បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០២ ទំ. ៥
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០២ ទំ. ៥

សេចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មករា: សៀវភៅ​ស្តើង​ណា​ដែល​​មាន​៣២​ទំព័រ​ដែល​​ក្រុមជំនុំ​នៅ​មាន។ កុម្ភៈ: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មីនា: សៀវភៅ​ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច។ សូម​ខិតខំ​ជា​ពិសេស​ដើម្បី​​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មេសា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​និង​ឃើញ​ថា គេ​មាន​ចំណាប់​អារម្មណ៍ អ្នក​អាច​ស្នើ​ឲ្យ​គេ​ជាវ​ទស្សនាវដ្ដី​បាន។ ជូន​សៀវភៅ​ស្តើង​តម្រូវ ដោយ​​មាន​គោល​ដៅ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គេ។

◼ នៅ​ប្រជុំ​អប់រំ​កិច្ច​បំរើ សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី១៤ ខែ​មករា អ្នក​ផ្សាយ​ទាំង​អស់​ដែល​​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​អាច​ទទួល​កាត​សេចក្ដី​បង្គាប់​ពេទ្យ​ជា​មុន/សេចក្ដី​អនុញ្ញាត​ឲ្យ​រួច ហើយ​កាត​អត្តសញ្ញាណ​សំរាប់​កូនៗរបស់​គេ។

◼ ចាប់​ផ្ដើម​ខែ​កុម្ភៈ​ហើយ​មិន​ហួស​ពី​ថ្ងៃ​ទី៣ ខែ​មីនា សុន្ទរកថា​ថ្មី​សំរាប់​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល គឺ​ជា«ការ​ស្វែង​រក​សន្ដិសុខ​ក្នុង​ពិភពលោក​ដែល​​ប្រកប​ទៅ​ដោយ​​គ្រោះថ្នាក់»។

◼ យោង​ទៅ​តាម​ដំណឹង​ដែល​​បាន​ត្រូវ​ជូន​នៅ​មហា​សន្និបាត​ឆ្នាំ​២០០១ សៀវភៅ​ថ្មី​ចំណង​ជើង​ថា​ចូរ​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ក្នុង​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ នឹង​អាច​កុម្ម៉ង់​បាន ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០០២។ ចាប់​ផ្ដើម​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០០២ ក្រុមជំនុំ​ទាំង​ឡាយ​អាច​កុម្ម៉ង់​សៀវភៅ​នេះ​ជា​ភាសា​អង់គ្លេស កូ​រេ និង​អេស្ប៉ាញ។ បញ្ជី​សារពើភ័ណ្ឌ​នឹង​មាន​ពាក្យ​ថា​«រង់​ចាំ»​ទាល់តែ​សៀវភៅ​ត្រូវ​ជញ្ជូន​ទៅ។ យើង​នឹង​ជូន​ដំណឹង​អំពី​ភាសា​ផ្សេង​ទៀត​ក្រោយ​មក។

◼ ក្រុមជំនុំ​ទាំង​ឡាយ​គួរ​ធ្វើ​ការ​រៀប​ចំ​ឲ្យ​បាន​ល្អ ដើម្បី​​ធ្វើ​ពិធី​បុណ្យ​រំឭក​ឆ្នាំ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែ​មីនា បន្ទាប់​ពី​ថ្ងៃ​លិច។ ទោះបី​សុន្ទរកថា​អាច​ចាប់​ផ្ដើម​មុន​ក៏​ដោយ​ ការ​ហុច​វត្ថុ​តំណាង​បុណ្យ​រំឭក​នោះ​មិន​គួរ​ចាប់​ផ្ដើម​ទាល់តែ​ក្រោយ​ពី​ថ្ងៃ​លិច។ ឆែក​មើល​ប្រភព​ពត៌​មាន​តាម​តំបន់​ដើម្បី​ដឹង​ថា ថ្ងៃ​លិច​នៅ​ម៉ោង​ណា​ក្នុង​តំបន់​អ្នក។ ទោះ​ជា​ល្អ​ជាង​បើសិន​ជា​ក្រុមជំនុំ​និ​មួយៗអាច​ធ្វើ​ពិធី​បុណ្យ​រំឭក​ដោយ​​ឡែកៗក៏​ដោយ​ នោះ​ប្រហែល​ជា​មិន​តែង​តែ​មាន​លទ្ធភាព​ធ្វើ​ដូច្នេះ​ទេ។ នៅ​ក្រុមជំនុំ​ជា​ច្រើន​ណា​ដែល​​ប្រើ​សាលព្រះរាជាណាចក្រ​តែ​មួយ នោះ​ប្រហែល​ជា​ក្រុមជំនុំ​មួយ​ឬ​ពីរបី​អាច​ប្រើ​កន្លែង​មួយ​ទៀត​សំរាប់​យប់​នោះ។ បើសិន​ជា​អាច​ធ្វើ​ទៅ​បាន យើង​ជូន​យោបល់​ថា គួរ​មាន​យ៉ាង​តិច​បំផុត​៤០​នាទី​រវាង​កម្មវិធី​ទាំង​ពីរ ដើម្បី​​ឲ្យ​ទាំង​អស់​គ្នា​ទទួល​ប្រយោជន៍​ពេញលេញ​ពី​ពិធី​នោះ ទាំង​ឲ្យ​មាន​ពេល​ដើម្បី​​ជំ​រាប​សួរ​ភ្ញៀវ​និង​លើក​ទឹក​ចិត្ត​អ្នក​ចាប់​អារម្មណ៍​ថ្មី។ ក៏​ត្រូវ​រៀប​ចំ​សម្រួល​ចរាចរណ៍​ធ្វើ​ដំណើរ​និង​ការ​ផ្ញើ​ឡាន រួម​បញ្ចូល​ការ​ដាក់​និង​ទទួល​អ្នក​ជិះ។ អ្នក​ចាស់​ទុំ​គួរ​សម្រេច​ថា ការ​រៀប​ចំ​ណា​គឺ​ល្អ​បំផុត​តាម​តំបន់។

◼ រាល់​ខែ ពេល​ប្រធាន​ត្រួត​ពិនិត្យ​ទទួល​បញ្ជី​នោះ គាត់​ត្រូវ​ចាត់​ចែង​ឲ្យ​មាន​ការ​អាន​ឲ្យ​ក្រុមជំនុំ​ស្ដាប់​នូវ​ការ​ថ្លែង​អំណរគុណ​របស់​សមាគម​យើង​ចំពោះ​វិភាគទាន​ដែល​​គេ​បាន​ទទួល​សំរាប់​កិច្ចការ​ទូទាំង​ពិភពលោក។ នេះ​ត្រូវ​អាន​ពេល​ដែល​​មាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ។

◼ ទស្សនាវដ្ដី​ភ្ញាក់រឭក! ជា​ភាសា​ចិន​និង​ភាសា​ចិន​សម្រាយ​បាន​ផ្លាស់ប្ដូរ​ពី​ការ​បោះ​ពុម្ព​មួយ​ខែ​ពីរ​ដង​ទៅ​ មួយ​ខែ​មួយ​ដង​វិញ។

◼ ប្រកាសនវត្ថុ​ថ្មី​ដែល​​អាច​កុម្ម៉ង់​បាន:

បទ​ទំនាយ​របស់​លោក​អេសាយ​គឺ​ជា​ពន្លឺ​សំរាប់​មនុស្ស​ជាតិ​ទាំង​ឡាយ—អក្សរ​ធំ—ភាសា​ចិន​សម្រាយ(តាម​សូរ​ស័ព្ទ), ភាសា​បារាំង

បទ​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី—ភាសា​អាំហារិក, ភាសា​ចិន, ភាសា​ចិន​(សម្រាយ)

◼ កាសែត​វីដេអូ​ថ្មី​ដែល​​អាច​កុម្ម៉ង់​បាន:

បុរស​ម្នាក់​ដ៏​ឧត្តម​បំផុត​ដែល​​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​នៅ—ជា​កាសែត​វីដេអូ, ភាគ​ទី​បួន—ជា​ភាសា​មនុស្ស​គ​នៅ​សហរដ្ឋ​អាមេរិក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក