អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«មនុស្សខ្លះគិតថា ព្រះយេស៊ូជាបុរសឧត្តមបំផុតក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស។ អ្នកឯទៀតសង្ស័យអំពីអត្ថិភាពរបស់ទ្រង់។ តើអ្នកគិតថា ជាអ្វីសំខាន់ទេដែលយើងជឿយ៉ាងណាអំពីព្រះយេស៊ូនោះ? [បន្ទាប់ពីគាត់ឆ្លើយ សូមអានកិច្ចការ ៤:១២] តើមានភស្តុតាងអ្វី ដែលបញ្ជាក់ថាព្រះយេស៊ូពិតជាមានព្រះជន្មរស់នៅលើផែនដី? សូមពិនិត្យមើលទស្សនាវដ្ដីនេះដែលមានចម្លើយសំរាប់សំនួរនោះ»។
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«មនុស្សច្រើនធ្លាប់ឮអំពីព្រះយេស៊ូ តែមិនដែលឃើញភស្តុតាងពីអត្ថិភាពរបស់ទ្រង់ទេ។ ខ្ញុំសូមបង្ហាញនូវពត៌មានខ្លះដែលជាភស្តុតាងពីអត្ថិភាពរបស់ទ្រង់ ថែមទាំងមានអានុភាពទៅលើជីវិតរបស់យើងប្រចាំថ្ងៃផង។ [សូមអាន ម៉ាថាយ ២៤:៣-៧] តើអ្នកឯកភាពថាយើងកំពុងតែឃើញព្រឹត្ដិការណ៍ទាំងនេះសព្វថ្ងៃឬទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីនេះផ្ដល់នូវភស្តុតាងបន្ថែមថា ព្រះយេស៊ូពិតជាមានព្រះជន្មរស់នៅលើផែនដីនេះ»។