អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែតុលា
«តម្រូវការចំបងរបស់មនុស្សយើង គឺជាការបង្ហាញសេចក្ដីស្រឡាញ់ចំពោះគេ ហើយឲ្យគេស្រឡាញ់យើងវិញ។ [អានចំណងជើងដែលដកស្រង់នៅទំព័រ៤] ប៉ុន្តែ តើអ្នកបានកត់សម្គាល់ថា សង្គមមនុស្សសម័យទំនើបនេះ ច្រើនតែចាត់ទុករឿងផ្សេងទៀតសំខាន់ជាងទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីនេះនឹងជួយពន្យល់ឲ្យយើងដឹងថា សេចក្ដីស្រឡាញ់ដ៏ពិតជាអ្វី ហើយរបៀបដែលយើងអាចបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់នេះ»។ សូមអានកូរិនថូសទី១ ១៣:២
ប៉មយាម ថ្ងៃទី១ ខែតុលា
«សព្វថ្ងៃនេះ មានគេជាច្រើនដែលនិយាយថា មនុស្សភាគច្រើនមិនសូវចេះរាក់ទាក់ដូចសម័យមុនទេ។ តើអ្នកគិតដូច្នេះទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ] សៀវភៅចាស់បុរាណនេះពន្យល់នូវមូលហេតុដែលមនុស្សមិនសូវរាក់ទាក់ដូចមុនៗ។ [អានម៉ាថាយ ២៤:១២] ទស្សនាវដ្ដីនេះនឹងជួយមនុស្សឲ្យរៀនចេះស្រឡាញ់គ្នាទៅវិញទៅមក»។