អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែតុលា
«មនុស្សរាប់លាននាក់ប្រើរូបចម្លាក់ឬរូបភាពសាសនាក្នុងការថ្វាយបង្គំរបស់គេ តែមនុស្សរាប់លាននាក់ឯទៀតមានគំនិតថា ការថ្វាយបង្គំបែបនេះ មិនត្រឹមត្រូវទេ។ តើអ្នកដែលឆ្ងល់ទេថា តើព្រះមានទស្សនៈយ៉ាងណាចំពោះរឿងនេះ? [ទុកពេលឲ្យគេឆ្លើយ។ បន្ទាប់មក អានយ៉ូហាន ៤:២៤] អត្ថបទទាំងនេះបង្ហាញថា ការប្រើរូបភាពសាសនាមានដើមកំណើតមកពីណា ហើយក៏ជួយពន្យល់ដែរថា តើព្រះគម្ពីរចែងយ៉ាងណាអំពីការថ្វាយបង្គំរូបចម្លាក់?»។
ប៉មយាម ថ្ងៃទី១ ខែតុលា
«ពួកគ្រីស្ទានជាច្រើនជឿថា គេអាចថ្វាយបង្គំព្រះតាមរបៀបប្រសើរជាង បើគេប្រើរូបចម្លាក់ឬរូបភាពសាសនា។ តើអ្នកមានគំនិតបែបនេះដែរឬទេ? [ទុកពេលឲ្យគេឆ្លើយ] សូមកត់សម្គាល់នូវអ្វីដែលព្រះគម្ពីរចែងអំពីរឿងនេះ។ (សូមអាន និក្ខមនំ ២០:៤, ៥) អត្ថបទនេះនឹងជួយអ្នកឲ្យយល់រឹតតែច្រើនឡើងទៀត អំពីទស្សនៈរបស់ព្រះចំពោះរឿងនេះ»។