អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែសីហា
«តើអ្នកគិតថាយើងនឹងអាចឃើញពិភពលោកមួយដែលគ្មានភាពក្រីក្រឬទេ? [អនុញ្ញាតឲ្យឆ្លើយ] សូមកត់សម្គាល់អំពីអ្វីដែលព្រះសន្យា។ [សូមអានអេសាយ៦៥:២១] ទស្សនាវដ្ដីប៉មយាមនេះពិភាក្សាអំពីរបៀបដែលសេចក្ដីសន្យានេះនឹងក្លាយជាការពិត»។ សូមណាត់ពេលត្រឡប់មកវិញដើម្បីត្រិះរិះអំពីសំនួរនេះតើការផ្លាស់ប្ដូរដែលបានសន្យានេះនឹងកើតមានឡើងនៅពេលណា?
ប៉មយាម ថ្ងៃទី១ ខែសីហា
«រូបភាពនៃសួនមនោរម្យដូចរូបនៅលើក្របទស្សនាវដ្ដីនេះទាក់ទាញចិត្តអ្នកដែលរស់នៅក្នុងភាពក្រីក្រ។ ក៏ប៉ុន្តែ នៅក្នុងសង្គមមនុស្សខ្លះ គេជឿថាមិនជាការខុសអ្វីទេសំរាប់អ្នកក្រដែលលួចដើម្បីមានជីវិតរស់នោះ។ តើអ្នកគិតយ៉ាងណា? [អនុញ្ញាតឲ្យឆ្លើយ] សូមកត់សម្គាល់នូវអ្វីដែលសៀវភៅណែនាំពីបុរាណនេះនិយាយយ៉ាងណាអំពីរឿងនេះ។ [សូមអានអេភេសូរ ៤:២៨] ចំពោះយើង ដើម្បីផ្គាប់ព្រះហឫទ័យព្រះ យើងមិនត្រូវលួចទេ។ បើដូច្នេះតើព្រះមានទស្សនៈយ៉ាងណាចំពោះអ្នកក្រ? តើទ្រង់យកព្រះទ័យទុកដាក់នឹងពួកគេឬទេ? ទស្សនាវដ្ដីនេះនឹងផ្ដល់នូវចម្លើយដ៏គាប់ចិត្តទៅនឹងសំនួរទាំងនេះ»។