សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែកញ្ញា: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ តុលា: ទស្សនាវដ្ដីប៉មយាម។ បើមានចំណាប់អារម្មណ៍ សូមជូនសៀវភៅស្តើងតម្រូវ ដោយខំចាប់ផ្ដើមការសិក្សាព្រះគម្ពីរជាមួយគេ។ វិច្ឆិកា: តើព្រះតម្រូវអ្វីពីយើង? ឬក៏ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ បើមនុស្សមានប្រកាសនវត្ថុទាំងនេះហើយ អ្នកអាចជូនប្រកាសនវត្ថុផ្សេងទៀតបាន។ ធ្នូ: សៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ឬមួយក៏សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
◼ សូមរំឭកពួកអ្នកចាស់ទុំឲ្យធ្វើតាមការណែនាំដែលបានផ្ដល់មកនៅក្នុងទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩១ ទំព័រ២១-២៣ (ជាភាសាអង់គ្លេស) ដែលស្តីអំពីបុគ្គលណាដែលបានត្រូវបណ្ដាច់មិត្តភាព ឬក៏បានដកខ្លួនចេញនោះ ប្រហែលជាមានទំនងចង់ទទួលមិត្តភាពវិញនោះ។
◼ សមាគមមិនបំពេញនូវការស្នើសុំប្រកាសនវត្ថុឯកជនរបស់អ្នកផ្សព្វផ្សាយទេ។ ជារៀងរាល់ខែ មុននឹងផ្ញើការស្នើសុំប្រកាសនវត្ថុក្រុមជំនុំប្រចាំខែទៅសមាគម ប្រធានអ្នកត្រួតពិនិត្យគួររៀបចំឲ្យមានសេចក្ដីជូនដំណឹង ដើម្បីឲ្យបងប្អូនណាដែលចង់ទទួលប្រកាសនវត្ថុសំរាប់ខ្លួនគេផ្ទាល់ អាចប្រាប់បងប្រុសដែលទទួលខុសត្រូវប្រកាសនវត្ថុនោះ។ សូមនឹកចាំពីប្រកាសនវត្ថុណាដែលជាការស្នើសុំពិសេស។
◼ សុន្ទរកថាសាធារណៈពិសេស សំរាប់ពេលបុណ្យរំឭកឆ្នាំ២០០៣ នឹងត្រូវថ្លែងនៅថ្ងៃអាទិត្យ ទី២៧ ខែមេសា។ ប្រធានសុន្ទរកថានិងគម្រោងសុន្ទរកថា នឹងត្រូវជូនដំណឹងនៅថ្ងៃក្រោយ។ ក្រុមជំនុំទាំងឡាយដែលនឹងទទួលអ្នកត្រួតពិនិត្យតាមមណ្ឌលជាភ្ញៀវ ឬមានសន្និបាតតាមមណ្ឌល ឬក៏សន្និបាតពិសេស ចំថ្ងៃអាទិត្យនោះ ត្រូវតែមានសុន្ទរកថាពិសេសនៅសប្ដាហ៍បន្ទាប់។ គ្មានក្រុមជំនុំណាដែលគួរមានសុន្ទរកថានោះមុនថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៣ទេ។
◼ ប្រកាសនវត្ថុថ្មីៗ:
ចូរទទួលប្រយោជន៍ពីការអប់រំក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ—ភាសារុស្ស៊ី តាកាឡុក