អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែសីហា
«ខ្ញុំបានសង្កេតឃើញថា មនុស្សជាច្រើនចង់រស់នៅក្រោមការគ្រប់គ្រងរដ្ឋាភិបាលមួយ ដែលពិតជាអាចដោះស្រាយបញ្ហាដែលពួកគេជួបប្រទះសព្វថ្ងៃនេះ ដូចជាឧក្រិដ្ឋកម្មនិងទំនិញឡើងថ្លៃជាដើម។ (ឬបញ្ហាផ្សេងទៀតដែលមនុស្សជាច្រើនកំពុងតែបារម្ភ)។ នេះជាអ្វីគួរឲ្យចង់បានណាស់! តើលោកអ្នកយល់ស្របទេ? [ចាំឲ្យគាត់ឆ្លើយ] តើសព្វថ្ងៃមានរដ្ឋាភិបាលបែបនេះទេ? [ចាំឲ្យឆ្លើយ] សូមកត់សម្គាល់អ្វីដែលសៀវភៅណែនាំមួយពីសម័យបុរាណចែងអំពីរឿងនេះ។ [សូមអាន ដានីយ៉ែល ២:៤៤] ទស្សនាវដ្ដីនេះនឹងជួយអ្នកឲ្យយល់ពីមូលហេតុដែលរដ្ឋាភិបាលព្រះល្អប្រសើរជាងរដ្ឋាភិបាលមនុស្ស»។
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«តើអ្នកគិតថាអ្នកចូលចិត្តរស់នៅក្នុងស្ថានភាពដូចខនេះរៀបរាប់ទេ? [សូមអាន ពេត្រុសទី២ ៣:១៣ រួចចាំឲ្យឆ្លើយ] ទស្សនាវដ្ដីនេះនឹងជួយពន្យល់អំពីផ្ទៃមេឃថ្មីនិងផែនដីថ្មីជាអ្វី។ ពេលបំណងព្រះហឫទ័យរបស់ព្រះបានសម្រេចនៅផែនដី ជីវិតរបស់យើងនឹងមានស្ថានភាពខុសប្លែកពីសព្វថ្ងៃនេះ»។