កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សូមកត់សម្គាល់: ក្រុមជំនុំប្រហែលត្រូវធ្វើការរៀបចំដើម្បីចូលរួមមហាសន្និបាតតាមតំបន់ ដែលមានប្រធានថា «អ្នកប្រកាសព្រះរាជាណាចក្រយ៉ាងខ្នះខ្នែង»។ បើសមគួរ ចូរឆ្លៀតប្រើ១៥នាទីនៅប្រជុំអប់រំកិច្ចបំរើចុងក្រោយ មុនចូលរួមមហាសន្និបាត ដើម្បីសើរើឡើងវិញនូវយោបល់ដ៏ល្អ ពីសន្លឹកបន្ថែមពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែកក្កដា ដែលទាក់ទងនឹងតំបន់របស់យើង។ នៅខែមករា ឆ្នាំ២០០៣ នឹងមានប្រជុំអប់រំកិច្ចបំរើទាំងមូលដើម្បីសើរើឡើងវិញនូវចំណុចសំខាន់ៗពីកម្មវិធីមហាសន្និបាត។ ដើម្បីរៀបចំសំរាប់ការពិគ្រោះនោះ ពេលនៅឯមហាសន្និបាត យើងទាំងអស់គ្នាអាចកត់កំណត់ដែលមានខ្លឹមសារ ដែលរួមបញ្ចូលចំណុចពិសេសដែលយើងចង់អនុវត្តតាមក្នុងជីវភាពរស់នៅផ្ទាល់ខ្លួន ហើយក្នុងកិច្ចផ្សព្វផ្សាយផងដែរ។ បន្ទាប់មក យើងអាចពន្យល់នូវរបៀបដែលយើងបានអនុវត្តតាមយោបល់ទាំងប៉ុន្មាននោះ តាំងពីចូលរួមមហាសន្និបាតមក។ គឺពិតជានាំឲ្យយើងទាំងអស់គ្នាទទួលការលើកទឹកចិត្ត ពេលឮបងប្អូនប្រាប់ពីផលប្រយោជន៍ដែលគេបានទទួលពីការបង្ហាត់បង្រៀននោះ។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែតុលា
ចំរៀងលេខ១០៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ លើកទឹកចិត្តទាំងអស់គ្នាអានជនគណនា ជំពូកទី២៥ និងសៀវភៅការយល់ធ្លុះជ្រៅ ក្បាលទី២ ទំព័រ៤១៩ វគ្គ៣-៥។ ក្រោយមក សូមទស្សនាកាសែតវីដេអូ គំរូដែលព្រមានចំពោះសម័យយើងនេះ ដើម្បីរៀបចំសំរាប់ការពិគ្រោះនៅប្រជុំអប់រំកិច្ចបំរើ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែតុលា។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៤ សូមធ្វើការសម្ដែងមួយ នូវរបៀបស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែវិច្ឆិកា។ សូមបង្ហាញនូវរបៀបតបឆ្លើយនឹងពាក្យបញ្ឈប់ការសន្ទនាគឺ «ខ្ញុំស្គាល់កិច្ចការផ្សាយរបស់អ្នកហើយ»។ សូមមើលសៀវភៅស្តើង របៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រទី១២។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «របៀបពួកអ្នកត្រួតពិនិត្យក្រុមសិក្សាក្នុងក្រុមជំនុំបង្ហាញនូវការយកចិត្តទុកដាក់»។ ការពិគ្រោះដោយសំនួរនិងចម្លើយ ដែលត្រូវដឹកនាំដោយអ្នកត្រួតពិនិត្យការសិក្សាសៀវភៅតាមក្រុមជំនុំម្នាក់។ ក្នុងពាក្យលំនាំ សូមពន្យល់នូវរបៀបដែលការរៀបចំសិក្សាសៀវភៅតាមក្រុមបានចាប់ផ្ដើមឡើង។ (សូមមើលសៀវភៅ អ្នកប្រកាស ទំព័រ២៣៧ វគ្គ៤ ជាភាសាអង់គ្លេស) រៀបចំជាមុនឲ្យអ្នកផ្សាយពីរឬបីនាក់រៀបរាប់នូវផលប្រយោជន៍ដែលគាត់បានទទួលតាមរយៈការសិក្សាសៀវភៅតាមក្រុមជំនុំ ដោយព្រោះមានគេយកចិត្តទុកដាក់នឹងគាត់នោះ។
ចំរៀងលេខ៦៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែតុលា
ចំរៀងលេខ២០៦
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
២២ នាទី: «របៀបពង្រីកកិច្ចបំរើផ្សាយរបស់អ្នក—ភាគទី១» ត្រូវដឹកនាំដោយអ្នកចាស់ទុំម្នាក់។ បន្ទាប់ពីពាក្យផ្ដើមខ្លីដែលប្រើពេលតែមួយនាទីរួចមក សូមធ្វើការពិគ្រោះជាមួយពួកអ្នកស្ដាប់។ ពេលដែលសមគួរ អានបទគម្ពីរដើម្បីលើកឡើងចំណុចសំខាន់ៗ ដែលនឹងជួយអ្នកផ្សាយក្នុងក្រុមជំនុំបង្កើនអំណររបស់គេចំពោះកិច្ចផ្សព្វផ្សាយ។
១៥ នាទី: បទពិសោធន៍តាមតំបន់។ អញ្ជើញក្រុមជំនុំរៀបរាប់បទពិសោធន៍ដែលបងប្អូនមានពេលប្រើខិត្តប័ណ្ណ តើលោកអ្នកចង់រៀនព្រះគម្ពីរទេ? តើមានសិស្សថ្មីចាប់ផ្ដើមសិក្សាព្រះគម្ពីរទេ? បើមាន សូមរៀបរាប់អំពីសិស្សថ្មី ឬក៏ធ្វើការសម្ដែងមួយអំពីសិស្សថ្មីនោះ។ សើរើឡើងវិញនូវប្រអប់ «ឱកាសចែកខិត្តប័ណ្ណនេះ» ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែធ្នូ ឆ្នាំ២០០១ ទំព័រទី៤។
ចំរៀងលេខ១៩៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែតុលា
ចំរៀងលេខ១១០
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាសើរើឡើងវិញនូវកំណត់របស់ខ្លួនសំរាប់កម្មវិធីសន្និបាតពិសេស ដើម្បីរៀបចំសំរាប់ការពិគ្រោះនៅប្រជុំអប់រំកិច្ចបំរើសប្ដាហ៍ក្រោយ។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែតុលា។ ដោយប្រើយោបល់ទី២នៅទំព័រទី៤ អញ្ជើញបងប្រុសម្នាក់សម្ដែងរបៀបស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា។ បន្ទាប់ពីការសម្ដែងនោះ លើកបញ្ជាក់ចំណុចខ្លះពីការសម្ដែងដែលមានប្រសិទ្ធភាព។
១២ នាទី: បទពិសោធន៍តាមតំបន់។ អញ្ជើញបងប្អូនក្នុងក្រុមជំនុំរៀបរាប់នូវបទពិសោធន៍ដែលពួកគាត់មានពេលផ្សព្វផ្សាយក្រៅផ្លូវការនៅកន្លែងធ្វើការ នៅសាលារៀន នៅផ្សារ។ល។
២៥ នាទី: «ការអំពាវនាវឲ្យធ្វើតាមគំរូដែលព្រមានចំពោះសម័យយើងនេះ»។ កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី ហើយភ្លាមនោះ ធ្វើការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់ អំពីសំនួរនិមួយៗក្នុងអត្ថបទ។ នៅខែធ្នូ យើងនិងទស្សនាកាសែតវីដេអូចំណងជើងថា ជ័យជំនះផ្នែកវេជ្ជសាស្ត្រក្នុងការមិនប្រើឈាម។
ចំរៀងលេខ៤១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែវិច្ឆិកា
ចំរៀងលេខ៦៦
៧ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៣ នាទី: «គ្មានសេចក្ដីខ្មាស ចំពោះដំណឹងល្អ»។ (រ៉ូម ១:១៦) យុវជនម្នាក់ទៅជួបឪពុកគាត់ព្រោះមានបញ្ហា។ យុវជនម្នាក់នេះមានចិត្តស្ទាក់ស្ទើរ មិនចង់ឲ្យគេដឹងថាគាត់ជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ទេ ព្រោះខ្លាចមិត្តភក្ដិសើចចំអកដាក់គាត់។ ឪពុកសម្ដែងអំណរគុណដល់កូនម្នាក់នេះ ព្រោះកូនបាននិយាយអំពីរឿងនេះដោយមិនលាក់លៀម។ ឪពុករៀបរាប់នូវរបៀបដែលពេត្រុសធ្លាប់ប្រព្រឹត្តពេលពិសោធនូវការបង្ខិតបង្ខំពីអ្នកឯទៀត។ (ម៉ាថ. ២៦:៦៩-៧៤) ឪពុកឲ្យយោបល់ដូចតទៅនេះ យើងមិនគួរខ្មាសដោយព្រោះយើងជាគ្រីស្ទានឡើយ។ (ម៉ាក. ៨:៣៨) ដោយសម្គាល់ខ្លួនជាស្មរបន្ទាល់ម្នាក់នៅឯសាលាគឺមានប្រយោជន៍ចំពោះអ្នកវិញទេ។ ពេលគ្រូបង្រៀនយល់ដឹងថាអ្នកជាស្មរបន្ទាល់ម្នាក់ ពួកគាត់ភាគច្រើនទទួលស្គាល់ជំនឿរបស់អ្នក ហើយមិនបង្ខំឲ្យអ្នកចូលរួមនឹងសកម្មភាពដែលអ្នកចាត់ទុកថាមិនសមរម្យនោះ។ យុវជនដែលឥតមានសីលធម៌ ប្រហែលមិនបង្ខំឲ្យអ្នកចូលរួមនឹងការប្រព្រឹត្តអំពើអាក្រក់ឡើយ។ មិត្តរួមថ្នាក់ជាមួយគ្នា ប្រហែលឆាប់យល់មូលហេតុដែលអ្នកមិនដើរលេងជាគូ មិនលេងកីឡាក្រៅកម្មវិធីសិក្សាឬចូលរួមនឹងសកម្មភាពឯទៀតក្រៅពីម៉ោងរៀនជាមួយពួកគេ។ តាមតែមានពេល ឪពុកនិងយុវជនម្នាក់នេះពិគ្រោះចំណុចខ្លះពីសៀវភៅ សំនួរទាំងឡាយដែលយុវជនសួរ ក្រោមចំណងជើង «ប្រកាសប្រាប់យ៉ាងសាធារណៈនូវមិត្តភាពរបស់អ្នកជាមួយនឹងព្រះ» នៅទំព័រទី៣១៥-៣១៨ (ជាភាសាអង់គ្លេស)។ ក្មេងជំទង់នេះសម្ដែងអំណរគុណចំពោះឱវាទដ៏ល្អនោះ។
២៥ នាទី: ‹ចូរចុះចូលចំពោះព្រះ ហើយប្រឆាំងអារក្សវិញ›។ (យ៉ា. ៤:៧) ដោយប្រើសំនួរទាំងប៉ុន្មានដែលមានស្រាប់ អ្នកចាស់ទុំម្នាក់ដឹកនាំការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់ អំពីកម្មវិធីសន្និបាតពិសេសដែលមាននាឆ្នាំកិច្ចបំរើកន្លងទៅនេះ។ អញ្ជើញបងប្អូនក្នុងក្រុមជំនុំរៀបរាប់នូវរបៀបដែលពួកគាត់បានប្រព្រឹត្តតាមអ្វីដែលគេបានរៀន។ (សូមអញ្ជើញឲ្យបងប្អូនខ្លះរៀបចំអត្ថាធិប្បាយជាមុន)។ សូមលើកបញ្ជាក់នូវសុន្ទរកថាដូចតទៅដែលមានតាមកម្មវិធីនោះគឺ (១) «ការចុះចូលចំពោះព្រះ ក្នុងលោកីយ៍មួយដែលជាប់សេវកភាព»។ តើហេតុអ្វីយើងត្រូវប្រុងស្មារតីដើម្បីជៀសវាងអន្ទាក់ក្នុងលោកីយ៍? (២) «ជាសមាជិកក្រុមគ្រួសារម្នាក់ ត្រូវចុះចូលចំពោះព្រះ»។ ហេតុអ្វីមានតម្រូវការជាបន្ទាន់ ឲ្យពង្រឹងទំនាក់ទំនងជាគ្រួសារក្នុងអង្គការរបស់ព្រះយេហូវ៉ា? តើយើងអាចធ្វើនេះតាមរបៀបណា? (៣) «ចូរជួយសិស្សថ្មីឲ្យតាំងជំហរមាំមួននៅខាងព្រះយេហូវ៉ា»។ តើយើងអាចជួយអ្នកថ្មីពុះពារនូវឧបសគ្គ ដែលល្បងលជំនឿរបស់គេយ៉ាងដូចម្ដេច? (៤) «តើការប្រឆាំងនឹងអារក្ស រួមបញ្ចូលអ្វីខ្លះ?»។ តើអ្វីជាកត្ដាដ៏ចាំបាច់ដើម្បីយកឈ្នះនឹងអារក្ស? តើតាមរបៀបណាដែលគ្រឿងសឹកខាងវិញ្ញាណ ដែលពណ៌នានៅ អេភេសូរ ៦:១១-១៨ អាចការពារយើងបាន? (wE៩២ ១៥/៥ ២១-២៣) (៥) «យុវជនដែលប្រឆាំងនឹងមេកំណាចដោយជោគជ័យ» ហើយ «យុវជនដែលទទួលប្រយោជន៍ពីការចុះចូលចំពោះព្រះ»។ តើពួកយុវជនត្រូវប្រុងប្រយ័ត្នជានិច្ច ដើម្បីទប់ទល់នឹងកលល្បិចណាខ្លះរបស់សាតាំង? តើពួកយុវជនទទួលពរអ្វី បើគេចុះចូលចំពោះព្រះយេហូវ៉ា? (wE៩០ ១/៨ ១៣-១៤ វគ្គ១៥-១៧) (៦) «ការទទួលប្រយោជន៍ពីការចុះចូលចំពោះព្រះ»។ សូមពន្យល់ពីរបៀបដែលពួកគ្រីស្ទានអាចចុះចូលចំពោះពួកអាជ្ញាធរ ពួកនិយោជក ក្នុងក្រុមគ្រួសារ ហើយក្នុងក្រុមជំនុំគ្រីស្ទាន។ តើគុណសម្បត្ដិអ្វីខ្លះអាចជួយយើងធ្វើបែបនេះ?
ចំរៀងលេខ១៨៥ និងសេចក្ដីអធិស្ឋានបញ្ចប់។