បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០២ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០២ ទំ. ៧

សេចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​អ្នក​ត្រឡប់​ទៅ​ជួប​គេ ហើយ​គេ​បង្ហាញ​ចំណាប់​អារម្មណ៍ សូម​ស្នើ​ឲ្យ​អ្នក​ត្រឡប់​វិញ​ទៅ​រាល់​ខែ​នឹង​យក​ទស្សនាវដ្ដី​ជូន​គាត់។ សូម​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ ដោយ​​ខំ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គេ។ មិថុនា: សៀវភៅ​ស្តើង​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? ឬ​ក៏​សៀវភៅ​ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច។ បើ​ម្ចាស់​ផ្ទះ​មាន​ប្រកាសនវត្ថុ​ទាំង​នេះ​រួច​ហើយ សូម​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​ណា​ដែល​​ក្រុមជំនុំ​នៅ​មាន។ កក្កដា: សៀវភៅ​ស្តើង​ណា​ដែល​​មាន​៣២​ទំព័រ​ដែល​​ក្រុមជំនុំ​នៅ​មាន ដូច​ជា: តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍ «មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី» រដ្ឋាភិបាល​ដែល​​នឹង​នាំ​មក​នូវ​ទី​មនោ​រម តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ?

◼ ការិយាល័យ​សាខា​ត្រូវ​មាន​លេខ​ទូរស័ព្ទ​និង​អា​ស័យដ្ឋាន​ថ្មីៗរបស់​ប្រធាន​ត្រួត​ពិនិត្យ​និង​លេខា​ក្រុមជំនុំ។ ប្រសិន​ណា​លេខ​ទូរស័ព្ទ​ឬ​អា​ស័យដ្ឋាន​ផ្លាស់ប្ដូរ​នោះ គណៈ​កម្មាធិការ​កិច្ច​បំរើ​ក្រុមជំនុំ​ត្រូវ​បំពេញ​និង​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ(S-29) ជា​ប័ណ្ណ​ផ្លាស់ប្ដូរ​អា​ស័យដ្ឋាន​របស់​ប្រធាន​ត្រួត​ពិនិត្យ/លេខា រួច​បញ្ជូន​ទៅ​ការិយាល័យ​សាខា​ឲ្យ​យ៉ាង​ឆាប់​បំផុត។ នេះ​រួម​បញ្ចូល​ការ​ផ្លាស់ប្ដូរ​ក្នុង​លេខ​តំបន់​ផង​ដែរ។ គឺ​ចាំបាច់​ឲ្យ​សមាគម​យើង​រក្សា​ទុក​បញ្ជី​ឲ្យ​ទាន់​ពេល​នេះ អំពី​អា​ស័យដ្ឋាន​និង​លេខ​ទូរស័ព្ទ​នៃ​ប្រធាន​ត្រួត​ពិនិត្យ​នានា និង​លេខា​ផង​ដែរ។ បើ​មាន​ការ​ផ្លាស់ប្ដូរ​ពេល​ណា​ក៏​ដោយ​ លេខា​គួរ​តែ​បំពេញ​និង​ផ្ញើ​នូវ​ប័ណ្ណ​ផ្លាស់ប្ដូរ​អា​ស័យដ្ឋាន​របស់​ប្រធាន​ត្រួត​ពិនិត្យ​ឬ​លេខា (S-29) ទៅ​សមាគម​យើង​ឲ្យ​បាន​ឆាប់​បំផុត។ នេះ​ក៏​រួម​បញ្ចូល​ការ​ផ្លាស់ប្ដូរ​ណា​ខាង​លេខ​សម្គាល់​តំបន់។

◼ ស្មៀន​ក្រុមជំនុំ​នានា​គួរ​ទុក​ឲ្យ​មាន​បញ្ជី​មួយ​ចំនួន​គ្រប់គ្រាន់​នៃ​បញ្ជី​និ​មួយៗដូច​ត​ទៅ​នេះ គឺ​បញ្ជី​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល (S-205) និង​បញ្ជី​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ (S-205​b)។ គឺ​អាច​ស្នើ​សុំ​បញ្ជី​ទាំង​នេះ​តាម​រយៈ​បញ្ជី​សុំ​ប្រកាសនវត្ថុ (S-14)។ សូម​ទុក​ឲ្យ​មាន​មួយ​ចំនួន​គ្រប់គ្រាន់​យ៉ាង​ហោច​ណាស់​សំរាប់​មួយ​ឆ្នាំ​។ សូម​មើល​មួយ​សារ​ទៀត​នូវ​បញ្ជី​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល ដើម្បី​​ប្រាកដ​ថា បាន​ត្រូវ​បំពេញ​ទាំង​ស្រុង។ ប្រសិន​បើ​អ្នក​ចុះ​ឈ្មោះ​មិន​អាច​ចាំ​ថ្ងៃ​ខែ​ឆ្នាំ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​គេ គេ​ត្រូវ​ស្មាន​អំពី​ថ្ងៃ​ខែ​ឆ្នាំ​នោះ ហើយ​កត់​កំណត់​មួយ​នោះ។

◼ នៅ​ពេល​ដែល​​យើង​រៀប​គម្រោង​ធ្វើ​ដំណើរ​ដើរ​លេង​ប្រទេស​ផ្សេង​នោះ រួម​ទាំង​ការ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុមជំនុំ សន្និបាត​តាម​មណ្ឌល ឬ​មហា​សន្និបាត​តាម​តំបន់ នោះ​ការ​សុំ​ពត៌​មាន​អំពី​ថ្ងៃ​ខែ វេលា​ម៉ោង និង​ទី​កន្លែង​នានា ត្រូវ​ផ្ញើ​ទៅ​ការិយាល័យ​សាខា​ដែល​​ទទួល​ខុស​ត្រូវ​កិច្ចការ​នៅ​ប្រទេស​នោះ។ មាន​បញ្ជី​អា​ស័យដ្ឋាន​នានា​នៅ​ទំព័រ​ចុង​ក្រោយ​នៃ​សៀវភៅ​ប្រចាំ​ឆ្នាំ។

◼ ប្រកាសនវត្ថុ​ថ្មី:

លិបិក្រម​ប្រកាសនវត្ថុ​ប៉មយាម ឆ្នាំ​២០០១—ភាសា​អង់គ្លេស

◼ កាសែត​វីដេអូ​ថ្មី:

កាសែត​វីដេអូ—ការ​ព្រមាន​សំរាប់​សម័យ​យើង​នេះ—ភាសា​អង់គ្លេស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក