អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«ព្រឹត្ដិការណ៍នាពេលថ្មីៗនេះកំពុងតែធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាមនុស្សស្លូតត្រង់ត្រូវស្លាប់មុនអាយុ?។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សត្រូវស្លាប់ដូច្នេះ? [អនុញ្ញាតឲ្យឆ្លើយ រួចបើកមើលប្រអប់នៅទំព័រទី៧] តើអ្នកចង់ដឹងថាព្រះគម្ពីរចែងយ៉ាងណាអំពីជំនឿទាំងនេះឬទេ»? បើមានឱកាស អានខគម្ពីរមួយពីប្រអប់នោះ។
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
មនុស្សជាច្រើនចាត់ទុកថា សេចក្ដីស្លាប់ជាដំណាក់កាលធម្មតានៃជីវិត។ ប៉ុន្តែ ពេលយើងជិតស្លាប់ទៅ យើងឃើញថាសេចក្ដីស្លាប់គឺពិបាកទទួលស្គាល់ណាស់។ តើអ្នកគិតដូចខ្ញុំដែរទេ? [អនុញ្ញាតឲ្យឆ្លើយ] ខ្ញុំសូមអានពាក្យសំដីខ្លះដែលមនុស្សជាច្រើនចាត់ទុកថាសមហេតុសមផល។ [អានសាស្ដា ៣:១១] អត្ថបទនេះអាចជួយយើងឈ្នះការភ័យខ្លាចចំពោះសេចក្ដីស្លាប់។