អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែសីហា
«សព្វថ្ងៃនេះមនុស្សជាច្រើនមានអារម្មណ៍ថា វិធីតែមួយគត់ដើម្បីដោះស្រាយបញ្ហារបស់មនុស្ស គឺដោយចូលប្រឡូកយ៉ាងសកម្មក្នុងរឿងនយោបាយ។ ប៉ុន្តែ ស្តេចមួយអង្គដែលធ្លាប់រស់នៅពីសម័យបុរាណបានទទួលស្គាល់នូវភាពឥតប្រយោជន៍ចំពោះរឿងនេះ។ សូមកត់សម្គាល់នូវពាក្យរបស់ទ្រង់នៅទីនេះ។ [សូមអានទំនុកដំកើង ១៤៦:៣-៥] ទស្សនាវដ្ដីនេះប្រកាសព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ាជាសេចក្ដីសង្ឃឹមដ៏ពិតតែមួយចំពោះមនុស្សជាតិ។ តើព្រះរាជាណាចក្រនោះជាអ្វី? អ្នកនឹងរកឃើញចម្លើយក្នុងទស្សនាវដ្ដីនេះ»។
ប៉មយាម ថ្ងៃទី១ ខែសីហា
«មេដឹកនាំសាសនាខ្លះបានប្រឡូកនឹងរឿងនយោបាយដើម្បីខំព្យាយាមឲ្យសង្គមមនុស្សបានប្រសើរជាង។ ប៉ុន្តែ ចូរកត់សម្គាល់ថាព្រះយេស៊ូបានធ្វើយ៉ាងណា ពេលប្រជាជនចង់តាំងទ្រង់ឲ្យធ្វើជាស្តេច។ [សូមអានយ៉ូហាន ៦:១៥] ព្រះយេស៊ូបានប្រមូលអារម្មណ៍ទៅលើអ្វីដែលអាចផ្ដល់ផលប្រយោជន៍ជាស្ថាពរដល់មនុស្សឯទៀត។ ទស្សនាវដ្ដីនេះនឹងពិគ្រោះនូវផលប្រយោជន៍ជាស្ថាពរនោះជាអ្វី»។