បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០២ ទំ. ២-៧
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​តុលា
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០២ ទំ. ២-៧

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​កញ្ញា

ចំរៀង​លេខ​២០៩

១៣ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ជូន​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​តុលា។

១៧ នាទី: «ការ​ជួយ​អ្នក​ដទៃ​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា»។a បើ​មាន​ពេល ប្រាប់​នូវ​ចំណុច​មួយ​ឬ​ពីរ​ដ៏​ល្អ ពី​សៀវភៅ​ការ​វែកញែក ទំព័រ​១៩៦​-​១៩៩ (ជា​ភាសា​អង់គ្លេស)។

១៥ នាទី: ហេតុ​អ្វី​គ្មាន​ជំនឿ? ត្រូវ​ថ្លែង​ជា​សុន្ទរកថា។ យើង​ជួប​មនុស្ស​ដែល​​មិន​សូវ​មាន​ជំនឿ។ (២ថែ. ៣:២) មុន​ដំបូង យើង​គួរ​តែ​សម្គាល់​នូវ​អ្វី​ដែល​​មាន​អានុភាព​លើ​ទស្សនៈ​របស់​គេ អំពី​រឿង​ព្រះ ដើម្បី​​ឲ្យ​យើង​ប្រាប់​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​គេ។ សូម​មើល​កត្ដា​បួន​យ៉ាង​ដែល​​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ការ​វែកញែក ទំព័រ​១២៩​-​១៣០ ជា​អ្វី​ដែល​​អាច​រារាំង​មនុស្ស​មិន​ឲ្យ​មាន​ជំនឿ។ រើស​កត្ដា​មួយ​ក្នុង​ចំណោម​កត្ដា​ទាំង​បួន​នោះ ហើយ​សម្ដែង​របៀប​និយាយ​ក្នុង​ករណី​បែប​នេះ។ បើ​មាន​ពេល សូម​រៀប​រាប់​របៀប​ផ្ដើម​និយាយ​ទាក់ទង​គេ​ដែល​​មាន​ប្រ​សិទ្ធិ​ភាព ឬ​ក៏​ធ្វើ​តាម​យោបល់​ពី​ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​១៩៩៣ ទំព័រ​១៤​-​១៥។ (ជា​ភាសា​អង់គ្លេស)

ចំរៀង​លេខ​១២២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​កញ្ញា

ចំរៀង​លេខ​១៦៣

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ ដើម្បី​​រៀបចំ​សំរាប់​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​សប្ដាហ៍​ក្រោយ សូម​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​សើរើ​ឡើង​វិញ​នូវ​កំណត់​សរសេរ​នៃ​កម្មវិធី​សន្និបាត​តាម​មណ្ឌល​លើក​មុន។

១៨ នាទី: តើ​យើង​បាន​សម្រេច​អ្វី​ខ្លះ​កាល​ពី​ឆ្នាំ​មុន? សុន្ទរកថា​ដោយ​​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ។ ជំ​រាប​ប្រាប់​នូវ​របស់​ល្អៗពី​សេចក្ដី​រាយ​ការណ៍​នៃ​ក្រុមជំនុំ​សំរាប់​ឆ្នាំ​២០០២​ខាង​កិច្ចបំរើ។ ចូរ​សរសើរ​ទាំង​អស់​គ្នា ដោយ​​បាន​សម្រេច​នូវ​កិច្ចការ​ជា​ច្រើន។ សូម​លើក​បញ្ជាក់​ថា ក្រុមជំនុំ​បាន​រីក​ចំរើន​យ៉ាង​ប្រសើរ​ខាង​ការ​ចូល​រួម​កិច្ច​ប្រជុំ ការ​ត្រឡប់​ទៅ​ជួប​ ការ​បង្រៀន​ព្រះ​គម្ពីរ និង​ការ​ត្រួសត្រាយ​ជំនួយ ទាំង​ជូន​យោបល់​ដែល​​ស្រួល​ធ្វើ​តាម​ដើម្បី​ ឲ្យ​បាន​រីក​ចំរើន​ថែម​ទៀត។ សូម​ទុក​គោល​ដៅ​ដែល​​ខ្លួន​អាច​សម្រេច​ក្នុង​កំឡុង​ពេល​មួយ​ឆ្នាំ​ទៅ​មុខ​នេះ។

១៧ នាទី: ការ​ពិបាក​ដែល​​មាតា​ឬ​បិតា​ដែល​​គ្មាន​គូ​ត្រូវ​ប្រឈម​មុខ។ អ្នក​ចាស់​ទុំ​ម្នាក់​នឹង​សម្ភាសន៍​មាតា​ឬ​បិតា​ម្នាក់​ឬ​ពីរ​នាក់​ដែល​​គ្មាន​គូ (ឬ​បុគ្គល​ដែល​​មាន​ស្វាមី​ឬ​ភរិយា​ដែល​​មិន​មែន​ជា​ស្មរបន្ទាល់) ដើម្បី​​ឲ្យ​ឃើញ​នូវ​វិធី​ដែល​​គេ​ស៊ូទ្រាំ​នឹង​បញ្ហា​ទាក់ទង​នឹង​ការ​បង្វឹក​បង្វឺន ការ​ប្រដៅ និង​ការ​ណែនាំ​កូន​របស់​គេ​ចំពោះ​រឿង​ខាង​វិញ្ញាណ។ តើ​តាម​របៀប​ណា​ដែល​​គាត់​អាច​សម្រេច​នូវ​ភារកិច្ច​ក្នុង​គ្រួសារ ការ​ចូល​រួម​កិច្ច​ប្រជុំ ព្រម​ទាំង​កិច្ចបំរើ​ផ្សាយ​ជា​ទៀងទាត់។ លើក​បញ្ជាក់​យោបល់​ខ្លះៗ ដែល​​មាន​ក្នុង​សៀវភៅ​សុភមង្គល​គ្រួសារ ទំព័រ​១០៤​-​១១០។ (ជា​ភាសា​អង់គ្លេស) សូម​ប្រាប់​ពី​វិធី​ដ៏​ល្អ​ផ្សេងៗ ដែល​​អ្នក​ឯ​ទៀត​អាច​ជួយ​បាន ដូច​បាន​បញ្ជាក់​នូវ​ទំព័រ​១១៣​-​១១៥។

ចំរៀង​លេខ​១៤៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​កញ្ញា

ចំរៀង​លេខ​១០៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨ សូម​ឲ្យ​អ្នក​ចាស់​ទុំ​ម្នាក់​បង្ហាញ​នូវ​របៀប​ជូន​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​តុលា។ បន្ទាប់​ពី​ការ​សម្ដែង សូម​លើក​បញ្ជាក់​ម្ដង​ទៀត នូវ​ឃ្លា​ផ្ដើម​មួយ​ឬ​ពីរ​ដែល​​បាន​ប្រើ​ដើម្បី​​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​ចំណាប់​អារម្មណ៍។

១០ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២៥ នាទី: «ចូរ​កោត​ខ្លាច​ដល់​​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់»។ (វិវរ. ១៤:៧) សុន្ទរកថា​និង​ការ​ពិគ្រាះ​ជា​មួយ​អ្នក​ស្ដាប់ ដើម្បី​​សើរើ​ឡើង​វិញ​នូវ​កម្មវិធី​សន្និបាត​តាម​មណ្ឌល​នា​ឆ្នាំ​កិច្ចបំរើ​កន្លង​ទៅ​នេះ។ សូម​អញ្ជើញ​បងប្អូន​ក្នុង​ក្រុមជំនុំ​រៀប​រាប់​អំពី​ចំណុច​សំខាន់ៗ​ដែល​​គេ​បាន​រៀន និង​របៀប​ដែល​​គេ​បាន​អនុវត្ត​តាម​ចំណុច​នោះ​ផ្ទាល់​ខ្លួន ឬ​ជា​ក្រុម​គ្រួសារ​ក៏​បាន។ (សូម​អញ្ជើញ​ឲ្យ​បងប្អូន​ខ្លះ​រៀបចំ​អត្ថាធិប្បាយ​ជា​មុន) សូម​លើក​បញ្ជាក់​អំពី​ផ្នែក​កម្មវិធី​ទាំង​ប៉ុន្មាន​ដូច​ត​ទៅ​នេះ: (១) «ចូរ​ជួយ​អ្នក​ថ្មី​បណ្ដុះ​នូវ​ចិត្ត​កោត​ខ្លាច​ចំពោះ​ព្រះ»។ តើ​តាម​របៀប​ណា​ដែល​​យើង​អាច​ជួយ​អ្នក​ចាប់​អារម្មណ៍​ដែល​​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក ឲ្យ​លូត​លាស់​ទៅ​មុខ ហើយ​ក្លាយ​ទៅ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​​មាន​សកម្មភាព? (២) «ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ស្អប់​អំពើ​អាក្រក់»។ (wE​៨៧ ១៥/៤ ១៦​-​១៨) តើ​តាម​របៀប​ណា​ដែល​​សុភាសិត ៦:១៦​-​១៩ អាច​ជួយ​យើង​បែរ​ចេញ​ពី​ការ​ប្រព្រឹត្ត​ដែល​​ព្រះ​យេហូវ៉ា​ស្អប់​នោះ ពោល​គឺ​អំនួត ការ​ភូតភរ ការ​ស្វះស្វែង​រក​វត្ថុ​ទ្រព្យ ការ​កំសាន្ត​ដ៏​មិន​ល្អ និង​ការ​ប្រើ​ប្រព័ន្ធ​អ៊ិនថឺណិ​ត​ដោយ​​ផ្ដេសផ្ដាស? (៣) «ចូរ​ឲ្យ​អ្នក​មាន​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជា​មួយ​អ្នក​ដែល​​ជា​ទី​ស្រឡាញ់​របស់​អ្នក»។ យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ព្រះ​យេស៊ូ សមាជិក​គ្រួសារ និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុមជំនុំ។ តើ​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជា​មួយ​បុគ្គល​ដែល​​បាន​រៀប​រាប់​នៅ​ខាង​លើ អាច​ការពារ​យើង​ពី​លោកីយ៍​យ៉ាង​ដូច​ម្ដេច? (៤) «ចូរ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​មិន​មែន​មនុស្ស​ទេ»។ តើ​ការ​កោត​ខ្លាច​ដែល​​មិន​សព្វ​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា បាន​ជួយ​អ្នក​យក​ឈ្នះ​លើ​ភាព​ខ្មាស​អៀន​ពេល​ដើរ​ផ្សព្វផ្សាយ និង​កាន់​ជាប់​នូវ​គោលការណ៍​របស់​ព្រះ​ពេល​នៅ​ឯ​កន្លែង​ធ្វើ​ការ​ឬ​សាលា​រៀន ឬ​ក៏​ទប់ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​និយោជក​ឲ្យ​ខាន​ចូល​រួម​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​ឬ​ទេ? (៥) «ចូរ​ធ្វើ​អ្វីៗទាំង​អស់​ដើម្បី​សិរី​លំអ​របស់​ព្រះ»។ (ទំនុក. ១១៩:៣៧; ហេ. ៤:១៣) តើ​ហេតុ​អ្វី​បាន​ជា​ការ​កោត​ខ្លាច​ដល់​​ព្រះ គួរ​បង្ការ​យើង​ពី​ការ​ផឹក​ស្រា​ហួស​ប្រមាណ ការ​មើល​រូប​អាសអាភាស ឬ​ការ​ប្រព្រឹត្ត​អំពើ​បាប​ដែល​​លួច​លាក់​នោះ? (៦) «ចូរ​ជឿន​ទៅ​មុខ​ក្នុង​សេចក្ដី​កោត​ខ្លាច​ព្រះ​យេហូវ៉ា»។ តើ​អ្នក​បាន​ប្រ​សិទ្ធិ​ពរ​អ្វី​ពី​ព្រះ​យេហូវ៉ា ដោយ​​ព្រោះ​អ្នក​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​ទ្រង់​មាន​អានុភាព​លើ​ជីវិត​របស់​អ្នក​គ្រប់​ជំពូក?—ទំនុក. ៣១:១៩; ៣៣:១៨; ៣៤:៩, ១៧; ១៤៥:១៩។

ចំរៀង​លេខ​១៧១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា

ចំរៀង​លេខ​១១៦

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​កញ្ញា។ ពិគ្រោះ​អត្ថបទ «កិច្ចការ​សាង​សង់​សាល​ព្រះ​រាជាណាចក្រ មាន​ដំណើរ​ការ​ឈាន​ទៅ​មុខ»

១៥ នាទី: តើ​អ្វី​ដែល​​ធ្វើ​ឲ្យ​ទស្សនាវដ្ដី​យើង ខុស​ប្លែក​ពី​ទស្សនាវដ្ដី​ឯ​ទៀត? សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់។ ក្នុង​កំឡុង​ខែ​តុលា យើង​នឹង​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម។ សូម​ពិគ្រោះ​មូលហេតុ​ដែល​​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម គឺ​ខុស​ប្លែក​ពី​ទស្សនាវដ្ដី​ឯ​ទៀត: (១) អត្ថបទ​ទាំង​នោះ​លើក​ដំកើង​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា។ (២) អត្ថបទ​ទាំង​នោះ​នាំ​ឲ្យ​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ។ (៣) អត្ថបទ​ទាំង​នោះ​ប្រកាស​ប្រាប់​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (៤) អត្ថបទ​ទាំង​នោះ​នាំ​ឲ្យ​យើង​ទុក​ចិត្ត​ព្រះ​គម្ពីរ​ជា​មូលដ្ឋាន​ផ្ដាច់​ព្រ័ត្រ។ (៥) អត្ថបទ​ទាំង​នោះ​ពន្យល់​នូវ​ការ​សម្រេច​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ។ (៦) អត្ថបទ​ទាំង​នោះ​ពន្យល់​នូវ​សារៈ​សំខាន់​នៃ​ព្រឹត្ដិការណ៍​ក្នុង​ពិភពលោក។ (៧) អត្ថបទ​ទាំង​នោះ​បង្ហាញ​ពី​របៀប​ស៊ូទ្រាំ​នឹង​បញ្ហា​ដែល​​យើង​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ។ (៨) អត្ថបទ​ទាំង​នោះ​អាច​នាំ​ឲ្យ​មនុស្ស​ដែល​​មាន​ជីវប្រវត្ដិ​និង​ឋានៈ​ផ្សេងៗ​ចាប់​អារម្មណ៍។ (៩) អត្ថបទ​ទាំង​នោះ​តែង​តែ​រក្សា​អព្យាក្រឹតភាព​ខាង​រឿង​នយោបាយ។ សូម​ធ្វើ​ការ​សម្ដែង​ពីរ​ដ៏​ខ្លី ដែល​​បង្ហាញ​ពី​របៀប​ដែល​​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ទាំង​ប៉ុន្មាន អាច​ប្រើ​បាន​ដើម្បី​​ចាប់​ផ្ដើម​ការ​សន្ទនា។

១៥ នាទី: «ចូរ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ធនធាន​ខាង​ព្រះ​ធិបតេយ្យ​ដ៏​មាន​តម្លៃ»។b ត្រូវ​ធ្វើ​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់។ រួម​បញ្ចូល​សេចក្ដី​ខ្លះៗអំពី​អ្វី​ដែល​​បង​ប្អូន​បាន​សង្កេត​ឃើញ​ក្នុង​តំបន់ ហើយ​អ្វី​ដែល​​ក្រុមជំនុំ​អាច​ធ្វើ​ដើម្បី​​ប្រើ​ឧបករណ៍​ផ្សាយ​ដោយ​​ប្រាជ្ញា។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​កំណត់​ការ​ស្នើ​សុំ​ឧបករណ៍​ផ្សាយ​ជា​ចំនួន​ដែល​​គេ​ត្រូវ​ការ​តែ​ប៉ុណ្ណោះ។ សូម​នឹក​ចាំ​ពី ឯកសិទ្ធិ​ជូន​វិភាគទាន​គាំទ្រ​កិច្ចការ​ទូទាំង​ពិភពលោក។ សូម​មើល​អត្ថបទ «ចែក​ជា​មួយ​អ្នក​ឯ​ទៀត​ស្រប​តាម​តម្រូវ​ការ​របស់​គេ» ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ ទំព័រ​៣។ (ជា​ភាសា​អង់គ្លេស)

ចំរៀង​លេខ​២១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​តុលា

ចំរៀង​លេខ​១២៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៥ នាទី: កាន់​ជំហរ​យ៉ាង​មុត​មាំ​ចំពោះ​សេចក្ដី​ពិត​នៅ​ឯ​សាលា​រៀន។ សម្ភាសន៍​អ្នក​ផ្សាយ​វ័យ​ក្មេង​ម្នាក់​ឬ​ពីរ​នាក់ ដែល​​ចូល​រៀន​វិញ ហើយ​យល់​ពី​តម្រូវ​ការ​ឲ្យ​ពួក​គេ​កំណត់​ពេល​សេពគប់​នឹង​សិស្ស​រៀន​ថ្នាក់​ជា​មួយ​គ្នា​ដែល​​មិន​ជឿ។ តើ​គេ​មាន​បំណង​ដោះស្រាយ​បញ្ហា និង​ការ​ល្បួង​ដែល​​គេ​នឹង​ជួប​ប្រទះ ដែល​​ទាក់ទង​នឹង​ថ្ងៃ​បុណ្យ​ជាតិ ពិធី​ជប់លៀង​ឬ​ប្រជុំ​នៅ​ឯ​សាលា កីឡា​ក្រៅ​ម៉ោង​រៀន និង​ការ​ប្រព្រឹត្ត​ដ៏​ស្មោកគ្រោក? រួម​បញ្ចូល​យោបល់​ពី​របៀប​ដែល​​គេ​មាន​បំណង​ផ្សព្វផ្សាយ​នៅ​ឯ​សាលា។

២០ នាទី: «មូលហេតុ​ដែល​​យើង​ឲ្យ​សេចក្ដី​រាយ​ការណ៍​អំពី​កិច្ចបំរើ​ផ្សាយ​របស់​យើង»។c ត្រូវ​ថ្លែង​ដោយ​​លេខា​ក្រុមជំនុំ។ ដោយ​​លើក​ឡើង​គំរូ​ពី​ព្រះ​គម្ពីរ សូម​ពន្យល់​ហេតុ​ដ៏​សំខាន់​ឲ្យ​យើង​ធ្វើ​សេចក្ដី​រាយ​ការណ៍​ដ៏​ច្បាស់​លាស់ ដែល​​អាច​លើក​ទឹក​ចិត្ត​បងប្អូន​យើង​ដែរ។ សូម​ជំ​រាប​នូវ​អំណរគុណ ដោយ​​ព្រោះ​បងប្អូន​រួម​គ្នា​ធ្វើ​សេចក្ដី​រាយ​ការណ៍​ដ៏​ច្បាស់​លាស់។

ចំរៀង​លេខ​១០៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក