បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០២ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​ធ្នូ
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០២ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា

ចំរៀង​លេខ​១៦៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​ធ្នូ។ ក្នុង​ការ​សម្ដែង​នោះ សូម​ពន្យល់​ថា​ថវិកា​ដើម្បី​​ធ្វើ​កិច្ចការ​ទូទាំង​ពិភពលោក​នេះ​បាន​មក​ពី​ណា។ សូម​មើល​ទស្សនាវដ្ដី​ប៉មយាម​ទំព័រ​ទី២។

១៥ នាទី: អ្នក​ដែល​បាន​គាំទ្រ​ការ​ថ្វាយ​បង្គំ​ដ៏​ពិត​នៅ​សម័យ​មុន​ហើយ​នៅ​សម័យ​នេះ​ដែរ។ សុន្ទរកថា​ដែល​​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០០២ ទំព័រ​ទី២៦​-​៣០ (ជា​ភាសា​អង់គ្លេស)

២០ នាទី: «ចូរ​ជួយ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ​របស់​អ្នក»។a ត្រូវ​ថ្លែង​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​​ជា​អ្នក​ត្រួត​ពិនិត្យ​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ។ ពេល​ពិគ្រោះ​វគ្គ​ទី៣​ហើយ ចូរ​រួម​បញ្ចូល​ចំណុច​ខ្លះៗពី​សៀវភៅ​សាលា​កិច្ចបំរើ​ទំព័រ​ទី៧០។ (ជា​ភាសា​អង់គ្លេស) សរសើរ​ក្រុមជំនុំ​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ដែល​​ពួក​គេ​បាន​គាំទ្រ​ការ​រៀបចំ​នៃ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម ហើយ​តាម​របៀប​ដ៏​សប្បុរស សូម​បញ្ជាក់​ពី​ចំណុច​ណា​ដែល​​គេ​ប្រហែល​ជា​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង។

ចំរៀង​លេខ​១១៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា

ចំរៀង​លេខ​៣៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ ប្រាប់​អំពី​ការ​រៀបចំ​កិច្ចបំរើ​ផ្សាយ​សំរាប់​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា។

១០ នាទី: ប្រអប់​សំនួរ។ សុន្ទរកថា​ដោយ​​អ្នក​ចាស់​ទុំ​ដែល​​មាន​សមត្ថភាព។

២៥ នាទី: «មេ​គ្រួសារ​ទាំង​ឡាយ​អើយ! ចូរ​រក្សា​ឲ្យ​មាន​ទំលាប់​ល្អ​ខាង​វិញ្ញាណ»។ បន្ទាប់​ពី​សុន្ទរកថា​លំនាំ​ដែល​​មាន​មូលដ្ឋាន​ពី​វគ្គ​ទី១​-​៣ ធ្វើ​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​អំពី​វគ្គ​ទី៤​-​១៣។ បើ​មាន​ពេល សូម​អាន​វគ្គ​ទី៧, ៨, ១១ និង​១២។ រួម​បញ្ចូល​ការ​សម្ភាសន៍​ជា​មួយ​នឹង​មាតា​ឬ​បិតា​ម្នាក់​ឬ​ពីរ​នាក់។ តើ​មាន​អ្វី​ខ្លះ​ដែល​​បាន​ជួយ​ក្រុម​គ្រួសារ​គាត់​មាន​ទម្លាប់​បំពេញ​នូវ​សកម្មភាព​ខាង​វិញ្ញាណ​ជា​ទៀងទាត់? តើ​ក្រុម​គ្រួសារ​គាត់​ត្រូវ​ខំ​ប្រឹង​យ៉ាង​ណា? តើ​ពួក​គាត់​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? បញ្ចប់​ដោយ​​អធិប្បាយ​យ៉ាង​ខ្លី​អំពី​ពត៌​មាន​ក្នុង​វគ្គ​ទី១៤។

ចំរៀង​លេខ​១២៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា

ចំរៀង​លេខ​១១៣

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ គូ​ស្វាមី​ភរិយា​មួយ​គូ​កំពុង​តែ​ផ្សព្វផ្សាយ​ជា​មួយ​គ្នា ហើយ​ស្វាមី​បង្ហាញ​នូវ​របៀប​និយាយ​តាម​យោបល់​នៅ​ទំព័រ​ទី៨​ដើម្បី​​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម​សំរាប់​ថ្ងៃ​ទី១ ខែ​ធ្នូ។

១៥ នាទី: «ចូរ​ជួយ​មនុស្ស​ឲ្យ​ស្គាល់​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​យេស៊ូ»។b រួម​បញ្ចូល​ចំណុច​ខ្លះៗពី​សៀវភៅ​សាលា​កិច្ចបំរើ​ទំព័រ​ទី២៧​៨។ (ជា​ភាសា​អង់គ្លេស)

២០ នាទី: «ចូរ​យក​ចិត្ត​ទុក​ដាក់​ដោយ​​សេចក្ដី​ស្រឡាញ់​ចំពោះ ‹កូន​កំព្រា›»។ ចាប់​ផ្ដើម​ដោយ​និយាយ​រយៈ​ពេល​បី​នាទី​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ក្មេង​ប្រុស​ស្រី​ដែល​​កំព្រា​ឪពុក។ សុន្ទរកថា​នេះ​មាន​មូលដ្ឋាន​ពី​វគ្គ​ទី​មួយ ហើយ​ពី​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ ក្បាល​ទី១​ទំព័រ​ទី៨​១៦។ ចូរ​ពិគ្រោះ​វគ្គ​ជា​បន្តបន្ទាប់​ដោយ​​សំនួរ​និង​ចម្លើយ។ លើក​បញ្ជាក់​វិធី​ដែល​​មាន​ប្រយោជន៍​ដែល​​អ្នក​ឯ​ទៀត​អាច​លើក​ទឹក​ចិត្ត​ហើយ​ផ្ដល់​ជា​ជំនួយ​បាន។ ពេល​ពិគ្រោះ​វគ្គ​ទី៣ និង​ទី៤ សូម​រួម​បញ្ចូល​ចំណុច​ខ្លះ​ពី​ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ​១៩៩៥ ទំព័រ​ទី៨​និង​ទី៩។

ចំរៀង​លេខ​១៨៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​ធ្នូ

ចំរៀង​លេខ​៦៥

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​វិច្ឆិកា។ ដោយ​​និយាយ​សង្ខេប រៀប​រាប់​នូវ​វិធី​មួយ​ដើម្បី​​ស្នើ​ផ្ដល់​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍។ សូម​មើល​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​សំរាប់​ខែ​មិថុនា ឆ្នាំ​១៩៩៨ ទំព័រ​ទី៨។

១២ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២៥ នាទី: «របៀប​ប្រើ​សៀវភៅ​ស្តើង​ថ្មី​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត»។c ធ្វើ​ការ​សម្ដែង​មួយ​ដែល​​បង្ហាញ​ពាក្យ​ផ្សព្វ​ផ្សាយ​ក្នុង​វគ្គ​ទី២, ៣, និង​៥។ លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ប្រើ​សៀវភៅ​នេះ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។

ចំរៀង​លេខ​៤២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក