កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែកក្កដា
ចំរៀងលេខ២០១
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៤ សូមបង្ហាញនូវរបៀបជូនទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា។ ក្នុងការសម្ដែងនោះ បង្ហាញរបៀបតបឆ្លើយពេលម្ចាស់ផ្ទះប្រើសំដីរារាំងការសន្ទនាថា«យើងជាគ្រីស្ទានស្រេចហើយ»។—សូមមើលសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១១
១៣ នាទី: «ចូរបំពេញតម្រូវការ»។a សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់។ ជួយអ្នកផ្សាយយល់ពីភាពចាំបាច់នៃការជួយសិស្សព្រះគម្ពីរទាំងអស់ឲ្យបំពេញខ្នាតតម្រាក្នុងព្រះគម្ពីរសំរាប់ការក្លាយជាអ្នកផ្សាយ។ លើកទឹកចិត្តអ្នកផ្សាយទាំងអស់ទុកសន្លឹកនេះនិងមើលនៅពេលដែលត្រូវការ។
២០ នាទី: «អំណរដែលបានមកពីកិច្ចបំរើពេញពេល»។b លើកទឹកចិត្តយុវជនទាំងឡាយឲ្យចុះឈ្មោះត្រួសត្រាយជំនួយក្នុងកំឡុងពេលវិស្សមកាលពីសាលារៀន។
ចំរៀងលេខ១៣៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែកក្កដា
ចំរៀងលេខ១៤៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: ហេតុល្អដែលយើងគួរប្រើព្រះគម្ពីរក្នុងកិច្ចបំរើផ្សាយ។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ ព្រះយេស៊ូបានស្គាល់បទគម្ពីរ និងបានលើកពីបទគម្ពីរជាញយៗពេលទ្រង់បង្រៀន។ (លូកា ២៤:២៧, ៤៤-៤៧) អ្វីដែលទ្រង់បង្រៀនមិនមែនមកពីគំនិតរបស់ទ្រង់ផ្ទាល់ឡើយ។ (យ៉ូហាន ៧:១៦-១៨) គឺជាការសំខាន់ដូចគ្នាដែលយើងប្រើព្រះបន្ទូលរបស់ព្រះនោះ។ ព្រះបន្ទូលរបស់ព្រះមានឥទ្ធិពលច្រើនជាងអ្វីណាដែលយើងនិយាយដោយខ្លួនឯង។ (យ៉ូហាន ១២:៤៩, ៥០; ហេ. ៤:១២) អ្នកដែលមានចិត្តស្មោះសត្រូវទាក់ទាញមកដោយសារការសម្រាលទុក្ខ និងសេចក្ដីសង្ឃឹមដែលមានក្នុងបទគម្ពីរ។ ចូរមានគោលដៅអានយ៉ាងហោចណាស់ខគម្ពីរមួយក្នុងពាក្យផ្សព្វផ្សាយរបស់អ្នក។ បង្ហាញថាពាក្យផ្សាយសំរាប់ទស្សនាវដ្ដីប្រចាំខែក៏មានបទគម្ពីរដែរ។ សុំបទពិសោធន៍របស់អ្នកស្ដាប់ស្តីអំពីរបៀបពួកគាត់បានប្រើព្រះគម្ពីរក្នុងកិច្ចផ្សាយ និងឥទ្ធិពលនេះបានមានមកលើគេផ្ទាល់និងអ្នកដែលគេបានជួបក្នុងកិច្ចផ្សាយ។
ចំរៀងលេខ២១៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែកក្កដា
ចំរៀងលេខ៤៧
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ការសម្ដែងដោយមាតាឬបិតាជាមួយកូនកំពុងតែផ្សព្វផ្សាយ។ ពួកគេបង្ហាញរបៀបប្រើយោបល់ទីពីរនៅទំព័រទី៤អំពីរបៀបជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា។ លើកទឹកចិត្តមាតាបិតាឲ្យបង្ហាត់បង្រៀនកូនរបស់ខ្លួនជាបណ្ដើរៗឲ្យរីកចំរើនក្នុងកិច្ចផ្សព្វផ្សាយ។
១៥ នាទី: «ចូរបំពេញសេចក្ដីត្រូវការខាងវិញ្ញាណរបស់ខ្លួន»។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់។ លើកបញ្ជាក់មូលហេតុដែលយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់ស្ដាប់នូវកម្មវិធីមហាសន្និបាត។ បញ្ជាក់នូវភាពចាំបាច់នៃការអនុវត្តតាមអ្វីដែលយើងរៀន មិនគ្រាន់តែស្ដាប់ប៉ុណ្ណោះទេ។ លើកទឹកចិត្តទាំងអស់គ្នាឲ្យកត់កំណត់។ សុំបងប្អូនប្រាប់ពីប្រយោជន៍ដែលពួកគាត់បានទទួលពីកម្មវិធីឆ្នាំមុន។
១៨ នាទី: «ការលើកទឹកចិត្តគ្នាទៅវិញទៅមកយ៉ាងពិសេស»។ សុន្ទរកថា។ ចូរបំផុសឲ្យមានចិត្តកតញ្ញូនិងចិត្តរំភើបចំពោះការចូលរួមមហាសន្និបាត។ លើកទឹកចិត្តទាំងអស់គ្នាឲ្យមានវត្តមានសំរាប់កម្មវិធីទាំងអស់ ចាប់ពីថ្ងៃសុក្ររហូតដល់រសៀលថ្ងៃអាទិត្យ។
ចំរៀងលេខ៦១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែកក្កដា
ចំរៀងលេខ៥៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ចូររំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយសំរាប់ខែកក្កដា។
១០ នាទី: «កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល»។ សុន្ទរកថា។ អានជូនថ្ងៃខែនៃសន្និបាតតាមមណ្ឌលបន្ទាប់។ លើកទឹកចិត្តទាំងអស់គ្នាដែលមានវត្តមានឲ្យស្ដាប់ដោយយកចិត្តទុកដាក់។ លើកទឹកចិត្តអ្នកផ្សាយមិនទាន់ជ្រមុជទឹកឲ្យគិតអំពីការបំពេញតម្រូវការ ដើម្បីទទួលបុណ្យជ្រមុជទឹក។ ខិតខំជាពិសេសដើម្បីអញ្ជើញសិស្សព្រះគម្ពីរ។
២៥ នាទី: «ចូររួបរួមជាមួយគ្នាដោយសាមគ្គីភាព»។c ពេលពិគ្រោះវគ្គ៣ រួមបញ្ចូលចំណុចពីទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ទំព័រ៩-១០ (ជាភាសាអង់គ្លេស)។ ក្នុងវគ្គទី៤ រួមបញ្ចូលចំណុចពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៥ ទំព័រ១៦-១៧ វគ្គ៤-៦
ចំរៀងលេខ៨១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែសីហា
ចំរៀងលេខ៣៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់
២០ នាទី: «ការស្លៀកពាក់និងសំអិតសំអាងខ្លួនយ៉ាងសមរម្យ»។d ត្រូវដឹកនាំដោយអ្នកចាស់ទុំម្នាក់។ គាត់នឹងអានវគ្គនិមួយៗក្រោយពីវគ្គនោះត្រូវពិគ្រោះរួចហើយ។ ជួយទាំងអស់គ្នាឲ្យយល់ពីមូលហេតុដែលយើងត្រូវប្រុងប្រយ័ត្ននឹងអាការក្រៅរបស់យើងនៅកន្លែងសាធារណៈ។
១៥ នាទី: បទពិសោធន៍តាមតំបន់។ អញ្ជើញអ្នកស្ដាប់រៀបរាប់បទពិសោធន៍ខ្លះដែលលើកទឹកចិត្ត ស្តីអំពីការចូលរួមមហាសន្និបាត ការត្រួសត្រាយជំនួយ ឬក៏ការចូលរួមសកម្មភាពខាងវិញ្ញាណឯទៀតមកទល់ពេលនេះ។
ចំរៀងលេខ១៨៤ និងសេចក្ដីអធិស្ឋានបញ្ចប់
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។