កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែកុម្ភៈ
ចំរៀងលេខ៦
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ លើកទឹកចិត្តបងប្អូនឲ្យអានលោកុប្បត្តិ ៦:១–៩:១៩ ហើយមើលវីដេអូលោកណូអេ—គាត់បានដើរជាមួយនឹងព្រះ ដើម្បីរៀបចំសំរាប់ការពិគ្រោះនៅប្រជុំអប់រំកិច្ចបំរើសំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែកុម្ភៈ។
២០ នាទី: «ផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះឲ្យបានពេញលេញ»។a(វគ្គ១-១៣) ត្រូវដឹកនាំដោយប្រធានត្រួតពិនិត្យ។ ការពិគ្រោះដែលលើកទឹកចិត្តស្តីពីគោលដៅដែលយើងចង់សម្រេចក្នុងខែមីនានិងខែក្រោយៗទៀត។ បងប្អូនទាំងអស់គ្នាគួរប្រើប្រក្រតិទិនដែលមានស្រាប់ក្នុងសន្លឹកបន្ថែម ដើម្បីរៀបចំកាលវិភាគដ៏ស្រួលកាន់តាមមួយ ដើម្បីចូលរួមឲ្យបានច្រើនបំផុតក្នុងកិច្ចផ្សព្វផ្សាយក្នុងខែមីនា។ លើកទឹកចិត្តបងប្អូនទាំងអស់ដែលមានលទ្ធភាពឲ្យត្រួសត្រាយជំនួយក្នុងខែមីនា។ ពេលពិគ្រោះវគ្គ៧-៨ សុំអ្នកដែលបានត្រួសត្រាយក្នុងខែបុណ្យរំឭកឆ្នាំមុនឲ្យរៀបរាប់នូវពរដែលគេបានទទួល។ ជូនដំណឹងថាបងប្អូនអាចទទួលក្រដាសចុះឈ្មោះត្រួសត្រាយជំនួយក្រោយប្រជុំចប់។
១៣ នាទី: «អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង»។ សួរអ្នកផ្សាយអំពីរបៀបផ្នែកនេះក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងបានជួយគេឲ្យមានសមត្ថភាពច្រើនជាងខាងការបង្ហាញទំនាក់ទំនងរវាងអត្ថបទទស្សនាវដ្ដីនិងឧប្បត្ដិហេតុខ្លោចផ្សាផ្សេងៗដែលកើតឡើងនៅគ្រាលំបាកនេះ។ តើបងប្អូនមានបទពិសោធន៍អ្វីខ្លះក្នុងការជួយសម្រាលទុក្ខមនុស្សនិងជួយគេរកឃើញក្នុងព្រះគម្ពីរនូវចម្លើយសំរាប់ចម្ងល់ដែលនាំឲ្យគេព្រួយបារម្ភនោះ? សម្ដែងយ៉ាងខ្លីនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា។
ចំរៀងលេខ៤៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែកុម្ភៈ
ចំរៀងលេខ៩៥
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១២ នាទី: «មនុស្សមួយក្រុមដែលសប្បាយរីករាយជាងគេក្នុងពិភពលោកនេះ»។b បញ្ជាក់យ៉ាងខ្លីនូវ«ជំហានចំពោះសុភមង្គល»នៅទំព័រទី៦ ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៨។
២៥ នាទី: «ផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះឲ្យបានពេញលេញ»។c (វគ្គ១៤-២៣) ត្រូវដឹកនាំដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ លើកបញ្ជាក់ការរៀបចំពិសេសតាមតំបន់សំរាប់ការបង្កើនសកម្មភាពផ្សព្វផ្សាយក្នុងខែមីនា។ ប្រាប់ពីកម្មវិធីប្រជុំផ្សព្វផ្សាយសំរាប់ខែមីនាទាំងមូល។ ប្រមូលអារម្មណ៍ទៅលើការជួយអ្នកឥតសកម្មឲ្យមានសកម្មភាពឡើងវិញ និងការជួយកូននិងសិស្សព្រះគម្ពីរឲ្យបំពេញតម្រូវការដើម្បីក្លាយជាអ្នកផ្សាយតែមិនទាន់ជ្រមុជទឹក។ អានឈ្មោះអ្នកដែលបានចុះឈ្មោះត្រួសត្រាយជំនួយក្នុងខែមីនា ហើយលើកទឹកចិត្តបងប្អូនឯទៀតឲ្យគិតយ៉ាងស្មោះអំពីការចុះឈ្មោះចូលរួមជាមួយនឹងគេដែរ។
ចំរៀងលេខ១៤៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែកុម្ភៈ
ចំរៀងលេខ១៧៤
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សម្ដែងរបៀបផ្សព្វផ្សាយជូនទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមីនា។ សុំយុវជនម្នាក់ធ្វើការសម្ដែងនេះ។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែកុម្ភៈ។
១៥ នាទី: «ឥទ្ធិពលនៃវីដេអូទាំងឡាយដែលធ្វើបន្ទាល់ដោយឯកឯង»។ ការពិគ្រោះជាមួយអ្នកស្ដាប់។ មកទល់ពេលនេះយើងបានពិគ្រោះអស់ប្រាំបីកាសែតវីដេអូនៅប្រជុំអប់រំកិច្ចបំរើរបស់យើង។ ក្រោយពិគ្រោះយ៉ាងខ្លីនូវបទពិសោធន៍ដែលមានក្នុងអត្ថបទនេះ សុំអ្នកផ្សាយប្រាប់ពីបទពិសោធន៍ដែលគេបានមានក្នុងការបញ្ចាំងវីដេអូសំរាប់អ្នកឯទៀត។
១៥ នាទី: «មនុស្សទាំងអស់គ្នាអាចរៀនពីកាសែតវីដេអូលោកណូអេ—គាត់បានដើរជាមួយនឹងព្រះ»។ ចាប់ផ្ដើមពិគ្រោះភ្លាមៗនូវវីដេអូលោកណូអេជាមួយអ្នកស្ដាប់ ដោយប្រើតែសំនួរដែលមានក្នុងប្រអប់នៅទំព័រនេះ។ ក្នុងខែមេសា យើងនឹងពិគ្រោះវីដេអូចំណងជើងថាពួកយុវជនសួរថា៖ តើខ្ញុំអាចរកមិត្តភក្ដិពិតប្រាកដបានយ៉ាងដូចម្ដេច?
ចំរៀងលេខ២១៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែមីនា
ចំរៀងលេខ២០៧
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១២ នាទី: សេចក្ដីត្រូវការតាមតំបន់។
១២ នាទី: ចូរប្រើសៀវភៅចំណេះដើម្បីចាប់ផ្ដើមការសិក្សា។ ក្នុងខែមីនាយើងចង់ខិតខំជាពិសេសដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ រៀបរាប់យ៉ាងខ្លីនូវបទពិសោធន៍ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ១៩៩៨ ទំព័រទី៤ វគ្គ៨ ជាភាសាអង់គ្លេស។ បើសិនជាបងប្អូនម្នាក់បានចាប់ផ្ដើមការសិក្សានៅពេលថ្មីៗពីសៀវភៅចំណេះ សូមសម្ដែងរបៀបគាត់បានធ្វើដូច្នេះ។ ដោយប្រើសៀវភៅចំណេះ ចូរសម្ដែងនូវយោបល់មួយនៅទំព័រទី៤ ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ១៩៩៩ ក្រោមចំណងជើងថា«តើអ្នកនឹងនិយាយយ៉ាងណាទៅអ្នកកាន់ព្រះពុទ្ធសាសនា?»។
១៦ នាទី: «ហេតុអ្វីយើងត្រូវបន្តផ្សព្វផ្សាយ?»។d បញ្ចប់ដោយសម្ភាសន៍បងប្អូនម្នាក់ឬពីរនាក់ដែលបានបន្តផ្សព្វផ្សាយអស់ជាច្រើនឆ្នាំហើយ។ សុំគេរៀបរាប់អំពីមូលហេតុគេបានបន្តក្នុងកិច្ចការនេះ ហើយពីរបៀបដែលនេះបានផ្ដល់ប្រយោជន៍ដល់គេ។
ចំរៀងលេខ២២៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។