កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែមិថុនា
ចំរៀង លេខ១៧៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ លើកទឹកចិត្តឲ្យទាំងអស់គ្នាមើលកាសែតវីដេអូ ស្មរបន្ទាល់ព្រះយេហូវ៉ាកាន់ជំហរមាំមួននឹងការប្រយុទ្ធពីរបបណាត្ស៊ី ដើម្បីរៀបចំពិគ្រោះនៅឯការប្រជុំអប់រំកិច្ចបំរើក្នុងកំឡុងសប្ដាហ៍ចាប់ពីថ្ងៃទី២៥ ខែមិថុនា។
១៥ នាទី: «ចូរបន្ត«ធ្វើការល្អ»។ សុន្ទរកថាតាមបទគម្ពីរដែលលើកទឹកចិត្ត ដោយអ្នកចាស់ទុំម្នាក់។
២០ នាទី: «ចូរមានអានុភាពទៅលើចិត្តរបស់សិស្សអ្នក»។a រួមបញ្ចូលយោបល់ខ្លះៗដែលស្រួលធ្វើតាម អំពីរបៀបជួយអ្នកថ្មីបណ្ដុះបណ្ដាលឲ្យចិត្តគេមានជំនឿ និងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងព្រះយេស៊ូ។ ប្រើចំណុចសំខាន់ៗពីទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩៩ ទំព័រទី២៦ វគ្គ១៨-២០។
ចំរៀង លេខ១៨៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែមិថុនា
ចំរៀង លេខ១៩៤
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១០ នាទី: ការតបឆ្លើយនឹងសំដីដែលអាចរារាំងការសន្ទនា។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់។ មើលសើរើឡើងវិញនូវ «យោបល់» ពីកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ៧ និង៨។ ពីទំព័រ៨-១៦ សូមជ្រើសរើសសំដីខ្លះៗដែលអាចរារាំងការសន្ទនា ដែលអ្នកជួបប្រទះក្នុងតំបន់ផ្សាយរបស់អ្នក។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អំពីការតបឆ្លើយបែបណាខ្លះ ដែលមានប្រសិទ្ធិភាពសំរាប់គេ និងដោយព្រោះហេតុអ្វីដែរ។
៣០ នាទី: «តើអ្នកបានរៀបចំឲ្យហើយជាស្រេច ដើម្បីប្រឈមមុខនឹងការព្យាបាលជម្ងឺដែលសាកល្បងនូវជំនឿរបស់អ្នកឬទេ?»។ អ្នកចាស់ទុំម្នាក់ដែលមានសមត្ថភាព ពិនិត្យមើលដោយសំនួរនិងចំលើយ។ សូមបញ្ចាក់ថា កុំរង់ចាំដល់ពេលមានអ្វីតើតឡើងដើម្បីគិតអំពីរឿងនេះ។ ឥឡូវនេះ! សូមរៀបចំទុកជាមុនជាក្រុមគ្រួសារ។
ចំរៀង លេខ១៩៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែមិថុនា
ចំរៀង លេខ២
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ មើលសារឡើងវិញអំពីឧបករណ៍ផ្សាយសំរាប់ខែកក្កដានិងខែសីហា។ បញ្ជាក់អំពីសៀវភៅស្តើងពីរ ដែលយើងមានតាមតំបន់។ ធ្វើការសម្ដែងខ្លះៗដែលបានត្រូវរៀបចំយ៉ាងល្អ អំពីរបៀបស្នើផ្ដល់សៀវភៅស្តើងទាំងនោះក្នុងកិច្ចបំរើផ្សាយ។ ដើម្បីដឹងយោបល់សំរាប់ការបង្ហាញនោះ សូមមើលទំព័រចុងក្រោយនៃឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែកក្កដា និងខែសីហា ពីឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៨។
៣០ នាទី:«ខ្ញុំកាន់ជំហរមាំមួន! ខ្ញុំកាន់ជំហរមាំមួន! ខ្ញុំកាន់ជំហរមាំមួន!»។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់ អំពីកាសែតវីដេអូ ស្មរបន្ទាល់ព្រះយេហូវ៉ាកាន់ជំហរមាំមួននឹងការប្រយុទ្ធពីរបបណាត្ស៊ី ដោយប្រើសំនួរក្នុងវគ្គទី២។ ក្រោយមក សូមមើលវគ្គ៣-៤។ សូមអានសេចក្ដីជូនដំណឹងនៅទំព័រទី៧ នៃឯកសារជាភាសាអង់គ្លេស ដែលរៀបរាប់ប្រាប់អំពីកាសែតវីដេអូកាន់ជំហរមាំមួន សំរាប់ថ្នាក់រៀន គឺសំរាប់អ្នកអប់រំគេ។ បញ្ចប់ដោយរៀបរាប់បទពិសោធន៍ពីទស្សនាវដ្ដីភ្ញាក់រឭក! ជាភាសាអង់គ្លេស ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ទំព័រទី៣១។ នៅខែសីហាយើងនឹងសើរើឡើងវិញនូវកាសែតវីដេអូ សង្គមពិភពលោកថ្មីកំពុងតែដំណើរការ។
ចំរៀង លេខ២៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែកក្កដា
ចំរៀង លេខ៥
១៣ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែមិថុនា។ មើលប្រអប់ «តើអ្នកខ្វះសៀវភៅប្រចាំឆ្នាំណាមួយក្នុងបណ្ណាល័យរបស់អ្នកឬទេ?» ពីឯកសារជាភាសាអង់គ្លេស។ រៀបរាប់ខ្លឹមសារជាសង្ខេប ពីបទពិសោធន៍នានាពីសៀវភៅប្រចាំឆ្នាំ ជាភាសាអង់គ្លេស ពីឆ្នាំ១៩៨៦ ឆ្នាំ១៩៨៧ ឬឆ្នាំ១៩៩០ដល់ឆ្នាំ២០០០ ដើម្បីបង្ហាញអំពីតម្លៃនៃសាច់រឿងក្នុងសៀវភៅទាំងនោះ។ លើកទឹកចិត្តឲ្យអស់អ្នកដែលមិនមានសៀវភៅប្រចាំឆ្នាំទាំងនេះក្នុងបណ្ណាល័យផ្ទាល់ខ្លួន ឲ្យស្នើសុំសៀវភៅទាំងនេះកាលដែលនៅមាននៅឡើយ។
១៥ នាទី: ពួកយុវវ័យអើយ! ចូរបង្ហាញប្រាជ្ញាក្នុងការជ្រើសរើសអាជីពរបស់អ្នក។ នេះជាផ្នែកទីមួយក្នុងចំណោមបីផ្នែកនៃការប្រជុំអប់រំកិច្ចបំរើ ដែលនឹងមើលសារឡើងវិញនូវគោលការណ៍ពីព្រះគម្ពីរ ដែលទាក់ទងនឹងការអប់រំបន្ថែម។ ពួកយុវវ័យគ្រីស្ទានខ្លះ កំពុងតែរកអាជីពតាមរយៈការអប់រំដ៏ខ្ពង់ខ្ពស់ ដែលមានឥទ្ធិពលមិនល្អមកលើភាពខាងវិញ្ញាណរបស់គេ។ ផ្នែកមួយនេះជាការពិគ្រោះរវាងមាតាបិតានិងកូនជំទង់ម្នាក់របស់គាត់ ជាប្រុសឬស្រីក៏បាន។ កូននោះបានមកដល់ពេលដែលត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ស្តីអំពីគោលបំណងចំពោះពេលអនាគត។ ទោះជាអ្នកខ្លះចង់រកប្រយោជន៍ខាងប្រាក់ ខាងកិត្យានុភាព ឬខាងអ្វីដែលធ្វើឲ្យជីវិតស្រណុកស្រួលនោះ ក្រុមគ្រួសារមួយនេះពិចារណាមើលព្រះគម្ពីរ ដើម្បីដឹងថា មានយោបល់ណាខ្លះខាងរឿងនេះ។ (សូមមើលសៀវភៅជាភាសាអង់គ្លេស យុវជនសួរ ទំព័រ១៧៤-១៧៥ និងទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ទំព័រទី២៨ និងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៩ ទំព័រ១៧-១៩ វគ្គ១-៣ និង៥-៦)។ កូននេះយល់ព្រមថា ជាការដែលប្រកបទៅដោយប្រាជ្ញា ដោយរកផ្លូវជីវិតដែលនឹងជួយគាត់សម្រេចគោលដៅខាងព្រះធិបតេយ្យ ដើម្បីជួយចំរើនប្រយោជន៍ខាងព្រះរាជាណាចក្រ។
១៧ នាទី: «ចូរប្រុងប្រៀបស្វែងរកមនុស្សថ្លង់ក្នុងតំបន់របស់អ្នក»។b បើមានស្ថិតិលេខ សូមរៀបរាប់ប្រាប់អំពីមនុស្សថ្លង់ប៉ុន្មាននាក់ ដែលនៅក្នុងតំបន់ផ្សាយនៃក្រុមជំនុំរបស់អ្នក។
ចំរៀង លេខ៣២ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។