«យកប្រាក់ទុកដោយឡែក»
នៅក្នុងក្រុមជំនុំគ្រីស្ទានសម័យដើមនោះ គេត្រូវយកចិត្តទុកដាក់នឹងសេចក្ដីត្រូវការផ្នែកទ្រព្យសម្បត្ដិ។ បងប្អូនម្នាក់ៗបានត្រូវលើកទឹកចិត្តឲ្យ«យកប្រាក់ទុកដោយឡែក»តាមតែលទ្ធភាពរបស់គេ ដើម្បីជូនជាវិភាគទានបម្រុងសំរាប់បំពេញសេចក្ដីត្រូវការទាំងនោះ។ (១កូ. ១៦:១-៣, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ដោយសារការប្រព្រឹត្តដោយមានចិត្តសទ្ធារបស់គេ នោះបងប្អូនទាំងអស់គ្នាបានរីករាយនឹងការ«អរព្រះគុណដល់ព្រះ» ។—២កូ. ៩:១១, ១២
សព្វថ្ងៃនេះ កិច្ចការទូទាំងពិភពលោកនៃរាស្ត្ររបស់ព្រះយេហូវ៉ាកំពុងរីកចំរើន និងនេះជាហេតុតម្រូវឲ្យមានការគាំទ្រកាន់តែច្រើនឡើងខាងប្រាក់កាស។ ដូចគ្នាដែរ គឺជាការសមរម្យដែលយើង«យកប្រាក់ទុកដោយឡែក»ជាទៀងទាត់ដើម្បីជួយបំពេញសេចក្ដីត្រូវការនេះ។ (២កូ. ៨:៣, ៤) មានវិធីច្រើនដែលយើងអាចជូនវិភាគទានខាងទ្រព្យសម្បត្ដិ។ (សូមមើលទស្សនាវដ្ដីប៉មយាមភាសាអង់គ្លេស ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០១ ទំព័រ២៨-២៩) គឺជាការសមត្រឹមត្រូវដែលយើងចាត់ទុកនេះជាឯកសិទ្ធិមួយដែលនាំមកនូវសុភមង្គលពិត។—កិច្ច. ២០:៣៥