អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែតុលា
«ពេលដែលមានរឿងខ្លោចផ្សា មនុស្សជាច្រើនសង្ស័យថាតើព្រះពិតជាយកព្រះទ័យទុកដាក់នឹងមនុស្សលោក ហើយទតឃើញការរងទុក្ខវេទនារបស់គេឬក៏អត់។ តើអ្នកដែលឆ្ងល់ទេ? [អនុញ្ញាតឲ្យឆ្លើយ] ទស្សនាវដ្ដីនេះពិគ្រោះនូវរបៀបដែលព្រះយកព្រះទ័យទុកដាក់នឹងយើងសព្វថ្ងៃនេះ និងបង្ហាញនូវរបៀបដែលទ្រង់ប្រទាននូវគ្រឹះមូលដ្ឋានចំពោះការបំបាត់ចោលការរងទុក្ខវេទនា»។ សូមអាន យ៉ូហាន ៣:១៦
ប៉មយាម ថ្ងៃទី១ ខែតុលា
«មនុស្សជាច្រើនគិតថាហេតុដែលខ្លួនរងទុក្ខវេទនា គឺដោយសារកម្មឬដោយសារការប្រព្រឹត្តពីជាតិមុន។ សៀវភៅពីបុរាណនេះបង្ហាញថាជួនកាលយើងរងទុក្ខវេទនាដោយសារការប្រព្រឹត្តរបស់យើង។ [សូមអាន កាឡាទី ៦:៧] ប៉ុន្តែ យើងក៏អាចឆ្ងល់ថា៖ តើមានព្រះដែលបង្កើតរបស់សព្វសារពើយកព្រះទ័យទុកដាក់នឹងយើងទេ? ទស្សនាវដ្ដីនេះបង្ហាញភស្តុតាងថាព្រះពិតជាយកព្រះទ័យទុកដាក់នឹងអ្នកមែន»។