បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០១ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/០១ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​តុលា

ចំរៀង​លេខ​១០៩

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗ​ពី​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ លើក​ទឹក​ចិត្ត​គ្រប់​គ្នា​ឲ្យ​មើល​កាសែត​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា មាន​សាមគ្គីភាព​ដោយសារ​ការ​បង្រៀន​ពី​ព្រះ ដើម្បី​រៀបចំ​សំរាប់​ការ​ពិគ្រោះ​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​នៅ​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២២ ខែ​តុលា។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី៤ សូម​ធ្វើ​ការ​សម្ដែង​មួយ​យ៉ាង​ខ្លី ពី​ការ​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​តុលា។

៣០ នាទី: «ចូរ​ប្រមូល​ភាព​ក្លាហាន​ដើម្បី​ត្រឡប់​ទៅ​ជួប​គេ»។ សំនួរ​និង​ចម្លើយ។ ពិនិត្យ​មើល​នូវ​របៀប​ដែល​អាច​អនុវត្ត​តាម​យោបល់​នានា​ក្នុង​អត្ថបទ​នោះ ពេល​ផ្សព្វផ្សាយ​តាម​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ។ ធ្វើ​ការ​សម្ដែង​មួយ​ដោយ​ប្រើ​សៀវភៅ​ស្តើង​តម្រូវ អំពី​របៀប​ត្រឡប់​ទៅ​ជួប​ម្ចាស់​ផ្ទះ​ម្នាក់​ដែល​បាន​ទទួល​ទស្សនាវដ្ដី​ពេល​ថ្មីៗនេះ។ លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​យ៉ាង​កក់ក្ដៅ ឲ្យ​រៀប​កាលវិភាគ​ដ៏​ល្អ​មួយ និង​កំណត់​ពេល​ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​គេ។

ចំរៀង​លេខ​១៥១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​តុលា

ចំរៀង​លេខ​១១៣

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: តើ​អ្នក​មាន​«ចិត្ត​ចេះ​ស្ដាប់​បង្គាប់»​ឬ​ទេ? (ពង្សាវតារក្សត្រទី១ ៣:៩, ព.ថ.) សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ មាន​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស​ធ្វើ​ជា​មូលដ្ឋាន ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​១៩៩៨ ទំព័រ​២៩​-​៣១។ ពិគ្រោះ​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ត​ចេះ​ស្ដាប់​បង្គាប់ ពេល​ធ្វើ​ការ​ជា​មួយ​ក្រុមជំនុំ។

២០ នាទី: ចូរ​ប្រើ​ទស្សនាវដ្ដី​របស់​យើង​ឲ្យ​បាន​ប្រសើរ។ អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ​និង​អ្នក​បំរើ​ផ្នែក​ទស្សនាវដ្ដី ពិគ្រោះ​អំពី​កង្វល់​របស់​គេ​ស្តី​អំពី​ការ​ចែក​ទស្សនាវដ្ដី​តាម​តំបន់។ ប្រាប់​អំពី​ចំនួន​ទស្សនាវដ្ដី​ដែល​ក្រុមជំនុំ​ទទួល​ជា​រៀង​រាល់​ខែ ហើយ​យក​ចំនួន​នោះ​មក​ប្រៀបធៀប​នឹង​ចំនួន​ទស្សនាវដ្ដី​ដែល​បាន​ចែក​ចាយ​អស់​ប៉ុន្មាន​ក្បាល​ដែល​មាន​ក្នុង​របាយ​ការណ៍។ តាម​មើល​ទៅ មាន​ច្រើន​ក្បាល​បាន​ត្រូវ​គរ​ទុក​ឬ​បោះ​ចោល។ តើ​អ្នក​ផ្សាយ​អាច​ប្រើ​ទស្សនាវដ្ដី​របស់​យើង​បាន​ប្រសើរ​ជាង​ដោយ​របៀប​ណា? បងប្អូន​ពីរ​នាក់​នេះ​ពិគ្រោះ​អំពី​ចំណុច​ទាំង​ប្រាំ​ពីរ តាម​ផ្នែក​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​ដែល​មាន​ចំណង​ជើង​ថា «ចូរ​ឲ្យ​ឆាប់​រហ័ស​ប្រើ​ទស្សនាវដ្ដី!» សំរាប់​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​១៩៩៩។ មើល​មួយ​សារ​ទៀត​នូវ​បទពិសោធន៍​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​១៩៩៨ ទំព័រ​២៨​-​២៩ និង​ពិនិត្យ​មើល​របៀប​ណា​ខ្លះ​ដែល​អាច​អនុវត្ត​តាម​យោបល់​នោះ​នា​តំបន់​នេះ។ លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​គ្នា​សាក​និយាយ​តាម​សំដី​ជា​យោបល់​ដែល​ត្រូវ​បញ្ជាក់​ជា​រៀង​រាល់​ខែ​ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។

ចំរៀង​លេខ​១៥៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​តុលា

ចំរៀង​លេខ​១២០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី៤ សូម​ធ្វើ​ការ​សម្ដែង​ដ៏​ខ្លី​មួយ ពី​ការ​បង្ហាញ​នូវ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា។

១០ នាទី: តើ​អ្នក​នឹង​តប​ឆ្លើយ​យ៉ាង​ណា? សូម​លើក​បញ្ជាក់​យ៉ាង​សង្ខេប អំពី​ទំព័រ​ទី២០​៤​-​២០៥​ក្នុង​សៀវភៅ​ការ​វែកញែក (ជា​ភាសា​អង់គ្លេស) ដែល​មាន​ចម្លើយ​យ៉ាង​ច្បាស់​ចំពោះ​សំនួរ​ដែល​សួរ​ថា៖ «តើ​ដោយ​ដូច​ម្ដេច​បាន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពន្យល់​អំពី​ព្រះ​គម្ពីរ​ដូច្នេះ?»។ សូម​ធ្វើ​ការ​សម្ដែង​មួយ​ដែល​បាន​រៀបចំ​យ៉ាង​ល្អ អំពី​របៀប​តប​ឆ្លើយ​នឹង​សំនួរ​នេះ​ពេល​ត្រឡប់​ទៅ​ជួប​គេ​វិញ ព្រម​ទាំង​សេចក្ដី​អញ្ជើញ​ដ៏​កក់ក្ដៅ​ឲ្យ​គេ​មក​ចូល​រួម​កិច្ច​ប្រជុំ​តាម​ក្រុមជំនុំ។

២៥ នាទី: «មាន​សាមគ្គីភាព​ដោយសារ​ការ​បង្រៀន​ពី​ព្រះ បង្ហាញ​ឲ្យ​ឃើញ​សាមគ្គីភាព​ពិត​រវាង​បងប្អូន»។ ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ ប្រើ​វគ្គ​ដំបូង​ជា​ពាក្យ​លំនាំ និង​វគ្គ​ចុង​ក្រោយ​ជា​សេចក្ដី​បញ្ចប់​ផ្នែក​នេះ។ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ពិគ្រោះ​ដ៏​រស់​រវើក​អំពី​កាសែត​វីដេអូ​នេះ សូម​សួរ​សំនួរ​និ​មួយៗដែល​បាន​ត្រូវ​បោះ​ពុម្ព​ហើយ​នេះ។ បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ក្រុមជំនុំ​ធ្លាប់​ទៅ​មហា​សន្និបាត​នៅ​ឯ​ប្រទេស​ផ្សេងៗ សូម​ឲ្យ​គេ​រៀប​រាប់​អំពី​អារម្មណ៍​របស់​ខ្លួន អំពី​ការ​ឃើញ​ដោយ​ភ្នែក​ផ្ទាល់ នូវ​សាមគ្គីភាព​អន្តរជាតិ​នៃ​អង្គការ​របស់​យើង។ បើ​មិន​អ៊ីចឹង សូម​អ្នក​ខ្លះ​រៀប​រាប់​បទពិសោធន៍​ដ៏​ស្មោះ​ស​ផ្សេងៗ ពី​សៀវភៅ​ប្រចាំ​ឆ្នាំ​ ឆ្នាំ​១៩៩៤ ទំព័រ​៧​-​៩ និង​ឆ្នាំ​១៩៩៥ ទំព័រ​៨​-​១១ (ជា​ភាសា​អង់គ្លេស)។ ក្នុង​ខែ​ធ្នូ​យើង​នឹង​មើល​សា​ឡើង​វិញ​កាសែត​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា រហូត​ដល់​ចុង​ផែនដី។

ចំរៀង​លេខ​៤៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​តុលា

ចំរៀង​លេខ​១៦៤

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​តុលា។ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​វិច្ឆិកា ជា​សៀវភៅ​តម្រូវ ឬ​ក៏​សៀវភៅ​ចំណេះ។ សូម​ធ្វើ​ការ​សម្ដែង​ដ៏​ខ្លី​មួយ​ដែល​ថា: «គ្រា​នេះ​ជា​គ្រា​ដែល​ប្រកប​ទៅ​ដោយ​បញ្ហា​សេដ្ឋកិច្ច មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក​រក​ស៊ី​ណាស់។ តើ​អ្នក​គិត​ថា រដ្ឋាភិបាល​របស់​មនុស្ស​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​មិន​ចេះ​រើស​មុខ​ទេ​ឬ? [អនុញ្ញាត​ឲ្យ​ឆ្លើយ] ខ្ញុំ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ដោយ​សេចក្ដី​សន្យា​មួយ​នេះ​ពី​ព្រះ​គម្ពីរ»។ អាន​ទំនុកដំកើង ៧២:១២​-​១៤។ រួច​មក សូម​ស្នើ​ផ្ដល់​សៀវភៅ​តម្រូវ ឬ​ក៏​សៀវភៅ​ចំណេះ ដោយ​រួម​បញ្ចូល​ចំណុច​សម​ល្អ​ពី​ប្រកាសនវត្ថុ​ណា​មួយ​នោះ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៨ នាទី: «តើ​អ្នក​ទទួល​ទាន​អាហារ​ខាង​វិញ្ញាណ​បាន​គ្រប់គ្រាន់​ឬ​ទេ?»។a អញ្ជើញ​អ្នក​ស្ដាប់​ឆ្លើយ​បន្ថែម ពី​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស ពី​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩៩៧ ទំព័រ​ទី២៨​-​៣១ ដើម្បី​ពន្យល់​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​ខំ​ព្យាយាម​រក្សា​ឲ្យ​មាន​ទំលាប់​ដ៏​ល្អ​ខាង​ការ​ទទួល​ទាន​អាហារ​ខាង​វិញ្ញាណ និង​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​ដែរ។

ចំរៀង​លេខ​១៨១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា

ចំរៀង​លេខ​១៦៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៨ នាទី: ការ​រៀបចំ​ជា​ក្រុម​គ្រួសារ​សំរាប់​កិច្ច​ប្រជុំ។ បិតា​ម្នាក់​សន្ទនា​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់ អំពី​របៀប​ដែល​គ្រប់​គ្នា​អាច​រៀបចំ​ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ឲ្យ​បាន​គ្រប់គ្រាន់។ ដោយ​ប្រើ​ចំណុច​ណែនាំ​ពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០០០ ទំព័រ​១៩ វគ្គ​៩ គេ​រៀបចំ​ចម្លើយ​ដែល​គេ​ចង់​ឆ្លើយ​ក្នុង​កំឡុង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​នា​សប្ដាហ៍​នេះ។ (១) សមាជិក​ម្នាក់ៗជ្រើសរើស​សំនួរ​មួយ​ឬ​ពីរ​ដែល​គេ​ចង់​ឆ្លើយ។ (២) ក្រោយ​បាន​មើល​វគ្គ​និ​មួយៗនោះ គេ​រៀបចំ​ឆ្លើយ​តាម​ពាក្យ​សំដី​របស់​ខ្លួន​គេ​ផ្ទាល់។ (៣) គេ​ជ្រើសរើស​បទ​គម្ពីរ​សំខាន់ៗដែល​បាន​កត់​ទុក​នោះ ពិគ្រោះ​អំពី​របៀប​ខ​និ​មួយៗជាប់​ទាក់ទង​នឹង​ប្រធាន ថែម​ទាំង​សម្រេច​ចិត្ត​ចង់​និយាយ​យ៉ាង​ណា​ដើម្បី​បង្ហាញ​ថា បទ​គម្ពីរ​នានា​នោះ​ទាក់ទង​នឹង​មេ​រៀន​នោះ​យ៉ាង​ណា។ គ្រប់​គ្នា​មាន​ចិត្ត​ចង់​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ។

១៧ នាទី: «តើ​យើង​មាន​គោល​ដៅ​អ្វី?»។b សូម​បញ្ជាក់​សារៈ​សំខាន់​ឲ្យ​យើង​ជួយ​សិស្ស​ទទួល​ស្គាល់​ប្រយោជន៍​ដែល​មក​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ។ រួម​បញ្ចូល​ការ​សំដែង​មួយ​ដែល​បាន​រៀបចំ​យ៉ាង​ល្អ អំពី​របៀប​ធ្វើ​ដូច្នេះ ដោយ​ប្រើ​ជំពូក​ទី១៧ វគ្គ​៦​-​៨ ក្នុង​សៀវភៅ​ចំណេះ។

ចំរៀង​លេខ​១៨៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក