បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០២ ទំ. ៨
  • ចូរនិយាយយ៉ាងមានប្រសិទ្ធិភាព!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរនិយាយយ៉ាងមានប្រសិទ្ធិភាព!
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរបង្ហាញការយកចិត្ដទុកដាក់ដោយបានរៀបចំជាមុន
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ចូរឪពុកម្ដាយនិងកូនទាំងឡាយប្រាស្រ័យទាក់ទងគ្នាដោយសេចក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចូរយកឈ្នះលើឧបសគ្គក្នុងកិច្ចបម្រើផ្សាយពីផ្ទះមួយទៅផ្ទះមួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០២ ទំ. ៨

ចូរ​និយាយ​យ៉ាង​មាន​ប្រ​សិទ្ធិ​ភាព!

១ ដើម្បី​​បំពេញ​ភារកិច្ច​របស់​យើង​ខាង​ការ​ផ្សព្វ​ផ្សាយ និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ យើង​ត្រូវ​ប្រកាស​ប្រាប់​ពត៌​មាន​ដល់​​អ្នក​ឯ​ទៀត។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ការ​និយាយ​គ្នា​យ៉ាង​មាន​ប្រ​សិទ្ធិ​ភាព​អាច​ជា​អ្វី​ដ៏​ពិបាក សូម្បី​តែ​ពេល​និយាយ​សំណេះ​សំ​ណា​ល​ជា​មួយ​មិត្តភក្ដិ​ក៏​ដោយ​។ តើ​អ្វី​ទៅ​ដែល​​អាច​ជួយ​យើង​និយាយ​អំពី​ដំណឹង​ល្អ​យ៉ាង​មាន​ប្រ​សិទ្ធិ​ភាព​ជា​មួយ​អ្នក​ដែល​​យើង​ពុំ​ស្គាល់​នោះ?

២ ពី​អ្នក​ចំឡែក​សូម​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មិត្តភក្ដិ​គេ​វិញ: សូម​គិត​អំពី​អារម្មណ៍​របស់​បុគ្គល​ដែល​​អ្នក​ជួប​ក្នុង​កិច្ច​ផ្សព្វផ្សាយ​នោះ។ សព្វ​ថ្ងៃ​នេះ គឺ​សម​ហេតុ​សម​ផល​ណាស់​ដែល​​មនុស្ស​ខ្លះ​សង្ស័យ ឬ​រហូត​ដល់​​ខ្លាច​អ្នក​ចំឡែក​ទៀត​ផង។ នេះ​អាច​រារាំង​ពី​ការ​និយាយ​គ្នា។ តើ​យើង​អាច​ជួយ​កាត់​បន្ថយ​យ៉ាង​ដូច​ម្ដេច​នូវ​ការ​ភ័យ​ខ្លាច​ដំបូង​របស់​អ្នក​ដែល​​យើង​ជួប​នោះ? សូម្បី​តែ​មុន​យើង​ពោល​ពាក្យ​មួយ​ម៉ាត់​ក៏​ដោយ​ អាការ​ក្រៅ​ដ៏​សមរម្យ​របស់​យើង​ហាក់​ដូច​ជា​កំពុង​និយាយ​ទៅ​កាន់​ម្ចាស់​ផ្ទះ​ជំនួស​យើង​រួច​ទៅ​ហើយ។ ការ​ស្លៀក​ពាក់​ដ៏​ស្អាត​បាត​និង​អាកប្បកិរិយា​ដ៏​ថ្លៃថ្នូរ​របស់​យើង ជួយ​រំសាយ​នូវ​ការ​ភ័យ​ខ្លាច​របស់​អ្នក​ឯ​ទៀត។—១​ធី​. ២:៩, ១០

៣ ជំនួយ​មួយ​ទៀត​សំរាប់​ការ​និយាយ​គ្នា គឺ​ជា​អាកប្បកិរិយា​រួសរាយ​រាក់ទាក់។ នេះ​ជួយ​អ្នក​ឯ​ទៀត​អន់​ភ័យ​និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ចង់​ស្ដាប់​យើង​ជាង​។ អ្នក​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ល្អ​ត្រង់​ចំណុច​នេះ។ ពេល​យើង​ដឹង​ច្បាស់​ថា​យើង​នឹង​និយាយ​អ្វី​នោះ យើង​អត់​សូវ​ភ័យ​ទេ។ ពេល​អ្នក​ឯ​ទៀត​ឃើញ​អារម្មណ៍​ធូរ​ស្រាល​របស់​យើង នេះ​អាច​ទាក់ទាញ​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ចង់​ស្ដាប់​នូវ​សារ​របស់​យើង​ដែរ។ ស្ត្រី​ម្នាក់​បាន​ពណ៌នា​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​​បាន​មក​ជួប​គាត់​ថា៖ «អ្វី​ដែល​​ខ្ញុំ​ចាំ​គឺ​ទឹក​មុខ​រួសរាយ​របស់​ស្មរបន្ទាល់​នោះ ទឹក​មុខ​នោះ​បង្ហាញ​ថា​គាត់​មាន​អារម្មណ៍​ស្ងប់។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​មែន»។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​នោះ​ចង់​ស្ដាប់​ដំណឹង​ល្អ។

៤ គុណសម្បត្ដិ​ដែល​​មាន​កម្លាំង​ទាក់​ទាញ​ទឹក​ចិត្ត: យើង​ត្រូវ​បង្ហាញ​ចំណាប់​អារម្មណ៍​ដ៏​ស្មោះ​អស់​ពី​ចិត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ផ្ទាល់​ខ្លួន។ (ភី. ២:៤) វិធី​មួយ​គឺ​យើង​ឲ្យ​អ្នក​ឯ​ទៀត​ប្រាប់​ពី​មតិ​របស់​ខ្លួន។ យ៉ាង​ណា​មិញ ការ​និយាយ​ប្រស្រ័យ​ទាក់ទង​គ្នា​រួម​បញ្ចូល​ការ​ស្ដាប់​ផង​ដែរ។ ពេល​យើង​អញ្ជើញ​អ្នក​ដែល​​កំពុង​តែ​ស្ដាប់​យើង​ឲ្យ​ប្រាប់​ពី​ទស្សនៈ​របស់​គាត់ រួច​យើង​ស្ដាប់​គាត់​ដោយ​​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​សំដី​របស់​គាត់​នោះ អ្នក​នោះ​នឹង​យល់​ថា យើង​ចេះ​គិត​ដល់​​អារម្មណ៍​របស់​គាត់។ ដូច្នេះ ពេល​គាត់​កំពុង​និយាយ​នោះ កុំ​ប្រញាប់​ខំ​រក​ឱកាស​និយាយ​កាត់​ស៊ក​សំដី​ដើម្បី​បន្ត​ផ្សព្វផ្សាយ​នោះ​ទេ។ ចូរ​រក​ចំណុច​ណា​ដែល​​អ្នក​អាច​សរសើរ​ពួក​គេ​ដោយ​​ស្មោះ និង​ខំ​ប្រើ​អ្វី​ដែល​​ពួក​គេ​និយាយ​ជា​មូលដ្ឋាន​នៃ​ការ​សន្ទនា​បន្ត​ទៅ​ទៀត។ បើ​សំដី​របស់​អ្នក​នោះ​បង្ហើប​ឲ្យ​ដឹង​ពី​បញ្ហា​ណា​មួយ​ដែល​​គាត់​ចាត់​ទុក​ជា​រឿង​សំខាន់​នោះ ចូរ​សម្រប​សម្រួល​ពាក្យ​ផ្សព្វផ្សាយ​របស់​អ្នក​ទៅ​តាម​អ្វី​ដែល​​អ្នក​នោះ​ចាប់​អារម្មណ៍​វិញ។

៥ ចិត្ត​រាប​ទាប​និង​ការ​ដឹង​ខ្នាត​ខ្លួន​ជួយ​ធ្វើ​ឲ្យ​ការ​និយាយ​គ្នា​មាន​ដំណើរ​យ៉ាង​ស្រួល។ (សុ. ១១:២; កិច្ច​. ២០:១៩) មនុស្ស​ចង់​មក​ជិត​ព្រះ​យេស៊ូ​ដោយសារ​ទ្រង់​«ស្លូត​ហើយ​មាន​ចិត្ត​សុភាព»។ (ម៉ាថ​. ១១:២៩) ផ្ទុយ​ទៅ​វិញ បើ​យើង​មាន​ឫកពា​ក្រអឺត​ក្រទម នេះ​ធ្វើ​ឲ្យ​មនុស្ស​ជៀស​ឆ្ងាយ​ពី​យើង។ ដូច្នេះ ទោះ​ជា​យើង​ជឿជាក់​ថា​យើង​មាន​សេចក្ដី​ពិត​ក៏​ដោយ​ យើង​ក៏​ត្រូវ​ជៀស​វាង​ពី​ការ​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ដាក់​អ្នក​ឯ​ទៀត។

៦ ចុះ​បើ​អ្នក​នោះ​និយាយ​អ្វី​ដែល​​ខុស​ពី​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ? តើ​យើង​ត្រូវ​កែ​គាត់​ឬ? ត្រូវ​ហើយ នៅ​ពេល​ណា​មួយ​យើង​នឹង​ត្រូវ​កែ​គាត់​មែន។ ប៉ុន្តែ យើង​មិន​ចាំបាច់​ខំ​កែ​គាត់​នៅ​លើក​ទី​មួយ​ដែល​​យើង​ជួប​គាត់​នោះ​ទេ។ ធម្មតា យើង​នឹង​បាន​លទ្ធផល​ល្អ​ជាង​ បើ​យើង​និយាយ​អំពី​ចំណុច​ណា​មួយ ដែល​​យើង​និង​គាត់​យល់​ស្រប​គ្នា មុន​យើង​និយាយ​អំពី​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ ដែល​​អ្នក​នោះ​ប្រហែល​ជា​ពិបាក​ទទួល​ស្គាល់​នោះ។ នេះ​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​អត់ធ្មត់​និង​ចេះ​ប្រុង​ប្រយ័ត្ន​នឹង​សំដី។ ប៉ុល​បាន​ទុក​គំរូ​ល្អ​ក្នុង​រឿង​នេះ​ពេល​គាត់​ធ្វើ​បន្ទាល់​ដល់​​ពួក​ចៅក្រម​នៅ​តំបន់​អើរីយ៉ូស។—កិច្ច​. ១៧:១៨, ២២​-​៣១

៧ សំខាន់​បំផុត សេចក្ដី​ស្រឡាញ់​ប្រាស​ចាក​ពី​អត្តទត្ថភាព នឹង​ជួយ​យើង​និយាយ​យ៉ាង​មាន​ប្រ​សិទ្ធិ​ភាព។ ដូច​ព្រះ​យេស៊ូ​ដែរ យើង​ក៏​ត្រូវ​ចេះ​អាណិត​មនុស្ស​ដែល​«ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​​ឥត​អ្នក​គង្វាល»។ (ម៉ាថ. ៩:៣៦) នេះ​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ និង​ជួយ​ពួក​គេ​ចាប់​ផ្ដើម​ដើរ​តាម​មាគ៌ា​ឆ្ពោះ​ទៅ​រក​ជីវិត​។ សារ​របស់​យើង​ជា​សារ​ដែល​​ប្រកប​ទៅ​ដោយ​​សេចក្ដី​ស្រឡាញ់ ដូច្នេះ ចូរ​ឲ្យ​យើង​បន្ត​ប្រកាស​ប្រាប់​សារ​នេះ​ដោយ​​បង្ហាញ​សេចក្ដី​ស្រឡាញ់។ បើ​យើង​ធ្វើ​ដូច្នេះ យើង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​​តែង​មាន​បន្ទូល​ដោយ​​មាន​ប្រ​សិទ្ធិ​ភាព​ច្រើន​បំផុត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក