អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែសីហា
«ស្ទើរតែគ្រប់សាសនាទាំងអស់បង្រៀនថា មនុស្សមានវិញ្ញាណដែលហោះហើរចេញពីរូបកាយក្រោយពីស្លាប់ទៅ។ តើលោកអ្នកជឿយ៉ាងណា? [ទុកឲ្យគេឆ្លើយ] សៀវភៅចាស់បុរាណនេះមានការពន្យល់ដ៏គួរឲ្យចាប់អារម្មណ៍ ស្តីអំពីកំណើតនៃព្រលឹងមុនគេបង្អស់។ [អានលោកុប្បត្តិ ២:៧] ទស្សនាវដ្ដីនេះក៏ជួយបកស្រាយអំពីព្រលឹងវិញ្ញាណថែមទៀត»។
ប៉មយាម ថ្ងៃទី១ ខែកញ្ញា
«ខ្ញុំចង់បង្ហាញឃ្លាមួយនៅទីនេះ។ [អានហេព្រើរ ៣:៤] តើអ្នកទទួលស្គាល់ថាសកលលោកយើងមានអ្នកគ្រោងទេ? [ទុកឲ្យគេឆ្លើយ] ទស្សនាវដ្ដីនេះពិនិត្យមើលថា តើជំនឿទៅលើអ្នកគ្រោងបង្កើតសមស្របនឹងវិទ្យាសាស្ត្រឬទេ?»។