បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ១៥៥
  • តើគម្ពីរចែងយ៉ាងណាអំពីការឲ្យ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរចែងយ៉ាងណាអំពីការឲ្យ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • តើ​ពេល​ណា​ដែល​ការ​ឲ្យ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?
  • តើ​ពេល​ណា​ដែល​ការ​ឲ្យ​ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត?
  • «ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្ដសប្បាយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • តើការឲ្យនាំឲ្យមានប្រយោជន៍អ្វីខ្លះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • តើតាមរបៀបណាយើងអាចឲ្យអំណោយដ៏ល្អបំផុត?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ១៥៥
បុរសម្នាក់កាន់អំណោយដែលខ្ចប់ស្អាត

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ឲ្យ?

ចម្លើយ​ពី​គម្ពីរ

គម្ពីរ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​បំណង​ចិត្ត​ត្រឹម​ត្រូវ។ គម្ពីរ​បង្ហាញ​ថា​ការ​ឲ្យ នាំ​ឲ្យ​មាន​សុភមង្គល គឺ​ទាំង​អ្នក​ដែល​ឲ្យ ទាំង​អ្នក​ដែល​ទទួល។ (សុភាសិត ១១:២៥; លូកា ៦:៣៨) លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖«ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល»។—សកម្មភាព ២០:៣៥

  • តើ​ពេល​ណា​ដែល​ការ​ឲ្យ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?

  • តើ​ពេល​ណា​ដែល​ការ​ឲ្យ​ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត?

  • ខ​គម្ពីរ​ផ្សេងៗដែល​រៀប​រាប់​អំពី​ការ​ឲ្យ

តើ​ពេល​ណា​ដែល​ការ​ឲ្យ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?

ការ​ឲ្យ​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត គឺ​ជា​ការ​ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ គម្ពីរ​ចែង​ថា៖«ចូរ​អ្នក​រាល់​គ្នា​ម្នាក់ៗធ្វើ​តាម​កា​រស​ម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ»។—កូរិនថូស​ទី២ ៩:៧

ការ​ឲ្យ​ដោយ​អស់​ពី​ចិត្ត​ជា​ផ្នែក​មួយ​នៃ«របៀប​គោរព​ប្រណិប័តន៍»ដែល​ព្រះ​ពេញ​ចិត្ត។ (យ៉ាកុប ១:២៧) បុគ្គល​ដែល​ជួយ​ជន​ក្រី​ក្រ​ដោយ​ចិត្ត​ទូលាយ កំពុង​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ ហើយ​លោក​ចាត់​ទុក​ការ​បង្ហាញ​ចិត្ត​ទូលាយ​បែប​នោះ ប្រៀប​ដូច​ជា​ឲ្យ​លោក​ខ្ចី។ (សុភាសិត ១៩:១៧) គម្ពីរ​បង្រៀន​ថា ព្រះ​ផ្ទាល់​នឹង​តប​ស្នង​ដល់​អ្នក​ដែល​ឲ្យ​គេ។—លូកា ១៤:១២​-​១៤

តើ​ពេល​ណា​ដែល​ការ​ឲ្យ​ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត?

ប្រសិន​បើ​យើង​ឲ្យ​ដោយ​មាន​បំណង​គិត​តែ​ពី​ប្រយោជន៍​ខ្លួន។ ឧទាហរណ៍​ដូច​ត​ទៅ៖

  • ដើម្បី​ធ្វើ​អ្នក​ឯ​ទៀត​កោត​សរសើរ។—ម៉ាថាយ ៦:២

  • ដើម្បី​ទទួល​អ្វី​មួយ​មក​វិញ។—លូកា ១៤:១២​-​១៤

  • ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។—ទំនុក​តម្កើង ៤៩:៦, ៧

ប្រសិន​បើ​អំណោយ​ទាំង​នោះ​បាន​ត្រូវ​ប្រើ​សម្រាប់​អ្វី​ដែល​ព្រះ​ផ្ដន្ទា​ទោស។ ជា​ឧទាហរណ៍ គឺ​ជា​ការ​ខុស បើ​យើង​ឲ្យ​លុយ​អ្នក​ណា​ម្នាក់​យក​ទៅ​លេង​ល្បែង​ស៊ីសង ឬ​ប្រើ​ក្នុង​ផ្លូវ​ខុស​ដូច​ជា ទិញ​ថ្នាំ​ញៀន ឬ​គ្រឿង​ស្រវឹង​ជា​ដើម។ (កូរិនថូស​ទី១ ៦:៩, ១០; កូរិនថូស​ទី២ ៧:១) ដូច​គ្នា​ដែរ គឺ​មិន​សម​ត្រឹម​ត្រូវ​ឡើយ បើ​យើង​ឲ្យ​អំណោយ​ដល់​អ្នក​ណា​ម្នាក់​ដែល​មាន​សមត្ថភាព​ផ្គត់​ផ្គង់​ខ្លួន​ឯង តែ​មិន​ព្រម​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ខ្លួន។—ថែស្សាឡូនិច​ទី២ ៣:១០

ប្រសិន​បើ​យើង​ឲ្យ​អ្នក​ឯ​ទៀត​ច្រើន​ពេក រហូត​ដល់​លែង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ​ខ្លួន។ គម្ពីរ​បង្រៀន​ថា​មេ​គ្រួសារ​ត្រូវ​ទំនុក​បម្រុង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ (ធីម៉ូថេ​ទី១ ៥:៨) ដូច្នេះ គឺ​មិន​ត្រឹម​ត្រូវ​ទេ បើ​មេ​គ្រួសារ​ម្នាក់​ឲ្យ​អ្នក​ឯ​ទៀត​ច្រើន​ពេក រហូត​ដល់​ក្រុម​គ្រួសារ​ខ្លួន​ខ្វះ​ខាត។ ស្រដៀង​គ្នា​ដែរ លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​អស់​អ្នក​ដែល​មិន​ព្រម​ផ្គត់​ផ្គង់​ឪ​ពុក​ម្ដាយ​ដែល​មាន​វ័យ​ចាស់ ដោយ​អះអាង​ថា​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ជា«របស់​ទុក​សម្រាប់​ព្រះ»។—ម៉ាកុស ៧:៩​-​១៣

ខ​គម្ពីរ​ផ្សេងៗដែល​រៀប​រាប់​អំពី​ការ​ឲ្យ

សុភាសិត ១១:២៥ ចែង​ថា៖«មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ»។

មាន​ន័យ​ថា: ការ​ឲ្យ​មិន​គ្រាន់​តែ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ឲ្យ​ផង​ដែរ។

សុភាសិត ១៩:១៧ ចែង​ថា៖«អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ»។

មាន​ន័យ​ថា: ព្រះ​ចាត់​ទុក​ខ្លួន​លោក​ជា​អ្នក​ខ្ចី​ពួក​អ្នក​ដែល​ជួយ​ជន​ក្រី​ក្រ ហើយ​លោក​សន្យា​ថា​នឹង​សង​ពួក​គេ​ចំពោះ​ចិត្ត​ទូលាយ​បែប​នោះ។

ម៉ាថាយ ៦:២ ចែង​ថា៖«ពេល​ដែល​អ្នក​ធ្វើ​ទាន កុំ​ផ្លុំ​ត្រែ​មុន​ឡើយ ព្រោះ​នោះ​ជា​អ្វី​ដែល​មនុស្ស​លាក់​ពុត​ធ្វើ . . . ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​កោត​សរសើរ​ពួក​គេ»។

មាន​ន័យ​ថា: យើង​មិន​គួរ​ឲ្យ​ដោយ​គ្រាន់​តែ​ចង់​ឲ្យ​គេ​ផ្ដោត​អារម្មណ៍​មក​លើ​ខ្លួន​ប៉ុណ្ណោះ​ទេ។

សកម្មភាព ២០:៣៥ ចែង​ថា៖«ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល»។

មាន​ន័យ​ថា: ការ​បង្ហាញ​ចិត្ត​ទូលាយ​ដោយ​អស់​ពី​ចិត្ត​នាំ​ឲ្យ​មាន​សុភមង្គល។

កូរិនថូស​ទី២ ៩:៧ ចែង​ថា៖«ចូរ​អ្នក​រាល់​គ្នា​ម្នាក់ៗធ្វើ​តាម​កា​រស​ម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ»។

មាន​ន័យ​ថា: ការ​ឲ្យ​ដោយ​អស់​ពី​ចិត្ត​ធ្វើ​ឲ្យ​ព្រះ​រីក​រាយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក