អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«មនុស្សទាំងអស់ចង់មានសុខភាពល្អ។ យ៉ាងណាក៏ដោយ សព្វថ្ងៃនេះយើងឃើញអ្នកមាន អ្នកក្រ ក្មេង ចាស់រងទុក្ខដោយសារជំងឺទាំងអស់គ្នា។ មើលទៅហាក់ដូចជាគ្មាននរណាម្នាក់អាចគេចរួចឡើយ។ តើអ្នកគិតថានឹងមានពេលមួយ បន្ទូលដែលមាននៅក្នុងសៀវភៅនេះនឹងក្លាយទៅជាការពិតទេ? [សូមអានអេសាយ ៣៣:២៤ រួចទុកឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីនេះពន្យល់ហេតុអ្វីដែលយើងអាចជឿថាបន្ទូលទាំងនោះនឹងក្លាយទៅជាការពិត»។
ប៉មយាម ថ្ងៃទី១ ខែតុលា
ចូរលើកព័ត៌មានថ្មីមួយដែលមនុស្សក្នុងតំបន់ចាប់អារម្មណ៍។ បន្ទាប់មកសួរសំណួរ «តើអ្នកគិតថាបទគម្ពីរនេះបញ្ជាក់យ៉ាងត្រឹមត្រូវពីគ្រាដែលយើងរស់នៅទេ? [សូមអានធីម៉ូថេទី២ ៣:១ ទុកឲ្យគាត់ឆ្លើយ] អត្ថបទនេះរៀបរាប់ពីទីសំអាងដែលបញ្ជាក់ថាយើងកំពុងតែរស់នៅជាន់ក្រោយបង្អស់និងបង្ហាញពីអ្វីដែលយើងគួរធ្វើ»។