កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែសីហា
ចំរៀងលេខ៧៦
១៣ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៨ សូមបង្ហាញនូវរបៀបជូនទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកញ្ញា
២០ នាទី: «ចូររៀបចំគោលដៅខាងវិញ្ញាណ»។a ពេលពិគ្រោះវគ្គទី៥ ចូរលើកទឹកចិត្តចំពោះការត្រួសត្រាយពេញពេល កិច្ចបំរើជាសាសនទូត ឬក៏ កិច្ចបំរើបេតអែលពីសៀវភៅកិច្ចបំរើរបស់យើងទំព័រ១១៤-១១៦។
១២ នាទី: «សេចក្ដីរាយការណ៍អំពីការរីកចំរើនផ្នែកកិច្ចផ្សព្វផ្សាយ»។ សុន្ទរកថាដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ ដោយប្រើគំរូពីបទគម្ពីរ ជួយអ្នកស្ដាប់យល់នូវមូលហេតុ និងរបៀបការរាយការណ៍អំពីកិច្ចផ្សព្វផ្សាយជួយផ្ដល់ជាការលើកទឹកចិត្តគ្នាទៅវិញទៅមក។ សរសើរបងប្អូនយ៉ាងកក់ក្ដៅ ដែលបងប្អូនបានដាក់សេចក្ដីរាយការណ៍កិច្ចផ្សាយទាន់ពេល។ ជួយបងប្អូនយល់នូវមូលហេតុដែលអង្គការព្រះយេហូវ៉ាមានកតញ្ញូធម៌ចំពោះបងប្អូនដែលបានធ្វើតាមទម្រង់ការនេះ។
ចំរៀងលេខ១២៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែសីហា
ចំរៀងលេខ១៨២
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ ពិគ្រោះអំពី«កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស»។ អានថ្ងៃខែសន្និបាតជូនបងប្អូនស្ដាប់ ហើយលើកទឹកចិត្តពួកគេឲ្យមកមុនម៉ោង និងយកចិត្តទុកដាក់ស្ដាប់កម្មវិធីដល់ចប់។ លើកទឹកចិត្តអ្នកផ្សាយឲ្យអញ្ជើញអ្នកចាប់អារម្មណ៍ថ្មីនិងសិស្សព្រះគម្ពីរមកចូលរួមដែរ។
១៥ នាទី: តើអ្វីទៅដែលរារាំងពួកគេ? ការពិគ្រោះជាមួយអ្នកស្ដាប់ និងការសម្ដែងមួយ។ ជួនកាលយើងផ្សព្វផ្សាយជួបមនុស្សដែលស្ទាក់ស្ទើរមិនចង់និយាយអំពីជំនឿរបស់ខ្លួនឡើយ។ នេះក្លាយជារនាំងមួយដែលអាចទប់ស្កាត់មិនឲ្យយើងប្រាប់ពួកគេអំពីដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះឡើយ។ បើយើងយល់ពីមូលហេតុដែលមនុស្សម្នាក់ស្ទាក់ស្ទើរនោះ នេះអាចជួយយើងរៀបចំពាក្យសំដីដែលនឹងទាក់ទាញទឹកចិត្តគាត់ឲ្យវិភាគមតិខ្លួន។ ពិគ្រោះប្ដូរយោបល់អំពីរបៀបយើងអាចសម្របសម្រួលពាក្យផ្សព្វផ្សាយរបស់យើងពេលយើងជួបហើយនិយាយជាមួយមនុស្សផ្សេងដូចតទៅនេះ: (១) មនុស្សដែលមានចិត្តសោះអង្គើយចំពោះសាសនាទូទៅ សូម្បីតែសាសនារបស់ខ្លួនក៏ដោយ។ (២) អ្នកដែលមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះទំនៀមទំលាប់សាសនា ដែលក្រុមគ្រួសារនិងជីដូនជីតាបានគោរព (៣) អ្នកដែលមិនសូវស្រួលប្រាប់ពីជំនឿរបស់ខ្លួនដោយសារមិនធ្លាប់និយាយអំពីមតិខ្លួន (៤) អ្នកដែលប្រកាន់យើងដោយសារធ្លាប់ឮពត៌មានមិនពិត និងក៏ឮមនុស្សនិយាយដោយយល់ច្រឡំអំពីយើង ដូចពាក្យថា ពួកគ្រីស្ទានមិនគោរពឪពុកម្ដាយ។ កែច្នៃរបៀបនិយាយនេះទៅតាមតំបន់ផ្សាយអ្នក ដោយដៅបញ្ជាក់នូវចិត្តគំនិតដែលមនុស្សមាននៅទីនោះ។ រួមបញ្ចូលការសម្ដែងមួយដ៏ខ្លីដែលបង្ហាញរបៀបយើងអាចទាក់ទាញទឹកចិត្តមនុស្សឲ្យសន្ទនាជាមួយយើងអំពីព្រះគម្ពីរ។
១៨ នាទី: «ចូររក្សាភាពស្មោះត្រង់ជាគ្រីស្ទានម្នាក់ ពេលញាតិសន្ដានត្រូវបណ្ដាច់មិត្តភាព»។b(វគ្គ១-៨) ត្រូវដឹកនាំដោយអ្នកចាស់ទុំម្នាក់ដែលមានសមត្ថភាព ដោយប្រើសំនួរដែលមានក្នុងអត្ថបទស្រាប់។ សុំបងប្រុសម្នាក់ដែលអានស្ទាត់អានវគ្គមួយៗជូនក្រុមជំនុំ។
ចំរៀងលេខ១៣៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែសីហា
ចំរៀងលេខ១៨៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៨ សូមបង្ហាញនូវរបៀបជូនទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកញ្ញា។ លើកទឹកចិត្តអ្នកផ្សាយឲ្យប្រើខគម្ពីរមួយក្នុងពាក្យផ្សព្វផ្សាយរបស់ខ្លួន។
១៧ នាទី: «ចូរនិយាយយ៉ាងមានប្រសិទ្ធិភាព!»។c ត្រូវដឹកនាំដោយអ្នកត្រួតពិនិត្យសាលា។
១៨ នាទី: «ចូររក្សាភាពស្មោះត្រង់ជាគ្រីស្ទានម្នាក់ ពេលញាតិសន្ដានត្រូវបណ្ដាច់មិត្តភាព»។d(វគ្គ៩-១៤) ត្រូវដឹកនាំដោយអ្នកចាស់ទុំម្នាក់ដែលមានសមត្ថភាព ដោយប្រើសំនួរដែលមានក្នុងអត្ថបទស្រាប់។ សុំបងប្រុសម្នាក់ដែលអានស្ទាត់អានវគ្គមួយៗជូនក្រុមជំនុំ។
ចំរៀងលេខ១២៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែកញ្ញា
ចំរៀងលេខ៨៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍កិច្ចផ្សព្វផ្សាយសំរាប់ខែសីហា។ លើកគោលសំខាន់ៗពីអត្ថបទជាភាសាអង់គ្លេស ចំណងជើងថា«អានជាមួយកូនរបស់ខ្លួន» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៩ ទំព័រ២៥
២០ នាទី: រៀបចំមុនអ្នកទៅ។ ការពិគ្រោះនិងការសម្ដែង។ ការរៀបចំឲ្យបានល្អបន្ថែមប្រសិទ្ធិភាពនឹងការផ្សព្វផ្សាយរបស់យើង។ ដូច្នេះ អ្នកត្រូវរៀបចំទុកជាមុន: (១) យកប្រកាសនវត្ថុដែលអ្នកត្រូវការ។ (២) យកបញ្ជីកិច្ចផ្សព្វផ្សាយនិងប៊ិចឬខ្មៅដៃទៅជាមួយកុំខាន។ (៣) បើអ្នកត្រូវការអ្នកណាម្នាក់ជូនអ្នកទៅ រៀបចំសុំដោយសារគេ។ (៤) គិតអំពីការត្រឡប់ទៅជួបដែលអ្នកចង់ទៅជួប។ (៥) រៀបចំអ្វីដែលអ្នកនឹងនិយាយ។ បើអ្នកនឹងដឹកនាំប្រជុំសំរាប់កិច្ចផ្សព្វផ្សាយ ចូរសុំផែនទីកន្លែងផ្សព្វផ្សាយឲ្យបានគ្រប់គ្រាន់។ ពិគ្រោះជាមួយអ្នកស្ដាប់នូវវិធីពីរបីយ៉ាងដែលសៀវភៅ អ្នកអាចរស់នៅជានិរន្តរ៍ អាចត្រូវជូនក្នុងខែកញ្ញា។ ធ្វើការសម្ដែងពីពាក្យផ្សព្វផ្សាយ និងរួមបញ្ចូលខគម្ពីរមួយក្នុងការផ្សព្វផ្សាយនោះ។—សូមមើលយោបល់ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងភាសាខ្មែរ ខែមីនា ឆ្នាំ១៩៩៨ ទំព័រទី៤។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។ ឬអញ្ជើញបងប្អូនរៀបរាប់នូវបទពិសោធន៍ដែលពួកគេមានក្នុងការផ្សព្វផ្សាយក្រៅផ្លូវការ ដូចជាការផ្សាយដំណឹងល្អនៅកន្លែងចតឡាន ពេលកំពុងតែជិះយានជំនិះសាធារណៈ នៅឧទ្យាន នៅផ្សារ នៅចំណតតាក់ស៊ី និងនៅកន្លែងសាធារណៈផ្សេងទៀត។ ធ្វើការសម្ដែងអំពីបទពិសោធន៍មួយ។
ចំរៀងលេខ៩៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។