បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០២ ទំ. ៥-៦
  • ការសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០២ ទំ. ៥-៦

ការ​សើរើ​ឡើង​វិញ​ខាង​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ

ការ​សើរើ​ឡើង​វិញ​ដោយ​​មិន​មើល​សៀវភៅ ហើយ​ទាក់ទង​ពត៌​មាន​ដែល​​បាន​រៀន​តាម​រយៈ​សុន្ទរកថា​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ ក្នុង​កំឡុង​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី២ ខែ​កញ្ញា ដល់​​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០០២។ សូម​កត់​លើ​ក្រដាស​មួយ​សន្លឹក​ផ្សេង នូវ​ចម្លើយ​ចំពោះ​សំនួរ​ទាំង​ប៉ុន្មាន​ដែល​​អ្នក​អាច​ឆ្លើយ​បាន ក្នុង​កំណត់​ពេល​នោះ។

[សូម​កត់​សម្គាល់៖ ក្នុង​កំឡុង​ពេល​សរសេរ​សើរើ​ឡើង​វិញ​នេះ មាន​តែ​ព្រះ​គម្ពីរ​ដែល​​អាច​យក​មក​ប្រើ ដើម្បី​នឹង​ឆ្លើយ​សំនួរ​នានា។ ឯកសារ​យោង​ដែល​​មាន​បន្ទាប់​ពី​សំនួរ​និ​មួយៗ នោះ​សំរាប់​ឲ្យ​អ្នក​ស្រាវជ្រាវ​ផ្ទាល់​ខ្លួន។ ប្រហែល​ជា​មិន​មាន​ទំព័រ​និង​វគ្គ​លេខ​ទាំង​អស់​ទេ កាល​ដែល​​សំដៅ​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម។]

សូម​ឆ្លើយ​សេចក្ដី​ថ្លែង​និ​មួយៗជា​បន្តបន្ទាប់​នេះ​ថា ពិត​ឬ​មិន​ពិត:

១​. ជំហាន​ដ៏​សំខាន់​ដើម្បី​​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា នោះ​គឺ​ការ​រំពឹង​គិត​លើ​គុណសម្បត្ដិ​ទាំង​ប៉ុន្មាន​ដ៏​អស្ចារ្យ​របស់​ទ្រង់។ (ទំនុក. ១៤៣:៥) [សូម​មើល wE​០០ ១៥/១០ ទំព័រ​៤ វគ្គ​៦]

២​. អេសេគាល ៣៧:១៥​-​២៤ ចែង​អំពី​ការ​ដាក់​ភ្ជាប់​គ្នា​នូវ​បន្ទះ​ឈើ​ពីរ។ នៅ​សម័យ​ទំនើប​យើង​នេះ​មាន​ការ​សម្រេច​ស្រដៀង​គ្នា​ដែរ​នៅ​ឆ្នាំ​១៩១៩ ពេល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ស្មោះ​ត្រង់​បាន​ត្រូវ​រួបរួម​គ្នា​នឹង​ព្រះ​គ្រីស្ទ ជា​«ស្តេច​តែ​១​អង្គ» និង​ជា​«អ្នក​គង្វាល​តែ​១»​របស់​ពួក​គេ។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៨៨ ១៥/៩ ទំព័រ​២៥ វគ្គ​១៣]

៣​. ពួក​អ្នកប្រាជ្ញ​ដែល​​ទិតៀន​រឿង​ព្រះ​គម្ពីរ ធ្លាប់​តែ​សង្ស័យ​ថា សៀវភៅ​ដានីយ៉ែល​គ្មាន​មូលដ្ឋាន​ក្នុង​ប្រវត្ដិសាស្ត្រ​ទេ។ ប៉ុន្តែ ច្រើន​ឆ្នាំ​កន្លង​មក​នេះ ការ​ស្រាវជ្រាវ​ផ្នែក​វត្ថុ​បុរាណ​វិទ្យា​បាន​បំបាត់​ចោល​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រឆាំង​របស់​ពួក​គេ។ [si ទំព័រ​១៣៨ វគ្គ​៤]

៤​. នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន គឺ​គ្មាន​ការ​រង​ទុក្ខ​នូវ​ភាព​មិន​ស្មើ​គ្នា​ទេ។ [w​៩៩ ១/១១ ទំព័រ​៤ វគ្គ​៣]

៥​. ការ​ហៅ​សៀវភៅ​១២​ក្បាល​ចុង​ក្រោយ​ក្នុង​បទ​គម្ពីរ​ភាសា​ហេព្រើរ​នោះ ជា​«ពួក​ព្យាការី​តូចតាច» គឺ​ពណ៌នា​យ៉ាង​សមរម្យ​ដើម្បី​​បញ្ជាក់​ថា សៀវភៅ​ទាំង​ប៉ុន្មាន​នោះ​ពុំ​សូវ​សំខាន់​ទេ។ [si ទំព័រ​១៤៣ វគ្គ​១]

៦​. លោក​អេម៉ុស​គឺ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​«ពួក​សិស្ស​របស់​ពួក​ហោរា» ពេល​ព្រះ​យេហូវ៉ា​រើស​តាំង​និង​បញ្ជូន​គាត់​ឲ្យ​ទៅ​ផ្សាយ​ប្រកាស​ទំនាយ​នៅ​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល។ (២​ពង្ស​. ២:៣) [si ទំព័រ​១៤៨ វគ្គ​១]

៧​. សៀវភៅ​អូបាឌា ខ​១៦ ទាយ​ប្រាប់​អំពី​ការ​ផុត​ពូជ​នៃ​សាសន៍​អេដំម ដោយសារ​ពួក​គេ​ស្អប់​សាសន៍​យូដា។ (អូបា. ខ​១២) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៨៩ ១៥/៤ ទំព័រ​៣០ ប្រអប់]

៨​. «បបូរ​មាត់​ស្អាត» ឬ «ភាសា​បរិសុទ្ធ», ព​.​ថ​. នៅ​សេផានា ៣:៩ រួម​បញ្ចូល​នូវ​ការ​យល់​ដឹង​នូវ​សេចក្ដី​ពិត​អំពី​ព្រះ និង​អំពី​គោល​បំណង​របស់​ទ្រង់។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល w​០១ ១/៥ ទំព័រ​៣១ វគ្គ​១៨]

៩​. ឋានៈ​នៃ​ការ​មើល​ខុស​ត្រូវ​ក្នុង​ក្រុមជំនុំ ដូច​ជា​ការ​បង្រៀន​និង​ការ​ត្រួត​ពិនិត្យ គឺ​មាន​មូលដ្ឋាន​លើ​គុណសម្បត្ដិ​ខាង​វិញ្ញាណ​ប៉ុណ្ណោះ មិន​មែន​មាន​មូលដ្ឋាន​លើ​ការ​ខុស​គ្នា​ខាង​ពូជ​សាសន៍​ឡើយ។ (ធីម៉ូថេទី១ ៣:១​-​១៣; ទីតុស ១:៥​-​៩) [w​៩៩ ១/១១ ទំព័រ​៨ វគ្គ​១]

១០​. សាការី ៩:៦, ៧ រៀប​រាប់​អំពី​«សាសន៍​ភីលីស្ទីន» ដែល​​ក្លាយ​«ដូច​ជា​ចៅហ្វាយ​នៅ​ស្រុក​យូដា»។ នេះ​គឺ​ជា​ទំនាយ​ដែល​​ពណ៌នា​អំពី​សមាជិក​នៃ​ចៀម​ឯ​ទៀត​នៅ​សព្វ​ថ្ងៃ​នេះ ដែល​​មាន​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​​មាន​វិនិច្ឆ័យ​ល្អ› បាន​អប់រំ​និង​ប្រគល់​អំណាច​ឲ្យ​ពួក​គេ​តាម​ពេល​ដែល​​ត្រូវ​ការ។ (ម៉ាថ​. ២៤:៤៥) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល w​៩៥ ១/១០ ទំព័រ​១៩ វគ្គ​១៤]

សូម​ឆ្លើយ​សំនួរ​នានា​ដូច​ត​ទៅ​នេះ:

១១​. តើ​ភារកិច្ច​ផ្សព្វផ្សាយ​របស់​យើង​អាច​ប្រៀបធៀប​ទៅ​នឹង​ភារកិច្ច​របស់​អេសេគាល ជា​អ្នក​ចាំ​យាម​យ៉ាង​ដូច​ម្ដេច? (អេសេ. ៣៣:១​-​១១) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៨៨ ១/១ ទំព័រ​២៨ វគ្គ​១៣]

១២​. តើ​អ្វី​បាន​កើត​ឡើង​នា​សម័យ​ថ្មី​យើង​នេះ ដែល​​ប្រៀបប្រដូច​ដោយ​​ចក្ខុនិមិត្ត​របស់​អេសេគាល​អំពី​ឆ្អឹង​នោះ? (អេសេ. ៣៧:៥​-​១០) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៨៨ ១៥/៩ ទំព័រ​២៤ វគ្គ​១២]

១៣​. តើ​មាន​ភស្តុតាង​អ្វី​ដ៏​ជាក់​ច្បាស់​ជាង​គេ​ដែល​​ថា សៀវភៅ​សាការី​គឺ​បាន​ត្រូវ​ព្រះ​បណ្ដាល​ឲ្យ​តែង​នោះ? [si ទំព័រ​១៦៩ វគ្គ​៥]

១៤​. តើ​ទី​ក្រុង​ក្នុង​ចក្ខុនិមិត្ត​របស់​អេសេគាល តំណាង​អ្វី? (អេសេ. ៤៨:១៥​-​១៧) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល w​៩៩ ១/៦ ទំព័រ​១៧ វគ្គ​២២]

១៥​. បើ​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ជឿ​ថា ប្រាក់​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​បាន តើ​ដូច​ម្ដេច​បាន​ជា​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ២២:៣៧​-​៤០ នៅ​មាន​ប្រយោជន៍? [w​៩៩ ១/១០ ទំព័រ​៤ វគ្គ​២, ៤; ទំព័រ​៥ វគ្គ​១]

១៦​. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​របៀប​ដែល​​ដានីយ៉ែល​មាន​ប្រតិកម្ម​តប​ចំពោះ​ច្បាប់​របស់​ស្តេច ដែល​​ដាក់​បំរាម​ទៅ​លើ​ការ​អំពាវនាវ​ដល់​​ព្រះ​ណា​ឬ​មនុស្ស​ណា លើក​លែង​តែ​ដល់​​ស្តេច​នេះ​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​នោះ? (ដា. ៦:៧​-​១០) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល dpE ទំព័រ​១២៥ វគ្គ​២៥​-​២៨]

១៧​. តើ​ពួក​អ្នក​សំណល់​មាន​សភាព​ដូច​ជា​សិង្ហ​ក្នុង​ចំណោម​សាសន៍​ផ្សេងៗនោះ ដោយ​​ប្រកាស​សារ​អ្វី​របស់​ព្រះ​យេហូវ៉ា? (មីកា ៥:៧) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៨១ ១៥/៧ ទំព័រ​២៣ វគ្គ​១០]

១៨​. តើ​ប្រយោគ​នៅ​ហាបាគុក ៣:១៤ ដែល​​ថា​«ទ្រង់​បាន​ចាក់​ទំលុះ​មេទ័ព​របស់​គេ ដោយ​​លំពែង​របស់​ទ្រង់» មាន​ន័យ​យ៉ាង​ណា? [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល w​០០ ១/៥ ទំព័រ​២១ វគ្គ​១៥; wE​៨១ ១/៨ ទំព័រ​២៩ វគ្គ​៦​-​៧]

១៩​. តើ​ពាក្យ «ប្រហែល» នៅ​សេផានា ២:៣ បញ្ជាក់​អំពី​អ្វី? [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល w​០១ ១/៥ ទំព័រ​២៥ វគ្គ​៨]

២០​. យោង​ទៅ​តាម​សាការី ៨:៦ តើ​ព្រះ​យេហូវ៉ា​បាន​សម្រេច​អ្វី​តាំង​ពី​ឆ្នាំ​១៩១៩​មក ដែល​​មើល​ទៅ​ហាក់​ដូច​ជា​ពិបាក​ណាស់​ចំពោះ​មនុស្ស? [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល w​៩៦ ១/៤ ទំព័រ​១២ វគ្គ​១៨​-​១៩]

សូម​រក​ពាក្យ​ឬ​ក៏​ឃ្លា​ណា​ដែល​​ត្រូវ​ការ ដើម្បី​​បំពេញ​សេចក្ដី​ថ្លែង​និ​មួយៗជា​បន្តបន្ទាប់​នេះ:

២១​. យើង​ទូល​ព្រះ​យេហូវ៉ា​តាម​រយៈ​_________________________ ដែល​​ជា​ការ​និយាយ​ដ៏​គោរព​ចំពោះ​ព្រះ។ ហើយ​ជា​លទ្ធផល វិធី​ចំ​បង​ដែល​​ទ្រង់​មាន​បន្ទូល​ដល់​​យើង​វិញ គឺ​តាម​រយៈ​_________________________។ (ទំនុក. ៦៥:២; ២​ធី​. ៣:១៦) [wE​០០ ១៥/១០ ទំព័រ​៥ វគ្គ​២​-​៣]

២២​. នៅ​ម៉ាកុស ១៤:៧ ព្រះ​យេស៊ូ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា _________________________នឹង​ជា​ផ្នែក​នៃ​ជីវិត​របស់​យើង ដរាប​_________________________។ [w​៩៩ ១/១២ ទំព័រ​៥ វគ្គ​៣]

២៣​. ការ«ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ» បាន​កើត​ឡើង​នៅ​ឆ្នាំ​_________________________ ដែល​​ជា​សញ្ញា​សម្គាល់​នូវ​ការ​ចាប់​ផ្ដើម​នៃ​៦៩​អាទិត្យ​នៃ​ឆ្នាំ​ ដែល​​បាន​ត្រូវ​ចប់​ពេល​ព្រះមេស្ស៊ី​លេច​មក​នៅ​ឆ្នាំ​_________________________។ (ដា. ៩:២៥) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល dpE ទំព័រ​១៩០ វគ្គ​២០​-​ទំព័រ​១៩១ វគ្គ​២២]

២៤​. យ៉ូអែល ២:៣១ ដែល​​ចែង​ប្រាប់​ថា ព្រះ​អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត គឺ​មាន​ន័យ​ដូច​គ្នា​នឹង​ម៉ាថាយ ២៤:២៩, ៣០ ដែល​​_________________________ពិពណ៌នា​អំពី​ការ​យាង​មក​វិញ​របស់​ទ្រង់​ជា​កូន​មនុស្ស ទាំង​មាន​_________________________។ [si ទំព័រ​១៤៧ វគ្គ​១៣]

២៥​. ទំនាយ​របស់​លោក​_________________________ស្តី​អំពី​ប្រទេស​អាសស៊ើរ​និង​រាជធានី​_________________________​នោះ បាន​លើក​ដំកើង​ភាព​យុត្ដិធម៌​និង​ភាព​ឧត្តុង​ឧត្តម​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​ផ្ដល់​ឲ្យ​យើង​នូវ​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​កំណត់​ដាក់​ទោស​ដល់​​មនុស្ស​អាក្រក់​ទាំង​អស់។ [si ទំព័រ​១៦០ វគ្គ​១១]

សូម​រើស​ចម្លើយ​មួយ​ណា​ដែល​​ត្រឹម​ត្រូវ ក្នុង​សេចក្ដី​ថ្លែង​និ​មួយៗជា​បន្តបន្ទាប់​នេះ:

២៦​. សៀវភៅ​អេសេគាល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​គឺ (សប្បុរស; រាប​ទាប; បរិសុទ្ធ) ហើយ​នឹង​ធ្វើ​ឲ្យ​គេ​ដឹង​ឮ​អំពី (ការ​អភិវឌ្ឍន៍​នៃ​បុគ្គលិកលក្ខណៈ​របស់​ខ្លួន; ការ​ដំកើង​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ជា​បរិសុទ្ធ; ការ​ធ្វើ​ជា​អ្នក​ជិត​ខាង​ល្អ) គឺ​សំខាន់​ជាង​អ្វីៗទាំង​អស់។ [si ទំព័រ​១៣៧ វគ្គ​៣៣]

២៧​. អេសេគាល​បាន​រស់​នៅ​សម័យ​ដានីយ៉ែល​ដែរ ហើយ​គាត់​បញ្ជាក់​ថា​ដានីយ៉ែល​ជា​មនុស្ស​ពិត​ម្នាក់ ដោយ​​ចុះ​ឈ្មោះ​ដានីយ៉ែល​រួម​ជា​មួយ (ណូអេ​និង​យ៉ូប; ម៉ូសេ​និង​យ៉ូស្វេ; អេលីយ៉ា​និង​អេលីសេ)។ [si ទំព័រ​១៣៨ វគ្គ​២]

២៨​. ស្រប​តាម​ដានីយ៉ែល ២:៣៤, ៣៥, ៤៥ ថ្ម​ដែល​​បំបែក​រូប​នេះ តំណាង (សង្គ្រាម​អើម៉ាគេដូន; សារ​ជំនុំជំរះ​ដ៏​ខ្លាំង​ដែល​​រាស្ត្រ​របស់​ព្រះ​បាន​ប្រកាស​ផ្សាយ; ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី)។ [si ទំព័រ​១៤២ វគ្គ​២០, ២៣]

២៩​. សាសន៍​មួយ​ដែល​​ប្រៀប​ដូច​ជា​កណ្ដូប​នៅ​យ៉ូអែល ១:៤​-​៦ តំណាង (សាសន៍​អ៊ីស្រាអែល; ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង; ពួក​ទ័ព​រ៉ូម)។ (កិច្ច​. ២:១, ១៤​-​១៧) [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល w​៩៨ ១/៨ ទំព័រ​៨ វគ្គ​៩]

៣០​. មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​អាទិទេព​នឹង​នាំ​ឲ្យ​មាន​ភាព​ស្មើ​គ្នា ដែល​​មនុស្ស​ចង់​បាន​ជា​ខ្លាំង​នោះ។ ទំរាំ​ដល់​​ពេល​នោះ យ៉ាង​ហោច​ណាស់​យើង​អាច (គាំទ្រ​ចលនា​ខាង​ការ​រក្សា​សិទ្ធិ​ស្មើ​គ្នា; ចាត់​វិធានការ​ដើម្បី​​ទប់ទល់; ធ្វើ​ព្រងើយ​កន្តើយ) នឹង​ការ​រង​ទុក្ខ​នូវ​ភាព​មិន​ស្មើ​គ្នា ដែល​​មាន​ឥទ្ធិពល​លើ​យើង​និង​ក្រុម​គ្រួសារ​របស់​យើង។ [w​៩៩ ១/១១ ទំព័រ​៦ វគ្គ​៥]

សូម​រក​ផ្ទឹម​បទ​គម្ពីរ​នានា ជា​មួយ​នឹង​សេចក្ដី​និ​មួយៗដូច​ត​ទៅ​នេះ:

ហូ. ៦:៦; យ៉ូល. ២:៣២; សាក. ៤:៦, ៧; ១៣:៣; យ៉ូន​. ៦:៣៨

៣១​. ព្រះ​យេស៊ូ​គ្រីស្ទ​ធ្លាប់​មាន​អត្ថិភាព​ជា​រាជបុត្រា​តែ​មួយ​គត់​ដែល​​ព្រះ​បង្កើត​ផ្ទាល់ មុន​ទ្រង់​មាន​កំណើត​ជា​មនុស្ស។ [w​៩៩ ១/១០ ទំព័រ​៦ វគ្គ​៥]

៣២​. ព្រះ​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់​ស្មោះ​ស្ម័គ្រ​ដោយសារ​ការ​ស្គាល់​ទ្រង់ មិន​មែន​ដោយសារ​ការ​ថ្វាយ​តង្វាយ​ជា​ច្រើន​តាម​ទម្រង់​ការ​នោះ​ទេ។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល si ទំព័រ​១៤៥ វគ្គ​១៦]

៣៣​. ការ​ស្គាល់ ការ​គោរព និង​ការ​ទុក​ចិត្ត​លើ​ព្រះ​ដែល​​មាន​ព្រះ​នាម​នោះ គឺ​ចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ។ [អំនាន​ព្រះ​គម្ពីរ​ប្រចាំ​សប្ដាហ៍; សូម​មើល wE​៨៩ ១៥/៣ ទំព័រ​៣០ ប្រអប់]

៣៤​. គោល​បំណង​របស់​ព្រះ​បាន​សម្រេច មិន​មែន​ដោយ​​អំណាច​របស់​មនុស្ស​ទេ គឺ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​វិញ ដែល​​ជួយ​អ្នក​បំរើ​របស់​ទ្រង់​ឲ្យ​យក​ឈ្នះ​នូវ​ឧបសគ្គ​ដែល​​ធំ​ប្រៀប​ដូច​ជា​ភ្នំ និង​ឲ្យ​ស៊ូទ្រាំ​ធ្វើ​កិច្ចការ​របស់​ព្រះ។ [si ទំព័រ​១៦៩ វគ្គ​២]

៣៥​. ភក្ដីភាព​ដែល​​ជា​សញ្ញា​សម្គាល់​អង្គការ​របស់​ព្រះ​យេហូវ៉ា គឺ​ពុះពារ​យក​ឈ្នះ​លើ​ទំនាក់ទំនង​ណា​របស់​មនុស្ស ពោល​គឺ​ទំនាក់ទំនង​បងប្អូន​សាច់​ញាតិ​បង្កើត។ [si ទំព័រ​១៧១ វគ្គ​២៤]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក