អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែសីហា
«មានសំនួរខ្លះដែលហួសពីសមត្ថភាពរបស់មនុស្សឲ្យឆ្លើយបាន។ សូមមើលឧទាហរណ៍មួយនេះ។ [អាន យ៉ូប ២១:៧] តើអ្នកធ្លាប់មានសំនួរដែលចង់សួរព្រះឬ? (អនុញ្ញាតឲ្យគាត់ឆ្លើយ) ទស្សនាវដ្ដីនេះពន្យល់នូវរបៀបដែលមនុស្សទូទាំងពិភពលោក បានរកឃើញនូវចម្លើយដែលធ្វើឲ្យគេគាប់ចិត្ត ចំពោះសំនួរដ៏សំខាន់បីយ៉ាង»។
ប៉មយាម ថ្ងៃទី១ ខែសីហា
«មនុស្សលោកបានរកមធ្យោបាយដើម្បីប្រស្រ័យទាក់ទងនឹងព្រះ។ ប៉ុន្តែមនុស្សជាច្រើនមិនដឹងប្រាកដក្នុងចិត្តថា តើមានព្រះមួយអង្គដែលស្ដាប់ពាក្យទូលអង្វររបស់យើងទេ? តើអ្នកមានទឹកចិត្តដូចគ្នាឬ? (អនុញ្ញាតឲ្យគាត់ឆ្លើយ) សៀវភៅណែនាំពីបុរាណមួយ សម្គាល់ព្រះដ៏ពិតជាព្រះដែល‹ស្ដាប់សេចក្ដីអធិស្ឋាន› (អាន ទំនុកដំកើង ៦៥:២) តើទ្រង់ជាអ្នកណា? ទស្សនាវដ្ដីមួយនេះអាចឆ្លើយសំនួរនោះបាន»។