អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«ការប្រកាន់ពូជសាសន៍បង្កហេតុឲ្យពិភពលោកយើងបែកបាក់គ្នា ហើយក៏កម្រឲ្យមានសាមគ្គីភាពគ្នាដែរ។ តើជនជាតិផ្សេងៗអាចត្រូវគ្នាកើតដោយរបៀបណា? [ទុកឲ្យគេឆ្លើយ] ចុះយ៉ាងណាបើយើងទាំងអស់គ្នាមានទស្សនៈដូចនេះ? [អាន កិច្ចការ ១៧:២៤, ២៦] ទស្សនាវដ្ដីនេះបញ្ជាក់ពីទស្សនៈរបស់ព្រះចំពោះមនុស្សពីគ្រប់ទាំងសាសន៍»។
ប៉មយាម ថ្ងៃទី១ ខែសីហា
«ការស្លាប់របស់មនុស្សដែលយើងស្រឡាញ់ពិតជាធ្វើឲ្យយើងមានទុក្ខព្រួយខ្លាំងណាស់។ ក្រោយពីស្លាប់ តើអ្នកគិតថាមានអ្វីមួយបន្តរស់នៅទៀតទេ? [ទុកឲ្យគេឆ្លើយ] សូមមើលសេចក្ដីសន្យាដែលគួរឲ្យលើកទឹកចិត្តនេះរបស់ព្រះយេស៊ូ។ [អាន យ៉ូហាន ៥:២៨, ២៩] ដោយសារព្រះយេស៊ូមានបន្ទូលថាការប្រោសឲ្យរស់ឡើងវិញនឹង«មានពេលវេលាមក» ដូច្នេះទស្សនាវដ្ដីនេះនឹងជួយពន្យល់ពីព្រះគម្ពីរថាមនុស្សដែលបានស្លាប់ទៅហើយ ឥឡូវនេះមានស្ថានភាពបែបណា?»។