អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា
«រឿងដែលស្តីអំពីទឹកជន់លិចត្រូវបានដឹងឮស្ទើរតែគ្រប់ជាតិគ្រប់កុលសម្ព័ន្ធ។ នេះបង្ហាញជាភ័ស្តុតាងថានៅទូទាំងផែនដីធ្លាប់មានការបំផ្លាញចោលមនុស្សជាតិដោយសារទឹកជំនន់។ ប៉ុន្តែតើលោកអ្នកដឹងថាហេតុអ្វីមានទឹកជំនន់កើតឡើងទេ? [ទុកឲ្យគេឆ្លើយ បន្ទាប់មកអានលោកុប្បត្តិ ៦:១១, ១២] អត្ថបទនេះពន្យល់ពីហេតុដែលផែនដីពីសម័យដើមមានពេញទៅដោយអំពើហិង្សា ហើយក៏ជួយយើងឲ្យយល់ពីហេតុដែលផែនដីយើងសព្វថ្ងៃនេះពេញទៅដោយអំពើហិង្សាផងដែរ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា
«យើងទាំងអស់គ្នាមានទុក្ខព្រួយ និងការឈឺចាប់ខ្លាំងណាស់ ពេលមានអ្នកជាទីស្រឡាញ់របស់យើងបានស្លាប់ទៅ។ តើលោកអ្នកគិតថាយើងអាចទទួលការសម្រាលទុក្ខមកពីណាបាន? [ទុកឲ្យគេឆ្លើយ បន្ទាប់មកអានកូរិនថូសទី២ ១:៣] នៅក្នុងខគម្ពីរនេះបង្ហាញថាព្រះអាចជួយអ្នកបម្រើស្មោះត្រង់របស់លោក ឲ្យចេះស៊ូទ្រាំចំពោះបញ្ហានិងទុក្ខលំបាកណាខ្លះដែលពួកគេជួបប្រទះបាន។ ទស្សនាវដ្ដីនេះមានរៀបរាប់អំពីវិធីខ្លះៗដែលអាចជួយយើងឲ្យស៊ូទ្រាំនឹងចិត្តសង្រេងបែបនេះបាន»។