អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា
«គួរឲ្យកត់សម្គាល់នូវអ្វីដែលសៀវភៅណែនាំពីបុរាណនេះបានទាយអំពីបញ្ហាជាច្រើន ដែលមនុស្សជាតិកំពុងជួបប្រទះនៅសព្វថ្ងៃនេះ។ [អានខគម្ពីរមួយដែលមាននៅទំព័រ៥] ទោះជាយ៉ាងណាក៏ដោយ សៀវភៅបុរាណនេះក៏បង្ហាញថា នៅពេលអនាគតមនុស្សជាតិនឹងទទួលបានអំណរដ៏ភ្លឺស្វាង។ [អានបទគម្ពីរមួយពីទំព័រ៨] តើលោកអ្នកគិតយ៉ាងណាដែរអំពីស្ថានភាពទាំងនេះ? [ទុកឲ្យគេឆ្លើយ] ទស្សនាវដ្ដីនេះរៀបរាប់អំពីមូលហេតុដែលយើងអាចជឿជាក់ថា សេចក្ដីសន្យានេះនឹងកើតឡើងជាពិតប្រាកដមែន»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា
«ប្រហែលជាលោកអ្នកស្គាល់ឪពុកម្ដាយខ្លួនច្បាស់លាស់ណាស់។ លោកអ្នកស្គាល់អ្វីដែលពួកគាត់ចូលចិត្ត និងអ្វីដែលពួកគាត់មិនចូលចិត្ត។ ប៉ុន្តែ តើលោកអ្នកធ្លាប់គិតថាមានអ្នកបង្កើតអ្វីៗទាំងអស់នេះទេ? [ទុកឲ្យគេឆ្លើយ បន្ទាប់មកអាន កិច្ចការ ១៧:២៨] ខនេះបង្ហាញថាមានបុគ្គលម្នាក់ដែលបានបង្កើតអ្វីៗទាំងអស់ដើម្បីទ្រទ្រង់ជីវិតយើង។ នេះពិតជាធ្វើឲ្យយើងចាប់អារម្មណ៍ចង់ស្គាល់បុគ្គលដែលបានបង្កើតអ្វីៗទាំងអស់នេះណាស់ មែនទេ? [ទុកឲ្យគេឆ្លើយ] បុគ្គលនោះចង់ឲ្យយើងទៅជាកូនរបស់ទ្រង់ ហើយទស្សនាវដ្ដីនេះក៏បង្ហាញពីរបៀបដែលទ្រង់អាចទៅជាបិតារបស់យើងផងដែរ»។