-
មនុស្សច្រើនថាគេមានសេចក្ដីជំនឿទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មីនា
-
-
តូចជាងគេក៏មានវិហារភិន្ដាកុសតាលមួយដែរ។ ទន្ទឹមគ្នានេះ អនុភាពខាងនយោបាយនៃវិហារបែបនេះគឺកើនកាន់តែខ្លាំងឡើង។ ឧទាហរណ៍ ក្នុងសភា និងសភាជាន់លើ មាន៣១កៅអីដែលត្រូវប្រើដោយសមាជិកវិហារទាំងប៉ុន្មាននេះ។
ព្រះយេស៊ូក៏ជាស្នូលនៃចលនាមួយខាងសាសនានៅប្រទេសសហរដ្ឋអាមេរិកដែរ។ អ្នកកាន់តាមនោះហៅខ្លួនជាអ្នកចាំពាក្យសន្យា។ ទស្សនាវដ្ដីថែមបានរាយការណ៍នៅឆ្នាំ១៩៩៧ថា អ្នកដែលចូលរួមប្រជុំរបស់ពួកគេបានរីកចំរើនពី៤.២០០នាក់នៅឆ្នាំ១៩៩១ ដល់១លាន១សែននាក់នៅឆ្នាំ១៩៩៦។ ចំរៀងសាសនាមួយរបស់គេមានទំនុកថា៖ «ឱ ជ័យជំនះក្នុងព្រះយេស៊ូ អ្នកសង្គ្រោះខ្ញុំជានិច្ច»។
ក៏ប៉ុន្តែ មតិទាំងអស់ដែលបានត្រូវផ្ដើមដោយព្រះនាមព្រះយេស៊ូមិនសុទ្ធតែល្អទេ។ សង្គ្រាមបានត្រូវបង្កឡើងជារឿយៗ ដោយប្រើព្រះនាមព្រះយេស៊ូជាខែល។ សាសន៍យូដាបានត្រូវគេសម្លាប់រង្គាល អ្នកដែលមិនជឿបានត្រូវគេកាប់សម្លាប់ អ្នកដែលជំទាស់បានត្រូវគេកាប់បណ្ដាច់ហើយដុតទាំងរស់ជាប់សសរ។ ទាំងអស់នេះគឺក្នុងព្រះនាមព្រះយេស៊ូ។ ហើយនៅពេលថ្មីៗនេះ ការយកសាសនាជាជំនួញបានទៅជាល្បីល្បាញ។ អ្វីទាំងអស់នេះគឺជាការប្រើព្រះនាមព្រះយេស៊ូ ហើយអ្វីដែលព្រះនាមនោះតំណាង ដោយរបៀបមួយដែលអាក្រក់ជួជាតិហើយដែលគួរខ្ពើម!
បន្ថែមទៅទៀត នេះលើកឲ្យមានសំនួរខ្លះៗដែលទាក់ទងនឹងរឿងនេះ៖ តើការជឿលើព្រះនាមព្រះយេស៊ូចូលរួមអ្វីខ្លះ? ហើយ តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះរឿងនេះ? អត្ថបទបន្ទាប់នឹងផ្ដល់ចម្លើយសំរាប់សំនួរទាំងនោះ។
-
-
ព្រះនាមដែលនាំទៅដល់សេចក្ដីជំនឿពិតទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ មីនា
-
-
ព្រះនាមដែលនាំទៅដល់សេចក្ដីជំនឿពិត
ស្ត្រីម្នាក់បានប្រាប់ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ថា៖ «ពួកអ្នកមិនជឿលើព្រះយេស៊ូហើយព្រះលោហិតដែលលោះបាបរបស់ទ្រង់ទេ»។ បុរសម្នាក់បានបន្ថែមពាក្យថា៖ «ពួកអ្នកហៅខ្លួនជាស្មរបន្ទាល់ព្រះយេហូវ៉ា ក៏ប៉ុន្តែខ្ញុំជាស្មរបន្ទាល់របស់ព្រះយេស៊ូ»។
ទស្សនៈដែលថាពួកស្មរបន្ទាល់ព្រះយេហូវ៉ាមិនជឿលើព្រះយេស៊ូ ឬក៏ពួកគេមិនឲ្យទ្រង់មានភាពលយចេញគ្រប់គ្រាន់ គឺជាទស្សនៈមួយដ៏ធម្មតា។ ក៏ប៉ុន្តែ តើហេតុការណ៍ពិតប្រាកដជាអ្វីទៅ?
គឺជាពិតដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងខ្លាំង អំពីព្រះនាមរបស់ព្រះយេហូវ៉ា។a ស្មរបន្ទាល់ម្នាក់នៅប្រទេសប្រេហ្ស៊ីល ឈ្មោះអ៊ីថាម៉ា នឹកចាំថា៖ «ពេលដែលមានការផ្លាស់ប្ដូរក្នុងជីវិតខ្ញុំ គឺនៅពេលខ្ញុំបានដឹងអំពីព្រះនាមរបស់ព្រះ។ នៅពេលខ្ញុំអានព្រះនាមនោះលើកទីដំបូង គឺដូចជាខ្ញុំបានភ្ញាក់ពីការដេកលក់អីចឹង។ ព្រះនាមយេហូវ៉ាបានអង្រួនដាស់ខ្ញុំ ហើយបានជំរុញចិត្តខ្ញុំទៀត។ នាមនោះបានជ្រាបដល់ទីជំរៅនៃព្រលឹងខ្ញុំ»។ យ៉ាងណាក៏ដោយ គាត់បាននិយាយបន្ថែមថា៖ «ចិត្តខ្ញុំពោរពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះព្រះយេស៊ូផងដែរ»។
អ្វីដែលព្រះនាមព្រះយេស៊ូតំណាង
«ក្នុងព្រះនាមព្រះយេស៊ូ» ហើយពាក្យពេចន៍ស្រដៀងនេះ អាចត្រូវរកឃើញទូទាំងបទគម្ពីរគ្រីស្ទានភាសាក្រិក ឬក៏«សញ្ញាថ្មី»។ តាមការពិត ពាក្យ«នាម»ដែលសំដៅទៅលើតួនាទីរបស់ព្រះយេស៊ូ មានជាង៨០ដង ដែល៣០ដងនោះ គឺក្នុងសៀវភៅកិច្ចការតែប៉ុណ្ណោះ។ ពួកគ្រីស្ទាននៅសតវត្សទីមួយបានធ្វើបុណ្យជ្រមុជទឹកឲ្យគេ ដោយព្រះនាមព្រះយេស៊ូ បានបង្រៀនដោយព្រះនាមទ្រង់ បានអំពាវនាវព្រះនាមទ្រង់ បានរងទុក្ខដើម្បីព្រះនាមទ្រង់ ហើយបានលើកដំកើងព្រះនាមទ្រង់ដែរ។—កិច្ចការ ២:៣៨; ៣:១៦; ៥:២៨; ៩:១៤, ១៦; ១៩:១៧
យោងទៅតាមវចនានុក្រមព្រះគម្ពីរមួយ ពាក្យភាសាក្រិកដែលមានន័យថា«នាម» ច្រើនតែត្រូវប្រើក្នុងព្រះគម្ពីរ«សំរាប់អ្វីទាំងអស់ដែលនាមមួយរួមបញ្ចូល នៃអំណាច លក្ខណៈសម្បត្ដិ ឋានៈ ភាពសម្បើម ឥទ្ធិពល ភាពល្អប្រសើរ។ល។ សព្វសារពើដែលនាមនោះសំដៅ»។ ដូច្នេះ ព្រះនាមយេស៊ូ តំណាងអំណាចដ៏សម្បើមនិងទូលំទូលាយ ដែលព្រះយេហូវ៉ាបានប្រទានឲ្យទ្រង់។ ព្រះយេស៊ូអង្គទ្រង់ផ្ទាល់បានមានប្រសាសន៍ថា៖
-