អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«យូរឆ្នាំមកហើយ អ្នកប្រាជ្ញបានបង្រៀនថា មនុស្សនិងសត្វចេះតែវិវត្តន៍មកដោយឯកឯង។ ប៉ុន្តែ ឥឡូវនេះ ពួកគាត់ចាប់ផ្ដើមទទួលស្គាល់អំពីគម្រោងនៃធម្មជាតិច្រើនជាង។ តើគម្រោងនៃធម្មជាតិបង្កប់អត្ថន័យថា ធម្មជាតិមានអ្នកបង្កើតទេ? តើលោកអ្នកគិតយ៉ាងណាដែរអំពីរឿងនេះ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ទស្សនៈមួយនេះ។ [អានវិវរណៈ ៤:១១] ទស្សនាវដ្ដីនេះក៏ផ្ដល់ឲ្យយើងនូវមូលហេតុដែលគួរឲ្យរៀនអំពីអ្នកគ្រោងបង្កើត ពីព្រោះធម្មជាតិទាំងឡាយគឺអស្ចារ្យណាស់!»។
ប៉មយាម ថ្ងៃទី១ ខែតុលា
«ខ្ញុំចង់បានយោបល់ពីលោកអ្នកចំពោះអ្វីដែលបានចែងនៅទីនេះ។ [អានចោទិយកថា ៣២:៤] តើលោកអ្នកធ្លាប់ឆ្ងល់ទេ បើព្រះមានគ្រប់ទាំងអំណាច និងយុត្ដិធម៌ហេតុអ្វីបានជាមានទុក្ខវេទនានិងអំពើអាក្រក់ច្រើនម្ល៉េះ? [ទុកឲ្យគេឆ្លើយ] ទស្សនាវដ្ដីនេះនឹងជួយពន្យល់ពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់រហូតមកដល់សម័យនេះ»។