កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែកក្កដា
ចំរៀង លេខ៤
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៧ នាទី: សេចក្ដីរាយការណ៍កិច្ចបំរើសំរាប់ខែមេសា។ សុន្ទរកថានិងការសម្ភាសន៍ដោយប្រធានត្រួតពិនិត្យកិច្ចបំរើ។ រៀបរាប់យ៉ាងខ្លីអំពីសេចក្ដីរាយការណ៍កិច្ចបំរើទូទាំងប្រទេស និងសំរាប់ក្រុមជំនុំតាមតំបន់ក្នុងខែមេសា។ សម្ភាសន៍អ្នកផ្សាយផ្សេងៗដែលបានព្យាយាមខ្លាំងជាងធម្មតាក្នុងកំឡុងខែនោះ។ អញ្ជើញឲ្យគេរៀបរាប់អំពីអំណរដែលគេមាន ដោយសារគេបានចូលរួមពេញលេញ និងអំពីអ្វីដែលគេកំពុងតែធ្វើដើម្បីមានសកម្មភាពជាច្រើនក្នុងកិច្ចបំរើ។—សូមមើលសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០១ វគ្គ២៨-៣០។
២០ នាទី: «តើអ្នកអាចបំរើនៅកន្លែងមួយដែលមានសេចក្ដីត្រូវការខ្លាំងជាងទេ?»។a កែប្រែទៅតាមកាលៈទេសៈតាមតំបន់។ បញ្ចូលនូវបទពិសោធន៍ដែលលើកទឹកចិត្តរបស់អ្នកផ្សាយតាមតំបន់ ដែលបានផ្សព្វផ្សាយនៅតំបន់ដែលនៅដាច់ស្រយាលឬក៏តំបន់ផ្សាយដែលកម្រមានគេចុះផ្សាយ។—សូមមើលសៀវភៅកិច្ចបំរើរបស់យើង ជាភាសាអង់គ្លេស ទំព័រ១១២-១១៣
ចំរៀង លេខ៤២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែកក្កដា
ចំរៀង លេខ១០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: យុវជនទាំងអស់គ្នាអើយ! ចូរគិតគូរអំពីអ្វីដែលអ្នកត្រូវការដើម្បីអាចមានអាជីពរបស់ខ្លួន។ បិតាម្នាក់ និងកូនប្រុសឬកូនស្រីរបស់គាត់និយាយជាមួយអ្នកចាស់ទុំម្នាក់ ដែលមានបទពិសោធន៍ខាងការរកស៊ី។ ក្រោយយុវជននោះគិតអំពីសុន្ទរកថា ក្នុងប្រជុំអប់រំកិច្ចបំរើ ពីរសប្ដាហ៍មុនជ្រើសរើសអាជីព នោះគាត់គិតយ៉ាងល្អិតល្អន់អំពីការត្រួសត្រាយពេញពេល តែមិនច្បាស់ថាគេអាចចិញ្ចឹមខ្លួនយ៉ាងដូចម្ដេច។ អ្នកចាស់ទុំលើកបញ្ជាក់ពីភាពចាំបាច់នៃតុល្យភាព។ (ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៩ ទំព័រ១០ វគ្គ១៣) គឺជាការល្អបើសិនជាអ្នករកការហ្វឹកហ្វឺនខាងវិជ្ជាជីវៈណាមួយ ដើម្បីអាចចិញ្ចឹមខ្លួនបាន។ បងប្អូនជាច្រើនបានទទួលប្រយោជន៍ពីការរៀនវិជ្ជាជីវៈបឋមៗ ដែលមិនតម្រូវឲ្យចំណាយពេលឬលុយជាច្រើនទេ។ (ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៦ ទំព័រ១១; សៀវភៅយុវជនសួរ ជាភាសាអង់គ្លេស ទំព័រ១៧៨) ពួកគេពិគ្រោះនូវនូវទស្សនាវដ្ដីភ្ញាក់រឭក! ជាភាសាអង់គ្លេស ពីថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៦ ទំព័រ៩-១១ និង យោបល់ខ្លះៗដែលងាយប្រព្រឹត្តតាមចំពោះការរកឬក៏បង្កើតការងារធ្វើដោយខ្លួនឯង។
២០ នាទី: ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវត្សទី២០នេះ។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់និងមានការសម្ដែង។ ពិនិត្យមើលសៀវភៅស្តើងនេះពិភាក្សានូវរបៀបដែលនោះអាចត្រូវប្រើ ដើម្បីជួយអ្នកដទៃស្គាល់អំពីពួកយើងនិងកិច្ចការរបស់យើង។ សៀវភៅស្តើងនេះបញ្ជាក់ឲ្យដឹងថាយើងជាអ្នកណា (ទំព័រ៣-៥) ប្រាប់ពីប្រវត្ដិសាស្ត្រថ្មីៗខ្លះៗនិងសកម្មភាពរបស់យើង (ទំព័រ៦-១១) រៀបរាប់ពីជំនឿរបស់យើងដែលធ្វើឲ្យយើងខុសប្លែកពីសាសនាឯទៀត (ទំព័រ១២-១៤) ពន្យល់ពីដំណឹងល្អដែលយើងផ្សព្វផ្សាយនិងរបៀបដែលយើងផ្សព្វផ្សាយនោះ (ទំព័រ១៤-២២) បង្ហាញពីរបៀបកិច្ចការរបស់យើងផ្ដល់ប្រយោជន៍ដល់សហគមន៍ (ទំព័រ២២-២៤) ប្រាប់ពីទិដ្ឋភាពអន្តរជាតិនៃអង្គការរបស់យើង (ទំព័រ២៥-២៦) និងឆ្លើយសំនួរដែលគេច្រើនតែងសួរអំពីយើង (ទំព័រ២៦-៣១)។ ធ្វើការសម្ដែងមួយពីអ្នកផ្សាយម្នាក់ដែលកំពុងតែប្រើសៀវភៅស្តើងនេះដើម្បីឆ្លើយសំនួរមួយនៅទំព័រ២៦-៣១ ដែលម្ចាស់ផ្ទះសួរ។ ក្រោយនោះអ្នកផ្សាយប្រើសេចក្ដីអញ្ជើញនៅក្របខាងក្រោយ។ លើកទឹកចិត្តទាំងអស់គ្នាឲ្យប្រើសៀវភៅស្តើងនេះដើម្បីជួយសាច់ញាតិដែលមិនមែនជាស្មរបន្ទាល់ឲ្យស្គាល់យើង ដើម្បីបណ្ដុះបណ្ដាលចំណាប់អារម្មណ៍ពេលដែលធ្វើការត្រឡប់ទៅជួប និងដើម្បីនាំសិស្សព្រះគម្ពីរឲ្យមកក្នុងអង្គការយើង។
ចំរៀង លេខ៥០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែកក្កដា
ចំរៀង លេខ១៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ចូរឲ្យមានចិត្តចង់រៀននៅឯការសិក្សាសៀវភៅតាមក្រុមជំនុំជានិច្ច!»។b ពន្យល់យ៉ាងខ្លីអំពីប្រយោជន៍ដែលយើងអាចទទួលពីការសិក្សាសៀវភៅ ដែលយើងកំពុងតែប្រើតាមការសិក្សាតាមក្រុម។ លើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួមការសិក្សាសៀវភៅតាមក្រុមជំនុំជាទៀងទាត់។
ចំរៀង លេខ៥៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែកក្កដា
ចំរៀង លេខ២២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយទាំងអស់គ្នាឲ្យជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែកក្កដា។
២០ នាទី: «យុវជនទាំងអស់គ្នាអើយ! ចូរប្រើការវិនិច្ឆ័យល្អក្នុងការទំនុកបំរុងការអប់រំរបស់ខ្លួន!»។ អ្នកចាស់ទុំម្នាក់និយាយជាមួយគូស្វាមីមួយគូនិងកូនជំទង់របស់គាត់ស្តីអំពីការអប់រំបន្ថែម។ អ្នកចាស់ទុំនាំមុខក្នុងការពិគ្រោះនូវទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៩ ទំព័រ១៤-១៥ វគ្គ១១-១៣ ដែលបញ្ជាក់នូវមូលហេតុដែលកិច្ចបំរើពេញពេលគួរមានអាទិភាព។ (ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៦ ទំព័រ១៧-១៨ វគ្គ១៣-១៥) ក្រោយមកពួកគេពិភាក្សានូវឱវាទក្នុងទស្សនាវដ្ដីភ្ញាក់រឭក! ទំព័រ២០-២១ ដែលដាក់ទម្ងន់ទៅលើភាពចាំបាច់នៃការគិតថ្លឹងថ្លែងពីប្រយោជន៍ និងការពិបាកដែលមកពីការអប់រំបន្ថែម ហើយការកំណត់នោះឲ្យមានត្រឹមតែអ្វីដែលចាំបាច់ ដើម្បីចិញ្ចឹមខ្លួនពេលដែលចូលរួមយ៉ាងសកម្មក្នុងកិច្ចបំរើ។ ពួកគេទាំងអស់គ្នាយល់ស្របថា គេគួរតាមសេចក្ដីដាស់តឿនរបស់ព្រះយេស៊ូ ដែលថាស្វែងរកព្រះរាជាណាចក្រជាមុនសិន។—ម៉ាថាយ ៦:៣៣
១៥ នាទី: ដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់និងការសម្ដែង។ នៅប្រទេសនេះ មានចំនួនមនុស្សកាន់តែច្រើនឡើងៗដែលនិយាយភាសាផ្សេង។ បង្ហាញពីរបៀបដែលអ្នកទាំងនេះអាចប្រើកូនសៀវភៅដំណឹងល្អសំរាប់មនុស្សគ្រប់សាសន៍។ សង្ខេបសេចក្ដីក្នុង«របៀបប្រើសៀវភៅនេះ»នៅទំព័រ២ និងអានពាក្យផ្សព្វផ្សាយជាភាសារបស់ក្រុមជំនុំអ្នក។ បង្ហាញរបៀបប្រព្រឹត្តពេលមនុស្សដែលនិយាយភាសាផ្សេងបើកទ្វារ។ រៀបរាប់បទពិសោធន៍ល្អពីរបៀបនេះបានត្រូវធ្វើក្នុងតំបន់ផ្សាយរបស់អ្នក។—សូមមើលសន្លឹកបន្ថែម កិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ១៩៩៨ វគ្គ៩-១០ (ជាភាសាអង់គ្លេស)
ចំរៀង លេខ៥៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែសីហា
ចំរៀងលេខ២៥
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់បទពិសោធន៍ពីការផ្សព្វផ្សាយក្រៅផ្លូវការ ពេលធ្វើដំណើរទៅមហាសន្និបាតតាមតំបន់ ដើរលេងកំសាន្ត ឬក៏ពេលទៅលេងសាច់ញាតិដែលមិនមែនជាស្មរបន្ទាល់ទេ។
១០ នាទី: «កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល»។ សុន្ទរកថា។ ជំរាបប្រាប់ពីថ្ងៃខែសន្និបាតតាមមណ្ឌលបន្ទាប់។ ទាំងអស់គ្នាគួរខិតខំអញ្ជើញសិស្សព្រះគម្ពីរ។ លើកទឹកចិត្តអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹកឲ្យគិតយ៉ាងល្អិតល្អន់អំពីការបង្ហាញនូវការឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ា នៅឯសន្និបាតជាបន្ទាប់នោះ។ លើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួមទាំងកម្មវិធីពេលព្រឹកនិងពេលថ្ងៃនៅថ្ងៃទាំងពីរនោះដែរ។
២០ នាទី: «កុំស្ទាក់ស្ទើរឲ្យសោះ!»។cបើមានពេល រៀបរាប់បទពិសោធន៍ពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ២០០០ ទំព័រ៣១។
ចំរៀង លេខ៦៣ និងសេចក្ដីអធិស្ឋានបញ្ចប់
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។