អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកក្កដា
យើងធ្លាប់បាននិយាយជាមួយអ្នកជិតខាងច្រើននាក់ ឃើញថាភាគច្រើនចង់មានជីវិតដែលប្រកបដោយសុភមង្គល។ ទោះជាយ៉ាងនេះក៏ដោយ ពេលមានព្រឹត្ដិការណ៍ខ្លោចផ្សាកើតឡើង តើតាមរបៀបណាដែលអ្នកអាចរក្សាសុភមង្គលបាន? [ចាំឲ្យឆ្លើយ] ឧទាហរណ៍ដូចជាពេលអ្នកជាទីស្រឡាញ់ទទួលអនិច្ចកម្ម នោះបណ្ដាលឲ្យមានទុក្ខសោកខ្លាំងណាស់។ សូមកត់សម្គាល់អំពីរបៀបដែលសៀវភៅចាស់បុរាណនេះបង្ហាញដើម្បីរក្សាឲ្យមានសុភមង្គលពិតបាន។ [សូមអាន យ៉ូហាន ៥:២៨, ២៩] ទស្សនាវដ្ដីនេះប្រាប់យើងពីអ្នកដែលអាចផ្ដល់នូវសេចក្ដីសង្ឃឹមពិត ហើយសេចក្ដីសង្ឃឹមពិតនោះនឹងនាំឲ្យមានសុភមង្គល។
ប៉មយាម ថ្ងៃទី១ ខែសីហា
«តើអ្នកគិតថាយើងនឹងមានរដ្ឋាភិបាលមួយដែលអាចដោះស្រាយបញ្ហាមនុស្សជាតិទេ? [ចាំឲ្យឆ្លើយ] ព្រះយេស៊ូបានបង្រៀនសិស្សទ្រង់ឲ្យអធិស្ឋានសុំរដ្ឋាភិបាលដែលអាចដោះស្រាយបញ្ហាមនុស្សជាតិ សមដូចបន្ទូលរបស់ទ្រង់ដែលបានកត់ទុកនៅសៀវភៅម៉ាថាយ ៦:៩, ១០។ [សូមអាន] ទស្សនាវដ្ដីនេះពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលរបស់ព្រះប្រសើរជាងឆ្ងាយពីរដ្ឋាភិបាលរបស់មនុស្ស ព្រមទាំងប្រាប់អំពីពរដែលរដ្ឋាភិបាលនោះនឹងប្រទានដល់មនុស្សជាតិ»។