-
ការរងទុក្ខនាបច្ចុប្បន្ននេះនូវភាពមិនស្មើគ្នាទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ វិច្ឆិកា
-
-
ឲ្យបានប្រសើរឡើងឬទេ? តើប្រជាពលរដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកនិងប្រទេសបារាំង ឬប្រជាពលរដ្ឋនៅក្នុង១៨៥ប្រទេសដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ពិតជាមានសិទ្ធិស្មើគ្នា ដែលគេបានអះអាងថាមានពីកំណើតមកឬ?
ទោះជាមតិខាងភាពស្មើគ្នាក្នុងចំណោមមនុស្សជាតិ ប្រហែលជា«ឃើញច្បាស់ក្រឡែត» នោះសិទ្ធិចំពោះ«ជីវិត សេរីភាព និងការស្វះស្វែងរកសុភមង្គល» ក៏គ្មានភាពស្មើគ្នាក្នុងករណីមនុស្សគ្រប់រូបឡើយ។ ជាឧទាហរណ៍ តើយើងអាចនិយាយយ៉ាងណាអំពីសិទ្ធិស្មើគ្នាក្នុងជីវិត កាលដែលកូនម្នាក់នៅក្នុងទ្វីបអាហ្វ្រិកមានគ្រូពេទ្យម្នាក់ចែកជាមួយនឹងមនុស្ស២៥៦៩នាក់ឯទៀត ចំណែកឯកូនម្នាក់នៅទ្វីបអឺរ៉ុបមានគ្រូពេទ្យម្នាក់ចែកជាមួយនឹង២៨៩នាក់នោះ? ឬក៏តើមានសិទ្ធិស្មើគ្នាក្នុងសេរីភាព និងការស្វែងរកសុភមង្គលនៅឯណា ពេលដែលមួយភាគបីនៃក្មេងប្រុសនិងពីរភាគបីនៃក្មេងស្រីនៅក្នុងប្រទេសឥណ្ឌា នឹងធំឡើងដោយឥតចេះអក្សរ ចំណែកឯនៅក្នុងកន្លែងដូចជាប្រទេសជប៉ុន ប្រទេសអាល្លឺម៉ង់ និងប្រទេសអង់គ្លេស សឹងតែកូនក្មេងគ្រប់គ្នាគឺបានធានាថានឹងទទួលនូវការអប់រំនោះ?
តើមនុស្សក្នុងប្រទេសទាំងប៉ុន្មាននៅកណ្ដាលទ្វីបអាមេរិក ដែលចំណូលមធ្យមនៃមនុស្សម្នាក់ៗជា១.៣៨០ដុល្លា ទទួលនូវ«សេចក្ដីថ្លៃថ្នូរនិងសិទ្ធិ»ដូចគ្នានៅក្នុងជីវិត ដូចពួកអ្នកនៅក្នុងប្រទេសបារាំង ចំណែកចំណូលមធ្យមនៃមនុស្សម្នាក់ៗជា២៤.៩៩០ដុល្លានោះ? តើមានភាពស្មើគ្នាណា បើកូនភេទស្រីនៅទ្វីបអាហ្វ្រិកដែលអាចសង្ឃឹមនឹងរស់បានតែអាយុ៥៦ឆ្នាំ បើប្រៀបធៀបជាមួយនឹងកូនភេទស្រីនៅទ្វីបអាមេរិកខាងជើង ដែលអាចសង្ឃឹមនឹងរស់បានអាយុ៧៩ឆ្នាំនោះ?
ភាពមិនស្មើគ្នាគឺមានទិដ្ឋភាពជាច្រើន ហើយទាំងអស់សុទ្ធតែអាក្រក់។ ភាពមិនស្មើគ្នាខាងកំរិតជីវភាពនិងខាងឱកាសសំរាប់ការថែរក្សាសុខភាព និងការរៀនសូត្រ គឺគ្រាន់តែភាពមិនស្មើគ្នាខ្លះៗប៉ុណ្ណោះ។ ជួនកាលការខុសគ្នាខាងនយោបាយ ជាតិសាសន៍ និងសាសនា ក៏មានមុខនាទីចុងក្រោយ ក្នុងការដកហូតសេចក្ដីថ្លៃថ្នូរនិងសេរីភាពពីមនុស្ស។ ទោះជាមានការនិយាយជាច្រើនអំពីភាពស្មើគ្នាក៏ដោយ តែយើងរស់នៅក្នុងពិភពលោកនៃភាពមិនស្មើគ្នា។ ដូចជាទុក្ខវេទនាដែលបកស្រាយជា «អ្វីដែលបណ្ដាលឲ្យមានសេចក្ដីលំបាកដ៏ពាសពេញឬយ៉ាងខ្លាំង» នោះភាពមិនស្មើគ្នាគឺមានក្នុងគ្រប់វណ្ណៈនៃសង្គមមនុស្ស។ ការឈឺចាប់ដែលវាបណ្ដាលឲ្យមានក្នុងសណ្ឋានជាភាពក្រីក្រ ជម្ងឺ ភាពល្ងង់ខ្លៅ ភាពអត់ការធ្វើ និងការប្រកាន់ពូជសាសន៍ គឺធ្វើឲ្យឈឺចុកចាប់ខ្លាំងណាស់។
«មនុស្សទាំងអស់បានត្រូវបង្កើតមកមានភាពស្មើគ្នា»។ នេះជាគំនិតដ៏ល្អមែនហ្ន៎! ជាទីសោកស្ដាយណាស់ ដែលហេតុការណ៍ពិតគឺខុសស្រឡះទៅវិញ។
-
-
ភាពមិនស្មើគ្នា—តើព្រះមានបំណងបែបនេះឬ?ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ វិច្ឆិកា
-
-
ភាពមិនស្មើគ្នា—តើព្រះមានបំណងបែបនេះឬ?
ចម្លើយក្នុងពាក្យមួយម៉ាត់គឺ ទេ។ សូមឲ្យយើងពិនិត្យមើលមូលហេតុ។
ព្រះទ្រង់បានមានបំណងឲ្យមនុស្សគ្រប់រូប មានឱកាសស្មើគ្នា ដើម្បីឲ្យសប្បាយនឹងជីវិត ហើយបានសុភមង្គល។ ស្តីអំពីការបង្កើតរបស់មនុស្ស នោះយើងអានថា៖ «ទ្រង់ក៏មានបន្ទូលថា៖ ‹ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនឹងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅផែនដីផង›»។ បន្ទាប់ពីទីបញ្ចប់នៃការបង្កើតនៅលើផែនដី «ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។—លោកុប្បត្តិ ១:២៦, ៣១
តើព្រះអាចប្រកាសសភាពដ៏អភ័ព្វនៃភាពមិនស្មើគ្នាសព្វថ្ងៃនេះ«ជាការល្អប្រពៃ»ឬទេ? មិនទាល់តែសោះ ដ្បិត«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) គឺបាននិយាយអំពីទ្រង់ ថាទ្រង់«មិនរើសមុខនរណាឡើយ» ហើយថា«ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ១០:១៧, ព្រះគម្ពីរខ្មែរសម្រាយ; ចោទិយកថា ៣២:៤; ប្រៀបមើល យ៉ូប ៣៤:១៩) ហើយសាវ័កពេត្រុសបានសន្និដ្ឋានថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុង
-