិត្ត​ទុក​ដាក់​នឹង​សកម្មភាព​ខាង​ព្រះ​ធិបតេយ្យ ដូច​ជា​ការ​ទៅ​កិច្ច​ប្រជុំ​ក្រុមជំនុំ ការ​ចូល​រួម​កិច្ច​បំរើ​ផ្សាយ និង​ការ​សិក្សា​របស់​គេ​ជា​ក្រុម​គ្រួសារ ទោះ​ជា​គេ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ក៏​ដោយ​។ គេ​នឹង​យក​ចិត្ត​ទុក​ដាក់​រាយ​ការណ៍​ពី​សកម្មភាព​ផ្សព្វផ្សាយ​របស់​គេ ជូន​ដល់​លេខា​ក្រុមជំនុំ​ឲ្យ​ទាន់​ពេល​នោះ មិន​ថា​គេ​នៅ​ផ្ទះ​ឬ​ធ្វើ​ដំណើរ​ឆ្ងាយ​ក៏​ដោយ​។

១៤ នាទី: «មហា​សន្និបាត​នានា ពិត​ជា​ពេល​ដ៏​អរ​សប្បាយ​មែន!»។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ សូម​ពន្យល់​ពី​ហេតុ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​ព្រះ​គម្ពីរ បាន​មាន​កម្មវិធី​ជួប​ជុំ​គ្នា​ជា​ច្រើន​នាក់ និង​ហេតុ​ដែល​កម្មវិធី​ជួប​ជុំ​គ្នា​ជា​ច្រើន​នាក់​នៅ​តែ​មាន​ប្រយោជន៍​សព្វ​ថ្ងៃ​នេះ​ដែរ។ កម្មវិធី​បែប​នេះ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដ៏​ចាំបាច់ និង​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​ដែល​ពង្រឹង​កម្លាំង​ដែរ។ សូម​បញ្ជាក់​ពី​សារៈ​សំខាន់​ឲ្យ​គ្រប់​គ្នា​ចូល​រួម​គ្រប់​ទាំង​បី​ថ្ងៃ​នៃ​មហា​សន្និបាត​តាម​តំបន់​នោះ។

១៦ នាទី: «បាន​ត្រូវ​រៀប​ចំ​‹បែប​សម​គួរ ហើយ​ដោយ​លំដាប់​លំដោយ​ផង›»។ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​ក្នុង​ឯកសារ​ជា​ភាសា​អង់គ្លេស (សូម​កែ​ប្រែ​ទៅ​តាម​កាលៈទេសៈ​តាម​តំបន់)។ សូម​ពណ៌នា​អំពី​ការ​រៀប​ចំ​ខ្លះៗ ក្នុង​ចំណោម​ការ​រៀបចំ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ឡើង ដើម្បី​រៀប​ឲ្យ​មាន​មហា​សន្និបាត​មួយ។ បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​សហ​ប្រតិបត្ដិ​ការ​ទៅ​តាម​ទម្រង់​ការ​នានា ដែល​បាន​ត្រូវ​គ្រោង​ទុក​ប្រយោជន៍​ឲ្យ​យើង។ សើរើ​ឡើង​វិញ​នូវ​របៀប​ណា​ខ្លះ​ដែល​យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​ការ​គោរព​យ៉ាង​សម​ត្រឹម​ត្រូវ និង​ជៀស​ចេញ​ពី​បញ្ហា​ផ្សេងៗ។

ចំរៀង លេខ​៣១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​ឧសភា

ចំរៀង លេខ​៥២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៧ នាទី: «ចូរ​‹ស្ដាប់ ហើយ​ចំរើន​ចំណេះ​ឡើង›»។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ សូម​ពន្យល់​ពី​ហេតុ​ដែល​ពាក្យ​ណែនាំ​នៅ​ឯ​មហា​សន្និបាត​នានា គឺ​ជា​អាហារ​ចាំបាច់​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវ​ការ។ រៀប​រាប់​អំពី​ការ​ខំ​ប្រឹង​យ៉ាង​ខ្លាំង និង​ត្រូវ​ចំណាយ​ពេល​យ៉ាង​ច្រើន ដើម្បី​មាន​កម្មវិធី​បែប​នោះ។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​អំពី​អ្វី​ដែល​ម្នាក់ៗអាច​ធ្វើ ដើម្បី​ឲ្យ​ខ្លួន​និង​អ្នក​ដទៃ​ប្រាកដ​ជា​អាច​មាន​ប្រយោជន៍​ជា​ចំ​បង។ បញ្ជាក់​នូវ​មូលហេតុ​ដែល​យើង​គ្រប់​គ្នា​គួរ​តែ​អង្គុយ មុន​ពេល​ដែល​កម្មវិធី​និ​មួយៗចាប់​ផ្ដើម។

១៨ នាទី: «ចូរ​ធ្វើ​ការ​ដ៏​ល្អ និង​ទទួល​សេចក្ដី​សរសើរ​ចុះ!»។ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​សន្លឹក​បន្ថែម​ក្នុង​ឯកសារ​ជា​ភាសា​អង់គ្លេស (សូម​កែ​ប្រែ​ទៅ​តាម​កាលៈទេសៈ​តាម​តំបន់)។ សូម​ពន្យល់​ពី​ហេតុ​ដែល​យើង​ញ៉ាំង​ឲ្យ​គេ​ចាប់​អារម្មណ៍ ពេល​ដែល​យើង​ចូល​រួម​មហា​សន្និបាត​មួយ។ ដោយ​អ្នក​សង្កេត​មើល​ប្រាប់​នូវ​ទស្សនៈ​ល្អ នោះ​ក៏​ជួយ​ធ្វើ​បន្ទាល់​ពី​ព្រះ​រាជាណាចក្រ តែ​សំដី​រិះគន់​អាច​បំបែរ​មនុស្ស​ចេញ​វិញ។ បញ្ជាក់​អំពី​អ្វីៗដ៏​ជាក់លាក់​ដែល​យើង​គួរ​ធ្វើ ដើម្បី​បង្ហាញ​ថា យើង​មាន​គុណសម្បត្ដិ​គ្រីស្ទាន ដែល​រួម​បញ្ចូល​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ដទៃ។

ចំរៀង លេខ​១០៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​ឧសភា

ចំរៀង លេខ​៥៨

១៣ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​ឧសភា។ មើល​«របៀប​ថ្មី​ដែល​ស្រួល​ជាង​ ដើម្បី​បន្ត​ការ​ជាវ​ទស្សនាវដ្ដី» ពី​ឯកសារ​ជា​ភាសា​អង់គ្លេស (សូម​កែ​ប្រែ​ទៅ​តាម​កាលៈទេសៈ​តាម​តំបន់)។ លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជាវ​ទាំង​ឡាយ​កុំ​អនុញ្ញាត​ឲ្យ​ការ​ជាវ​ទស្សនាវដ្ដី​ប៉មយាម​ផុត​កំណត់​ឡើយ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៧ នាទី: «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ . . . ពូកែ»។a រួម​បញ្ចូល​ការ​សម្ដែង​ពីរ ដែល​ត្រូវ​រៀប​ចំ​បាន​ល្អ ដែល​បង្ហាញ​នូវ​របៀប​ដែល​ការ​និយាយ​សម្ដែង​ឲ្យ​គេ អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ដែរ។

ចំរៀង លេខ​៧៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៤ ខែ​មិថុនា

ចំរៀង លេខ​១០០

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់ និង​បទ​ពិសោធន៍​ខ្លះៗពី​កិច្ចការ​ផ្សព្វផ្សាយ។

១៥ នាទី: «ចូរ​រួម​ចំណែក​យ៉ាង​ពេញលេញ​ក្នុង​កិច្ចការ​ចំរូត»។b ពេល​ដែល​ពិគ្រោះ​នូវ​វគ្គ​ទី៤ សូម​រួម​បញ្ចូល​គំរូ​ពី​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩៩៦ ទំព័រ​ទី៣០ វគ្គ​ទី១០ ដោយ​បង្ហាញ​អំពី​អ្វី​ដែល​អ្នក​ខ្លះ​កំពុង​តែ​ធ្វើ​ដើម្បី​ពង្រីក​កិច្ច​បំរើ​ផ្សាយ​របស់​គេ។

១៨ នាទី: «យើង​បាន​ផ្សព្វផ្សាយ​នៅ​តំបន់​យើង​ច្រើន​ដង​ហើយ!»។ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ឯកសារ​ជា​ភាសា​អង់គ្លេស (សូម​កែ​ប្រែ​ទៅ​តាម​កាលៈទេសៈ​តាម​តំបន់)។ ត្រូវ​រៀប​ចំ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ។ (ក្រុមជំនុំ​ណា​ដែល​មាន​តំបន់​ដែល​កម្រ​មាន​គេ​ទៅ​ផ្សព្វផ្សាយ​នោះ អាច​សើរើ​ឡើង​វិញ​នូវ​អត្ថបទ «ទស្សនាវដ្ដី​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ» ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​មេសា ឆ្នាំ​១៩៩៨)។ ពិគ្រោះ​អំពី​អ្វី​ដែល​អាច​ធ្វើ​ឡើង​នា​តំបន់​របស់​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ហ្មត់ចត់​ជាង​។ រៀប​រាប់​បទ​ពិសោធន៍​ផ្សេងៗ​ពី​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៩៧ ទំព័រ​២០៤ និង​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ ទំព័រ​ទី២៦ (ជា​ភាសា​អង់គ្លេស)។ សូម​បញ្ជាក់​ថា ការ​កត់​ទុក​បញ្ជី​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​យ៉ាង​ល្អ ការ​ត្រឡប់​ទៅ​ផ្ទះ​ណា​ដែល​យើង​មិន​ទាន់​ជួប​ទេ និង​ការ​ត្រឡប់​ទៅ​ជួប​គេ​វិញ​ជា​បន្ទាន់ នោះ​ពិត​ជា​សំខាន់​ណាស់។

ចំរៀង លេខ​១៤២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក