បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០២ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​ឧសភា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មិថុនា
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០២ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​ឧសភា

ចំរៀង​លេខ​៣៧

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ឲ្យ​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មិថុនា។ សូម​ប្រើ​ពាក្យ​សំដី​ដែល​​អាច​រារាំង​ការ​សន្ទនា​ត្រង់​ចំណុច «ខ្ញុំ​មាន​ការ​រវល់»។—សូម​មើល​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​១១​-​១២។

៣០ នាទី: «របៀប​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ដោយ​​ប្រើ​សៀវភៅ​ចំណេះ»។ ស្រង់​សេចក្ដី​ពី​វគ្គ​១​-​២​សំរាប់​ពាក្យ​ផ្ដើម។ ពិគ្រោះ​វគ្គ​៣​-​១៣​ដោយ​​សំនួរ​និង​ចម្លើយ។ សូម​ធ្វើ​ការ​សម្ដែង​មួយ​អំពី​ការ​សិក្សា​ព្រះ​គម្ពីរ។ បង្ហាញ​នូវ​របៀប​បង្ហាត់​បង្រៀន​សិស្ស​ឲ្យ​ចេះ​រៀបចំ​មេ​រៀន ដោយ​​គូស​ចំណាំ​ពាក្យ​ឬ​ឃ្លា​ណា​ដែល​​ឆ្លើយ​យ៉ាង​ចំ​បំផុត​នូវ​សំនួរ​ខាង​ក្រោម។ យើង​នឹង​ពិភាក្សា​វគ្គ​ដែល​​សល់​ក្នុង​សន្លឹក​បន្ថែម​ជា​បន្ត​នៅ​ឯ​កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​សប្ដាហ៍​ក្រោយ។

ចំរៀង​លេខ​១១៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​ឧសភា

ចំរៀង​លេខ​១៣

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ មើល​ប្រអប់​សំនួរ។

៣០ នាទី: «របៀប​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ដោយ​​ប្រើ​សៀវភៅ​ចំណេះ»។ ការ​ពិគ្រោះ​វគ្គ​១៤​-​២៦ ជា​មួយ​ពួក​អ្នក​ស្ដាប់។ ក្នុង​កំឡុង​ពេល​ពិគ្រោះ​វគ្គ​១៤​-​១៦ សូម​ធ្វើ​ការ​សម្ដែង​មួយ​ដែល​​បង្ហាញ​អំពី​អ្វី​ដែល​​យើង​អាច​និយាយ​ដើម្បី​​លើក​ទឹក​ចិត្ត​សិស្ស​សិក្សា​ព្រះ​គម្ពីរ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​សាធារណៈ និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម។ សូម​រៀបចំ​ជា​មុន​នូវ​បទពិសោធន៍​ខ្លះៗតាម​តំបន់ របស់​ពួក​អ្នក​ដែល​​កំពុង​តែ​ដឹក​នាំ​ការ​សិក្សា​ក្នុង​សៀវភៅ​ចំណេះ។ ពួក​គេ​អាច​រៀប​រាប់​យ៉ាង​វិជ្ជមាន​អំពី​របៀប​ដែល​​គេ​បាន​អនុវត្ត​តាម​យោបល់​ក្នុង​សន្លឹក​បន្ថែម​នេះ ហើយ​យោបល់​ក្នុង​នោះ​ជួយ​គេ​យ៉ាង​ណា​ក្នុង​ការ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ឲ្យ​បាន​រីក​ចំរើន​ច្រើន​ជាង​។ សូម​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​រក្សា​ទុក​សន្លឹក​បន្ថែម​នេះ និង​មើល​វា​សារ​ឡើង​វិញ​ជា​រៀង​រាល់​ដង​ដែល​​គេ​ចាប់​ផ្ដើម​ការ​សិក្សា​ថ្មី។

ចំរៀង​លេខ​១៦៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​ឧសភា

ចំរៀង​លេខ​២០៨

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​ឧសភា។ ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨ និង​ឲ្យ​អ្នក​ផ្សាយ​វ័យ​ចាស់​ម្នាក់​ធ្វើ​ការ​សម្ដែង​ពី​របៀប​ផ្ដល់​ឲ្យ​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មិថុនា។ ក្រោយ​ពី​ការ​សម្ដែង​នោះ សូម​លើក​បញ្ជាក់​ពី​ការ​ងាយ​ស្រួល​ឲ្យ​យើង​ប្រើ​ខ​គម្ពីរ​មួយ​ពេល​ផ្សព្វផ្សាយ​នោះ។

១៨ នាទី: «ចូរ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។a នេះ​រួម​បញ្ចូល​ការ​សម្ដែង​មួយ​ដែល​​បង្ហាញ​នូវ​ទិដ្ឋភាព​ពិតៗ តាម​យោបល់​ក្នុង​វគ្គ​ទី៤។ សូម​ធ្វើ​ការ​សម្ដែង​មួយ​ទៀត​អំពី​ពាក្យ​ផ្សាយ​ណា​ដែល​​មាន​ប្រ​សិទ្ធិ​ភាព ដែល​​ធ្លាប់​ប្រើ​តាម​តំបន់​ដើម្បី​​លើក​ទឹក​ចិត្ត ឬ​សំរាល​ទុក្ខ​មនុស្ស​ដែល​​ធ្លាក់​ទឹក​ចិត្ត ដោយសារ​ស្ថានការណ៍​ពិភពលោក​នា​ពេល​ថ្មីៗនេះ។ អាច​មាន​ការ​រៀប​រាប់​បទពិសោធន៍​ខ្លី​មួយ​ក៏​បាន។ សុំ​ពួក​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​នូវ​ហេតុ​ដែល​​គេ​គិត​ថា ការ​ប្រើ​ព្រះ​គម្ពីរ​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​បន្ទាល់​មាន​ប្រ​សិទ្ធិ​ភាព​ច្រើន​ជាង​។

១៥ នាទី: ទស្សនៈ​ពី​ព្រះ​គម្ពីរ តើ​ជំនឿ​ពិត​ជា​អ្វី​ទៅ? សុន្ទរកថា​តាម​ព្រះ​គម្ពីរ​ដែល​​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០០០ ទំព័រ​ទី២៦​និង​២៧ (ជា​ភាសា​អង់គ្លេស)។ សូម​ជួយ​ពួក​អ្នក​ស្ដាប់​ឲ្យ​យល់​ដឹង​ថា ជំនឿ​ពិត​មាន​ប្រយោជន៍​មែន។

ចំរៀង​លេខ​៩៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មិថុនា

ចំរៀង​លេខ​១៧៨

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​រៀបចំ​ឲ្យ​ពួក​អ្នក​ផ្សាយ​រៀប​រាប់​អំពី​ពរ​ដែល​​មក​ពី​ការ​ចូល​រួម​កិច្ច​ផ្សាយ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ឬ​ពេញ​ពេល ក្នុង​កំឡុង​ខែ​មីនា ខែ​មេសា ឬ​ខែ​ឧសភា។

១៥ នាទី: «តើ​អ្នក​កំពុង​តែ​ប្រើ​សៀវភៅ​ស្តើង​តម្រូវ ដើម្បី​​ចាប់​ផ្ដើម​ការ​សិក្សា​ទេ?»។ ចាប់​ផ្ដើម​ដោយ​​មាន​អ្នក​ផ្សាយ​ម្នាក់​ដែល​​បាន​រៀបចំ​យ៉ាង​ល្អ ឲ្យ​ធ្វើ​ការ​សម្ដែង​មួយ​ពី​របៀប​ចាប់​ផ្ដើម​នូវ​ការ​សិក្សា​ដោយ​​ប្រើ​គំរូ​នៅ​ក្នុង​វគ្គ​ទី២។ រួច​មក សូម​បញ្ជាក់​នូវ​លក្ខណៈ​សំខាន់ៗនៃ​សៀវភៅ​ស្តើង​នោះ​និង​ពន្យល់​ថា សៀវភៅ​ស្តើង​នោះ​បាន​ត្រូវ​រៀបចំ​ដើម្បី​​ជួយ​ចាប់​ផ្ដើម​នូវ​ការ​សិក្សា។ សួរ​ពួក​អ្នក​ស្ដាប់​ថា តើ​ពួក​គេ​បាន​ជោគជ័យ​តាម​វិធី​ណា​ខ្លះ? បញ្ចប់​ដោយ​​ធ្វើ​ការ​សម្ដែង​ខាង​លើ​នេះ​ម្ដង​ទៀត។

១៥ នាទី: «ជំនឿ​របស់​យើង​ជំរុញ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ដ៏​ល្អ»។b ពេល​ពិគ្រោះ​វគ្គ​ទី២ សូម​សម្ភាសន៍​ស្មរបន្ទាល់​ដ៏​ខ្នះខ្នែង​ម្នាក់​យ៉ាង​ខ្លី។ ឲ្យ​អ្នក​ផ្សាយ​នោះ​ជួយ​ពន្យល់​ពី​របៀប​ដែល​​ការ​ធ្វើ​បន្ទាល់​ដល់​​អ្នក​ដទៃ ជា​វិធី​គាត់​បង្ហាញ​ជំនឿ​ខ្លួន ថែម​ទាំង​ពង្រឹង​ជំនឿ​របស់​ខ្លួន​ផង​ដែរ។

ចំរៀង​លេខ​៥៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក