អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«តើអ្នកយល់ស្របទេថា ការអប់រំទូន្មានកូនសព្វថ្ងៃនេះគឺពិបាកណាស់? [អនុញ្ញាតឲ្យឆ្លើយ] សូមមើលនូវការធានារ៉ាប់រងនេះដែលថា មាតាបិតាអាចអប់រំកូនដោយជោគជ័យបាន។ [សូមអានសុភាសិត ២២:៦] ទស្សនាវដ្ដីប៉មយាមនេះផ្ដល់នូវយោបល់ដែលមានប្រយោជន៍ដើម្បីជួយមាតាបិតាអប់រំកូនដោយជោគជ័យ»។
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«មាតាបិតាភាគច្រើនយល់ស្របថា ការចិញ្ចឹមអប់រំកូនគឺជាការដ៏ពិបាក ហេតុនេះហើយពួកគេគិតថាពួកគេត្រូវការជំនួយ។ តើអ្នកគិតថា យើងអាចទទួលដំបូន្មានដ៏ល្អពីណា? [អនុញ្ញាតឲ្យឆ្លើយ] ចូរកត់សម្គាល់នូវអ្វីដែលបានចែងពីសៀវភៅណែនាំពីបុរាណនេះ។ [សូមអានធីម៉ូថេទី២ ៣:១៦] ទស្សនាវដ្ដីនេះពន្យល់នូវគោលការណ៍ខ្លះៗដែលមានប្រយោជន៍ដល់ក្រុមគ្រួសារជាច្រើនដែលមានវប្បធម៌ផ្សេងគ្នា។ អ្នកនឹងឃើញថាគោលការណ៍ទាំងនេះមានប្រយោជន៍ជាក់ជាពុំខាន»។