ការសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
ការសើរើឡើងវិញដោយមិនមើលសៀវភៅ ហើយទាក់ទងពត៌មានដែលបានរៀនតាមរយៈសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងកំឡុងសប្ដាហ៍ចាប់ពីថ្ងៃទី៧ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០០២។ សូមកត់លើក្រដាសមួយសន្លឹកផ្សេង នូវចម្លើយចំពោះសំនួរទាំងប៉ុន្មានដែលអ្នកអាចឆ្លើយបាន ក្នុងកំណត់ពេលនោះ។
[សូមកត់សម្គាល់៖ ក្នុងកំឡុងពេលសរសេរសើរើឡើងវិញនេះ មានតែព្រះគម្ពីរដែលអាចយកមកប្រើ ដើម្បីនឹងឆ្លើយសំនួរនានា។ ឯកសារយោងដែលមានបន្ទាប់ពីសំនួរនិមួយៗ នោះសំរាប់ឲ្យអ្នកស្រាវជ្រាវផ្ទាល់ខ្លួន។ ប្រហែលជាមិនមានទំព័រនិងវគ្គលេខទាំងអស់ទេ កាលដែលសំដៅទៅលើទស្សនាវដ្ដីប៉មយាម។]
សូមឆ្លើយសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ ពិតឬមិនពិត:
១. នៅសាស្ដា ២:២ សាឡូម៉ូនចង់បញ្ជាក់ថា យើងមិនត្រូវសើចសប្បាយសោះឡើយ។ [១, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៧ ១៥/៩ ទំព័រ២៤ វគ្គ៥]
២. សៀវភៅសាស្ដា មិនមែនជាសៀវភៅទុទិដ្ឋិនិយមទេ តែសៀវភៅសាស្ដាពោរពេញទៅដោយប្រាជ្ញាពីព្រះ ហើយបញ្ជាក់នូវអន្តរាយដែលមកពីការប្រព្រឹត្តដោយមិនអើពើចំពោះព្រះ។ [២, si ទំព័រ១១៤ វគ្គ១៥]
៣. នៅអេសាយ ១:៧ ព្យាការីអេសាយសំដៅទៅលើការបំផ្លាញចោលស្រុកយូដាក្នុងរជ្ជកាលស្តេចអ័ហាស។ [៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល ip–1–E ទំព័រ១៧ វគ្គ១៦]
៤. ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›គឺជា«អ្នកបំរើ»ដែលព្រះយេហូវ៉ាមានបន្ទូលថា ទ្រង់នឹងចាត់មកដើម្បីសម្ដែងឲ្យ«គ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្ដិធម៌»។ (អេសា. ៤២:១-៣) [៦, w៩៨ ១/១១ ទំព័រ៥ វគ្គ១, ៣]
៥. ការ«ថ្វាយកិត្ដិនាមដល់ព្រះយេហូវ៉ា»យ៉ាងសទ្ធាដោយធនធានរបស់យើង ដូចជា ពេលវេលា បំនិន កម្លាំង និងទ្រព្យសម្បត្ដិរបស់យើង នោះនាំមកនូវពរខាងវិញ្ញាណជាបរិបូរពីព្រះយេហូវ៉ា។ (សុ. ៣:៩, ១០) [៧, wE០០ ១៥/១ ទំព័រ២៥ វគ្គ១]
៦. សព្វថ្ងៃនេះ ‹កិច្ចការយ៉ាងប្លែក›ដែលត្រូវទាយនៅអេសាយ ២៨:២១ សំដៅទៅលើការបំផ្លាញសាសន៍ទាំងឡាយចោលនៅអើម៉ាគេដូន។ [៨, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល ip–1–E ទំព័រ២៩៥ វគ្គ១៦; ទំព័រ៣០១ វគ្គ២៨]
៧. ដូចអ្វីដែលម៉ាថាយ ២៤:៣៨, ៣៩ ចែងនោះ ការស៊ីផឹកនិងសកម្មភាពផ្សេងទៀតរបស់មនុស្សជាតិ ជាហេតុធ្វើឲ្យមនុស្សនៅសម័យលោកណូអេត្រូវបំផ្លាញចោលដោយទឹកជំនន់។ [១១, w០០ ១/៥ ទំព័រ៦ វគ្គ៧]
៨. ព្រះយេហូវ៉ាតែងតែយល់ព្រមជានិច្ចនឹងសំណូមពររបស់អ្នកដែលបំរើទ្រង់ដោយចិត្តរាបទាបនិងមិនសួនតួនោះ។ [១២, w០០ ១/៦ ទំព័រ៤ វគ្គ៣]
៩. «អស់ទាំងសាសន៍»ដែលត្រូវរៀបរាប់នៅអេសាយ ៦០:៣ សំដៅទៅលើប្រទេសមួយៗដែលបានចូលមកក្នុងពន្លឺរបស់ព្រះ។ [១៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w០០ ១/៤ ទំព័រ១២ វគ្គ៤]
១០. ព្រះយេហូវ៉ាបាន‹ញែកយេរេមាជាបរិសុទ្ធ›មុនគាត់កើតមក ក្នុងន័យថាទ្រង់បានកំណត់វាសនារបស់គាត់រួចទៅហើយ។ (យេ. ១:៥) [១៥, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១/៤ ទំព័រ១០ វគ្គ២]
សូមឆ្លើយសំនួរនានាដូចតទៅនេះ:
១១. នៅសាស្ដា ១១:១ តើពាក្យថា«បោះនំប៉័ង»មានន័យអ្វី? [២, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៧ ១៥/៩ ទំព័រ២៥ វគ្គ១១]
១២. នៅអេសាយ ៦:៨ ក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយ តើព្រះយេហូវ៉ាសំដៅទៅលើអ្នកណា ពេលទ្រង់មានបន្ទូលថា៖ «យើង»? [៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល ip–1–E ទំព័រ៩៣-៩៤ វគ្គ១៣]
១៣. តើ«ពន្លឺយ៉ាងធំ»បានភ្លឺចេញពីស្រុកកាលីឡេយ៉ាងដូចម្ដេច ដើម្បីសម្រេចតាមទំនាយនៅអេសាយ ៩:២? [៥, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល ip–1–E ទំព័រ១២៦ វគ្គ១៧]
១៤. តើអ្វីនៅសព្វថ្ងៃនេះ អាចត្រូវប្រៀបទៅនឹងការរលំនៃទីក្រុងបាប៊ីឡូននៅឆ្នាំ៥៣៩ មុនស.យ. និងក្រោយមកមានការកំទេចចោលទីក្រុងនោះ? (អេសា. ១៣:១៩, ២០; ១៤:២២, ២៣) [៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល ip–1–E ទំព័រ១៨៨ វគ្គ៣០-៣១]
១៥. តើយ៉ាងដូចម្ដេចដែល‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›បានបំរើជា«អ្នកល្បាត»ដូចនៅអេសាយ ២១:៦? (ម៉ាថ. ២៤:៤៥) [៧, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល ip–1–E ទំព័រ២២១-២២២ វគ្គ១១]
១៦. តើយើងត្រូវធ្វើអ្វីដើម្បីឈ្នះលើចិត្តច្រឡោត? [១០, w៩៩ ១/២ ទំព័រ៦ វគ្គ៣]
១៧. នៅអេសាយ ៤៣:៩ តើព្រះយេហូវ៉ាល្បងព្រះរបស់សាសន៍ទាំងឡាយឲ្យធ្វើអ្វី? [១១, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១/២ ទំព័រ១៦ វគ្គ៣]
១៨. តើដូចម្ដេចដែលជើងរបស់អ្នកដែលប្រកាសប្រាប់ដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះគឺ«ល្អណាស់»? (អេសា. ៥២:៧) [១២, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៧ ១៥/៤ ទំព័រ២៧ វគ្គ៦]
១៩. តើឃ្លាដែលថា «ដោយនូវព្រះនាមព្រះយេស៊ូ» មានន័យអ្វី? (កិច្ច. ២:៣៨) [១៣, w៩៩ ១/៣ ទំព័រ៤ វគ្គ៧, ៨]
២០. តើអ្នកដែល‹ដើរតាមផ្លូវព្រះយេហូវ៉ា›ត្រូវធ្វើអ្វី? (យេ. ៧:២៣) [១៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៩ ១៥/៨ ទំព័រ២៩ វគ្គ៦]
សូមរកពាក្យឬក៏ឃ្លាណាដែលត្រូវការ ដើម្បីបំពេញសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២១. «ចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងដៃស្ដាំ»ក្នុងន័យថា «ដៃស្ដាំ»បញ្ជាក់អំពីអ្វីដែល _________________________ ។ ដូច្នេះ នេះបញ្ជាក់ថា _________________________ របស់មនុស្សប្រាជ្ញរមែងជំរុញឲ្យគាត់ធ្វើអ្វីដ៏ល្អ។ (សាស. ១០:២; ម៉ាថ. ២៥:៣៣) [២, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៧ ១៥/៩ ទំព័រ២៥ វគ្គ៨]
២២. សៀវភៅបទចំរៀងសាឡូម៉ូនជួយបង្រៀនអំពី _________________________ និង _________________________ ចំពោះគោលការណ៍របស់ព្រះ។ [៣, si ទំព័រ១១៧ វគ្គ១៦]
២៣. អ្នកដែលបំផ្លាញគេ ដែលរៀបរាប់នៅអេសាយ ៣៣:១ គឺជា _________________________ ដែលនឹងត្រូវវិនាសនៅឆ្នាំ៦៣២ មុនស.យ. ព្រមទាំងចោលរបឹបដ៏សម្បើមសំរាប់អ្នកនៅស្រុក _________________________ ដែលបាន«ប្រមូលទុក ដូចជាចង្រិត»។ (អេសា. ៣៣:៤) [៩, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល ip–1–E ទំព័រ៣៤៣ វគ្គ៤; ទំព័រ៣៤៥ វគ្គ៦]
២៤. ការប្រៀបធៀបអេសាយ ៥៤:១ និងកាឡាទី ៤:២៦, ២៧ បញ្ជាក់ថា «ស្ត្រីអារ»ជាតំណាង« _________________________ » ហើយ«ស្ត្រី ដែលមានប្ដី» ជាតំណាង _________________________ ។ [១៣, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៥ ១/១១ ទំព័រ១៣ វគ្គ៨]
២៥. ក្រុមគ្រួសារគឺជាការរៀបចំរបស់ _________________________ ផ្ទាល់ និងទ្រង់បានផ្ដល់ការណែនាំដ៏សំខាន់សំរាប់ក្រុមគ្រួសារតាមរយៈ _________________________ ។ (លោក. ១:២៧, ២៨; កូល. ៣:១៨-២១) [១៦, w៩៩ ១/៤ ទំព័រ៣ វគ្គ៤]
សូមរើសរកចម្លើយមួយណាដែលត្រឹមត្រូវ ក្នុងសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២៦. បើសិនជាការថ្វាយបង្គំរបស់យើងនឹងគាប់ព្រះហឫទ័យរបស់ព្រះ ការថ្វាយបង្គំនោះត្រូវមានមូលដ្ឋានទៅលើ(ជំនឿលើព្រះ; ការរិះគិតផ្នែកទស្សនវិជ្ជា; សេចក្ដីពិត)។ (យ៉ូហាន ៤:២៣) [៨, w៩៩ ១/១ ទំព័រ៤ វគ្គ១]
២៧. ព្រះមេស្ស៊ីមានឋានន្តរជា«ព្រះវរបិតាដ៏គង់នៅអស់កល្ប» ដោយព្រោះទ្រង់មានអំណាចជាស្តេច ដើម្បីប្រទានដល់មនុស្សជាតិនូវ (កម្លាំងខាងវិញ្ញាណ; ជីវិតអមតៈនៅស្ថានសួគ៌; លទ្ធភាពទទួលជីវិតជារៀងរហូតនៅលើផែនដី)។ (អេសា. ៩:៦; យ៉ូន. ១១:២៥, ២៦) [៥, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល ip–1–E ទំព័រ១៣១ វគ្គ២៦]
២៨. ក្នុងការសម្រេចទំនាយនៅអេសាយ ៦៦:៧ នៅសម័យយើងនេះ នោះ«កូនប្រុស»ដែលបានសម្រាលមកនោះ តំណាង (ព្រះយេស៊ូគ្រីស្ទ; ព្រះរាជាណាចក្រនៃព្រះមេស្ស៊ី; សាសន៍ថ្មីខាងវិញ្ញាណនៅឆ្នាំ១៩១៩)។ [១៤, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៥ ១/៤ ទំព័រ១៤ វគ្គ៣]
២៩. អយុត្ដិធម៌នឹងត្រូវបំបាត់ចោលដោយ (មនុស្សទាំងអស់គ្នាប្ដូរសាសនា; ការសោយរាជ្យរបស់ព្រះគ្រីស្ទទៅលើផែនដី; អ្នកនយោបាយដែលមានចិត្តស្មោះ)។ [៦, w៩៨ ១/១១ ទំព័រ៦ វគ្គ៨]
៣០. ក្នុងការសម្រេចទំនាយនៅយេរេមា ៧:២៨ នៅសម័យយើងនេះ នោះ«សាសន៍ដែលមិនបានស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា»ជាតំណាង (បាប៊ីឡូនដ៏ធំ; ពិភពគ្រីស្ទសាសនា; មហាអំណាចទីប្រាំពីរ)។ [១៦, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១/៤ ទំព័រ១៨ វគ្គ១០]
សូមរកផ្ទឹមបទគម្ពីរនានា ជាមួយនឹងសេចក្ដីនិមួយៗដូចតទៅនេះ:
សុ. ២៤:១៦; សាស. ៣:១១; អេសា. ៤០:៨; រ៉ូម ១០:១៥; យ៉ូន. ១៧:១៧
៣១. របៀបដែលកិច្ចការនានារបស់ព្រះនឹងជាប់ទាក់ទងគោលបំណងរបស់ទ្រង់នោះ នឹងត្រូវសម្ដែងឲ្យយល់តាមត្រូវពេល។ [១, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៧ ១៥/៩ ទំព័រ២៤ វគ្គ៨]
៣២. សេរីភាពដែលបានមកពីសេចក្ដីពិត គឺមកពីព្រះបន្ទូលរបស់ព្រះ។ [៨, w៩៩ ១/១ ទំព័រ៦ វគ្គ២]
៣៣. ទោះជាមនុស្សមិនអាចបញ្ចៀសបញ្ហាទាំងអស់ក៏ដោយ តែអ្នកដែលគោរពព្រះមិនចុះចាញ់ក្នុងការព្យាយាមធ្វើល្អឡើយ។ [៩, wE០០ ១/២ ទំព័រ៥ វគ្គ១]
៣៤. គ្មានអ្វីដែលអាចរារាំងឬក៏ធ្វើឲ្យព្រះបន្ទូលនិងគោលបំណងរបស់ព្រះមិនឲ្យសម្រេចបាននោះទេ។ [១០, អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល ip–1–E ទំព័រ៤០១-៤០២ វគ្គ១០]
៣៥. បណ្ដាសាវ័ករបស់ព្រះយេស៊ូបានប្រើទំនាយរបស់អេសាយដោយអនុវត្តទំនាយនោះទៅលើកិច្ចផ្សព្វផ្សាយ។ [១៤, si ទំព័រ១២៣ វគ្គ៣៧]