បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០២ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០២ ទំ. ៧

សចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ ធ្នូ: សៀវភៅ​ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? ឬ​មួយ​ក៏​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មករា: សៀវភៅ​ស្តើង​ណា​ដែល​​មាន​៣២​ទំព័រ​ដែល​​ក្រុមជំនុំ​នៅ​មាន។ កុម្ភៈ: សៀវភៅ​ស្តើង​មិត្ត​សំឡាញ់​របស់​ព្រះ។ មីនា: ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច។ សូម​ឲ្យ​ទាំង​អស់​គ្នា​ខំ​ព្យាយាម​ចាប់​ផ្ដើម​មាន​ការ​សិក្សា​ព្រះ​គម្ពីរ​ថ្មី។

◼ លិខិត​អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ​រំឭក​សំរាប់​ឆ្នាំ​២០០៣​នឹង​ត្រូវ​ផ្ញើ​ទៅ​ក្រុមជំនុំ​របស់​អ្នក​នៅ​បន្ដិច​ទៀត ជា​ភាសា​ដែល​​ក្រុមជំនុំ​និ​មួយៗប្រើ។ បើសិន​ជា​មាន​ភាសា​ផ្សេង​ទៀត​ដែល​​ត្រូវ​ប្រើ​ក្នុង​តំបន់​របស់​អ្នក ហើយ​អ្នក​ចង់​បាន​លិខិត​អញ្ជើញ​មួយ​ចំនួន​ជា​ភាសា​ទាំង​នោះ លិខិត​នោះ​គួរ​ត្រូវ​ស្នើ​សុំ​ភ្លាមៗដោយ​​ប្រើ​ប័ណ្ណ​សុំ​ប្រកាសនវត្ថុ (S-14)។ លិខិត​អញ្ជើញ​សំរាប់​ពិធី​បុណ្យ​រំឭក​អាច​ទទួល​ជា​ភាសា​ខ្មែរ ចិន ចិន (សំ​រាយ) ជប៉ុន វៀតណាម និង​អង់គ្លេស។ សូម​ស្នើ​សុំ​តែ​ភាសា​ណា​ដែល​​ត្រូវ​ការ​ចាំបាច់​ក្នុង​តំបន់​របស់​អ្នក។

◼ សូម​កត់​សម្គាល់​ថា ពិធី​បុណ្យ​រំឭក​ប្រចាំ​ឆ្នាំ​២០០៤ នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី៤ ខែ​មេសា ក្រោយ​ពី​ថ្ងៃ​លិច។ ការ​ប្រាប់​នូវ​ថ្ងៃ​ខែ​ឲ្យ​ដឹង​ទុក​ជា​មុន​នេះ គឺ​ដើម្បី​​ឲ្យ​បងប្អូន​មាន​ឱកាស​អាច​រៀបចំ​ទុក​ជា​មុន ឬ​ធ្វើ​កិច្ច​សន្យា​សំរាប់​ជួល​សាល​ប្រជុំ​ផ្សេង​ទៀត ក្នុង​ករណី​មាន​ក្រុមជំនុំ​ជា​ច្រើន​ដែល​​ប្រើ​សាលព្រះរាជាណាចក្រ​តែ​មួយ ហើយ​ក្រុមជំនុំ​ខ្លះ​ត្រូវ​រក​កន្លែង​ផ្សេង​ទៀត។ អ្នក​ចាស់​ទុំ​គួរ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ្នក​ចាត់ការ​ខាង​សាល ដើម្បី​​កុំ​ឲ្យ​មាន​ការ​រំខាន​ពី​សកម្មភាព​ឯ​ទៀត​នៅ​ក្នុង​សាល​នោះ ហើយ​ដើម្បី​​ឲ្យ​ពិធី​បុណ្យ​រំឭក​អាច​ប្រព្រឹត្ត​ឡើង​ដោយ​​មាន​ដំណើរ​ការ​ល្អ​និង​មាន​របៀប​រៀប​រយ​ល្អ​ផង​ដែរ។ ដោយ​​ព្រោះ​ពិធី​បុណ្យ​នេះ​ជា​ពិធី​ដ៏​សំខាន់​មួយ ដូច្នេះ​ក្រុម​អ្នក​ចាស់​ទុំ​គួរ​ជ្រើសរើស​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​​មាន​សមត្ថភាព​ច្រើន​ជាង​ឲ្យ​ធ្វើ​ជា​អ្នក​អធិប្បាយ​នៅ​ពិធី​បុណ្យ​រំឭក ជាជាង​ឆ្លាស់​គ្នា​ម្នាក់​ម្ដងៗ ឬ​ប្រើ​បង​ប្រុស​ដដែល​ៗរាល់​តែ​ឆ្នាំ​។ បើសិន​ជា​មាន​បង​ប្រុស​ម្នាក់​ដែល​​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ជា​អ្នក​ចាក់​ប្រេង​តាំង​នោះ អ្នក​ចាស់​ទុំ​ត្រូវ​ជ្រើសរើស​គាត់​ជា​អ្នក​ថ្លែង។

◼ អ្នក​ផ្សាយ​ទាំង​អស់​ដែល​​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ដែល​​មាន​វត្តមាន​នៅ​ឯ​ប្រជុំ​អប់រំ​កិច្ចបំរើ​សប្ដាហ៍​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៦ ខែ​មករា អាច​ទទួល​នូវ​លិខិត​បណ្ដាំ​ជន​រងគ្រោះ និង​ប័ណ្ណ​សម្គាល់​សំរាប់​កូនៗ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក