អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា
«យើងពិតជាមានចិត្តសប្បាយណាស់ បើសិនជាយើងបានជួបបងប្អូនជាទីស្រឡាញ់របស់យើង ដែលបានស្លាប់ទៅនោះម្ដងទៀត។ ប៉ុន្តែសូមកត់សម្គាល់ពីអ្វីដែលសៀវភៅចាស់បុរាណនេះបានរៀបរាប់ ស្តីអំពីការជួបបងប្អូនជាទីស្រឡាញ់របស់យើងម្ដងទៀត។ [សូមអាន កិច្ចការ ២៤:១៥] តើលោកអ្នកជឿថារឿងនេះអាចកើតឡើងមែនទេ? [ទុកឲ្យគេឆ្លើយ] ប្រហែលជាពិបាកនឹងជឿ ប៉ុន្តែគម្ពីរបង្ហាញថារឿងនេះពិតជានឹងកើតឡើងមែន។ ទស្សនាវដ្ដីនេះបង្ហាញពីមូលហេតុដែលយើងអាចជឿជាក់ថាពិតជាមានមនុស្សស្លាប់ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដីនេះមែន»។ សូមបង្ហាញម្ចាស់ផ្ទះនៅទំព័រ៨។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា
«មនុស្សភាគច្រើនខ្វល់ខ្វាយថាការកាប់បំផ្លាញព្រៃឈើកំពុងបង្កឲ្យមានបញ្ហាដល់បរិយាកាស។ ដោយសារមានបញ្ហាធ្ងន់ធ្ងរបែបនេះ បណ្ដាលឲ្យមនុស្សភាគច្រើនអស់សង្ឃឹមចំពោះអនាគតរបស់ផែនដី។ តើលោកអ្នកមានគំនិតយ៉ាងណា? [ទុកឲ្យគេឆ្លើយ បន្ទាប់មកអាន ទំនុកដំកើង ៣៧:១១] ទស្សនាវដ្ដីនេះមានមូលដ្ឋានពីសៀវភៅចាស់បុរាណនេះ ផ្ដល់ហេតុខ្លះៗ ដែលជួយយើងឲ្យមានសេចក្ដីសង្ឃឹមបាន»។