បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០២ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​ឧសភា
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០២ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៨ ខែ​មេសា

ចំរៀង​លេខ​៣៩

១៣ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​ទស្សនា​វីដេអូ ពួក​យុវជន​សួរ​ថា៖ តើ​ខ្ញុំ​អាច​រក​មិត្តភក្ដិ​ពិត​ប្រាកដ​បាន​យ៉ាង​ដូច​ម្ដេច? ដើម្បី​​រៀប​ចំ​សំរាប់​ការ​ពិគ្រោះ​នៅ​ប្រជុំ​អប់រំ​កិច្ច​បំរើ​ចាប់​ផ្ដើម​សប្ដាហ៍​ថ្ងៃ​ទី២២ ខែ​មេសា។ ធ្វើ​ការ​សម្ដែង​មួយ​ដោយ​​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨ អំពី​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​ឧសភា។ សូម​បង្ហាញ​របៀប​តប​ឆ្លើយ​នឹង​សំដី​ដែល​​ថា៖ «ខ្ញុំ​មាន​សាសនា​ផ្ទាល់​ខ្លួន​ហើយ» ដែល​​អាច​រារាំង​ការ​សន្ទនា​នោះ។—សូម​មើល​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​១០, ១១

១២ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: «ចូរ​‹ធ្វើ​ល្អ​ដល់​​មនុស្ស​ទាំង​អស់›​ចុះ!»។a ក្រោយ​ពិគ្រោះ​គ្នា​ដោយ​​សំនួរ​និង​ចម្លើយ សូម​សម្ភាសន៍​អ្នក​ផ្សាយ​មួយ​ឬ​ពីរ​នាក់​ដែល​​នឹង​រៀប​រាប់​អំពី​របៀប​ពួក​គេ​កំពុង​តែ​ពង្រីក​កិច្ច​ផ្សព្វផ្សាយ​របស់​គេ។

ចំរៀង​លេខ​១៥៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៥ ខែ​មេសា

ចំរៀង​លេខ​១០១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: ពួក​អ្នក​ត្រួសត្រាយ​នៅ​បន្ត​ផ្ដល់​ជំនួយ​ដល់​​អ្នក​ឯ​ទៀត។ ការ​ពិភាក្សា​គ្នា​ជា​ក្រុម​ដែល​​មាន​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ អ្នក​ដឹក​នាំ​ការ​សិក្សា​តាម​ក្រុម​ម្នាក់ អ្នក​ត្រួសត្រាយ​ម្នាក់ និង​អ្នក​ផ្សាយ​ម្នាក់។ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​លើក​បញ្ជាក់​ពី​កម្មវិធី​អ្នក​ត្រួសត្រាយ​ផ្ដល់​ជំនួយ​ដល់​​អ្នក​ឯ​ទៀត ដូច​ត្រូវ​រៀប​រាប់​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ពី​ខែ​កញ្ញា ឆ្នាំ​១៩៩៨ ទំព័រ​ទី៤។ ពេល​ពិភាក្សា​គ្នា​គាត់​ពិគ្រោះ​ជា​មួយ​បងប្អូន​ម្នាក់ៗ អំពី​មុខ​នាទី​របស់​ពួក​គេ​រៀងៗខ្លួន​ក្នុង​កម្មវិធី​នេះ និង​របៀប​កម្មវិធី​នេះ​កំពុង​តែ​សម្រេច​តាម​គោល​បំណង។ តើ​បងប្អូន​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​​ជួយ​កម្មវិធី​នេះ​បាន​ជោគជ័យ? អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​អញ្ជើញ​អ្នក​ផ្សាយ​ទាំង​អស់​ឲ្យ​ប្រាប់​គាត់ ប្រសិន​បើ​ពួក​គេ​ចង់​បាន​ជំនួយ​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ ពួក​អ្នក​ដែល​​បាន​ទទួល​ជំនួយ​នៅ​អតីតកាល​អាច​ចូល​រួម​ម្ដង​ទៀត ដើម្បី​​ទទួល​ជំនួយ​បន្ថែម​ក្នុង​ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​កិច្ច​បំរើ។

២០ នាទី: «សំបុត្រ​ពី​គណៈ​អភិបាល»។ សុន្ទរកថា​ដែល​​ត្រូវ​ថ្លែង​យ៉ាង​កក់ក្ដៅ​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់។

ចំរៀង​លេខ​១៩៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២២ ខែ​មេសា

ចំរៀង​លេខ​៩០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សុំ​អ្នក​ងារ​ជំនួយ​ម្នាក់​ធ្វើ​ការ​សម្ដែង​មួយ ដោយ​​ប្រើ​យោបល់​ទី២​នៅ​ទំព័រ​ទី៨ ស្តី​ពី​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​ឧសភា។ ក្រោយ​ការ​សម្ដែង​នោះ បញ្ជាក់​ឡើង​វិញ​នូវ​ឃ្លា​ដើម​ដែល​​បាន​ត្រូវ​ប្រើ​ដើម្បី​​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍។

១៥ នាទី: ចូរ​មក​ឲ្យ​បាន​ទាន់​ពេល! សុន្ទរកថា។ សកម្មភាព​ផ្សេងៗដែល​​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​និង​កិច្ច​បំរើ​របស់​យើង គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់​និង​ទាមទារ​ឲ្យ​មាន​«ពេល​កំណត់»។ (សាស. ៣:១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) យើង​ចង់​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​សំវិធានការ​សំរាប់​ការ​បំរើ​និង​ការ​ថ្វាយ​បង្គំ​ព្រះ។ កិច្ច​ប្រជុំ​ក្រុមជំនុំ​និង​ប្រជុំ​សំរាប់​កិច្ច​ផ្សព្វផ្សាយ ត្រូវ​ចាប់​ផ្ដើម​ភ្លាមៗនៅ​ពេល​កំណត់។ ព្រះ​យេហូវ៉ា​មិន​ដែល​​បង្អែបង្អង់​ក្នុង​ការ​បំពេញ​សកម្មភាព​របស់​ទ្រង់​ឲ្យ​យឺត​ពេល​នោះ​ឡើយ។ (ហាបា. ២:៣) តើ​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​មក​ឲ្យ​បាន​ទាន់​ពេល​បាន​ឬ​ទេ? ម្ដងម្កាល ប្រហែល​ជា​មាន​រឿង​ធ្វើ​ឲ្យ​យើង​មិន​អាច​មក​ទាន់​ពេល​ពិត​មែន។ ក៏​ប៉ុន្តែ បើ​យើង​រៀប​ចំ​ឲ្យ​បាន​ល្អ​នោះ យើង​មិន​ចាំបាច់​មាន​ទម្លាប់​មក​យឺត ក្រោយ​ចំរៀង​និង​សេចក្ដី​អធិស្ឋាន​បើក​កិច្ច​ប្រជុំ ឬ​ក៏​ក្រោយ​ពី​អ្នក​ផ្សាយ​បាន​រៀប​ចំ​រួច​ហើយ​នោះ​ទេ។ ពិភាក្សា​នូវ​របៀប​ស្រួលៗដែល​​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​​ជួយ​យើង​មក​ទាន់​ពេល​សំរាប់​សកម្មភាព​ទាំង​ឡាយ​ខាង​វិញ្ញាណ។—សូម​មើល​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​១៩៩០ ទំព័រ​២៩។

២០ នាទី: «មាន​ចិត្ត​សប្បាយ​រីករាយ​ជា​លទ្ធផល!»។b ក្នុង​វគ្គ​ទី​មួយ ឲ្យ​បងប្អូន​ប្រាប់​យ៉ាង​ខ្លី​អំពី​អារម្មណ៍​របស់​គេ​ស្តី​ពី​វីដេអូ​ពួក​យុវជន​សួរ​ថា៖ តើ​ខ្ញុំ​អាច​រក​មិត្តភក្ដិ​ពិត​ប្រាកដ​បាន​យ៉ាង​ដូច​ម្ដេច? ភ្លាម​នោះ​ចាប់​ផ្ដើម​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​នូវ​សំនួរ​និ​មួយៗក្នុង​វគ្គ​២​-​៧។ ក្នុង​ខែ​មិថុនា យើង​នឹង​ទស្សនា​វីដេអូ​ភាតរភាព​របស់​បងប្អូន​យើង។

ចំរៀង​លេខ​១៩១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៩ ខែ​មេសា

ចំរៀង​លេខ​១៦២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​អំពី​កិច្ច​ផ្សាយ។

១៥ នាទី: «កិច្ចការ​ផ្សព្វផ្សាយ​នូវ​សារ​ព្រះ​រាជាណាចក្រ​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន!»។c អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​បញ្ជាក់​របៀប​ខ​គម្ពីរ​ទាក់ទង​នឹង​ប្រធាន។

២០ នាទី: «ពរ​នៃ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន»។ សុន្ទរកថា​ថ្លែង​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់ ដែល​​ថ្លែង​ឡើង​យ៉ាង​កក់ក្ដៅ​និង​លើក​ទឹក​ចិត្ត​ផង ដោយ​​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០០១ ទំព័រ​២៧​-​៣០។

ចំរៀង​លេខ​២៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​ឧសភា

ចំរៀង​លេខ​១៤១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១០ នាទី: ការ​ពិគ្រោះ​នូវ​អត្ថបទ​«ចូរ​ទទួល​ប្រយោជន៍​ពី​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក!​ជា​បន្ត​កុំ​ខាន»។

២៥ នាទី: «តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ក្រុម​គ្រួសារ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​បាន?»។d ក្រោយ​បាន​ពិគ្រោះ​អត្ថបទ​នេះ សូម​រៀប​រាប់​នូវ​បទ​ពិសោធន៍​ពី​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​១៩៩៩ ទំព័រ​៨​-​១១។

ចំរៀង​លេខ​១៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក